ដំណឹងពិភពលោក

រដ្ឋសភា​អូទ្រីស បោះឆ្នោត​ទម្លាក់​អធិការបតី «Sebastian Kurz»

អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។

ការទម្លាក់មេដឹកនាំរូបនេះ​​ចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃ​ក្រោយការបែកធ្លាយ​រឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ដែលបង្ហាញថា មេដឹកនាំបក្សស្ដាំនិយមជ្រុល (FPO – សម្ព័ន្ធភាពក្នុងរដ្ឋាភិបាល) បានសន្យាជាមួយមន្ត្រីរ៉ុស្ស៊ី ដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសរ៉ុស្ស៊ី។

ការបោះឆ្នោតទម្លាក់ ដែលមិនដែលធ្លាប់កើតមាន នៅក្នុងប្រវត្តិសាស្ត្រ នៃសាធារណរដ្ឋអូទ្រីស ទទួលបានការគាំទ្រ ដោយសម្លេងច្រើនលើសលប់ ពីសំណាក់សមាជិកសភា មកពីគណបក្ស​អ្នកសង្គមប្រជាធិបតេយ្យ «SPO» (និយមកណ្ដាល) និងពីសំណាក់គណបក្សស្ដាំនិយមជ្រុល «FPO»។

ហេតុការណ៍ថ្ងៃនេះ មានលក្ខណៈផ្ទុយទាំងស្រុង ពីលទ្ធផលនៃការស្ទង់មតិមួយ កាលពីសប្ដាហ៍មុន ដែលបង្ហាញថា ពលរដ្ឋអូទ្រីសភាគច្រើន ចង់ឲ្យលោក «Sebastian Kurz» អាយុ៣២ឆ្នាំ បន្តនៅក្នុងតំណែង។ លទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងសមាជិក​សភា​អ៊ឺរ៉ុប កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ក៏បានផ្ដល់ទម្ងន់ និងសម្លេងភាគច្រើន ទៅឲ្យគណបក្សអភិរក្សនិយម (ប្រកាន់ស្ដាំ) របស់លោកដែរ។

មុនមកដល់ការបោះឆ្នោតទម្លាក់នេះ លោក «Sebastian Kurz» បានអះអាង ពីមហិច្ឆតារបស់លោក ដែលចង់បន្ត​នៅក្នុងតំណែង ដើម្បី«ថែរក្សាស្ថេរភាព»នយោបាយ រហូតដល់ការបោះឆ្នោត មុនអណត្តិមួយ ដែលនឹងត្រូវរៀបចំធ្វើ ក្នុងខែកញ្ញាខាងមុខ។ លោកបានចោទក្រុម អ្នកសង្គមប្រជាធិបតេយ្យ និងក្រុមអ្នកស្ដាំនិយមជ្រុល ថាបានរៀបចំជាសម្ព័ន្ធភាពមួយឡើង ដើម្បីផ្ដួលរំលំលោក។

ឥស្សរជនណា ដែលត្រូវឡើងជាអធិការបតី?

ស្ថិតក្នុងស្ថានការណ៍នេះ ប្រធានាធិបតីនៃប្រទេសអូទ្រីស លោក «Alexander Van der Bellen» ត្រូវទទួលបន្ទុកតែងតាំងអធិការបតីថ្មី ដើម្បីបន្តដឹកនាំរដ្ឋាភិបាល​«អន្តរកាល» រហូតដល់ការបោះឆ្នោត។ ប៉ុន្តែការតែងតាំងនោះ ចាំបាច់ត្រូវឆ្លងកាត់«ភ្លើងខៀវ» ពីរដ្ឋសភាជាមុនសិន៕



លំអិតបន្ថែមទៀត

កម្ពុជា

កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅចុង​ខែមករា​ខាងមុខ?

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចនឹងត្រូវដោះលែង នៅចុងខែមករាខាងមុខ។ នេះ បើតាមប្រភពមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានស្រង់សំដី មកផ្សាយនៅលើ​បណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ស្វីស ធ្វើដូច EU ដោយបង្កក​ទ្រព្យសម្បត្តិ រ៉ុស្ស៊ី

រដ្ឋាភិបាលស្វីសបានសម្រេចអនុវត្តទណ្ឌកម្ម ដូចសហភាពអ៊ឺរ៉ុប (EU) ដោយបង្កក​ទ្រព្យសម្បត្តិ របស់ប្រទេសរ៉ុស្ស៊ី ក្នុងកម្រិតរាប់ពាន់លានអ៊ឺរ៉ូ ក៏ដូចជាទណ្ឌកម្មដោយផ្ទាល់ ប្រឆាំងលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី ...
ដំណឹង

នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.