កម្ពុជាមានអ្នកវិភាគ ឬអ្នកធ្វើអត្ថាធិប្បាយ ច្រើនរាប់មិនអស់ តាំងពីក្នុងស្រុក រហូតក្រៅស្រុក ទាំងវ័យចំណាស់ និងទាំងវ័យក្មេង។ តែបើសួរថា ការវិភាគរបស់ក្រុមអ្នកវិភាគ អាចផ្ដល់ដំណោះស្រាយ សម្រាប់សង្គមជាតិ និងពលរដ្ឋបាន ឬយ៉ាងណានោះ វាជាបញ្ហាមួយទៀត។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគជើងចាស់ បានបង្ហើបគន្លឹះពិសេស សម្រាប់អ្នកវិភាគជំនាន់ថ្មីទាំងនោះ ថាត្រូវយកគំរូតាម«ធនញ្ជ័យ» ដែលជាតួអង្គដ៏ល្បីល្បាញ ក្នុងអក្សរសិល្ប៍ខ្មែរ។

លោក ឡៅ ម៉ុងហៃ ដែលជាអ្នកជំនាញផ្នែកច្បាប់មួយរូបផងនោះ បានលើកយកយោបល់របស់លោក មកសរសេរ​នៅលើ​​គណនេយ្យ​ហ្វេសប៊ុករបស់លោក ដោយគូសបញ្ជាក់ថា ក្រុមអ្នកវិភាគ«ពូកែ» ខាងរៀបរាប់​ពិពណ៌នា និងវិភាគបញ្ហា តែដូចជា​«ខ្វះខាត» ក្នុងការរិះរក​​និងផ្ដល់គំនិតថា ត្រូវធ្វើអ្វីខ្លះឲ្យជាក់លាក់ និងត្រូវធ្វើ​យ៉ាងដូចម្ដេច​ឲ្យជាក់លាក់ ដើម្បីដោះស្រាយបញ្ហា ដែលបាន​រៀបរាប់​ពិពណ៌នា និងវិភាគទាំងនោះ។

អ្នកវិភាគឯករាជ្យ ដែលមានវ័យចំណាស់ មិនបានបង្ហើបថា តើក្រុមអ្នកវិភាគ ដែល«ពូកែៗ»ទាំងនោះ ជានរណាទេ។ តែលោកផ្ដល់​យោបល់ ឲ្យយកមើលគំរូ​តាម​«ធនញ្ជ័យ»​ឬ«អាជ័យ» ដែលជាតួអង្គដ៏ល្បីល្បាញ នៅក្នុងស្នាដៃ​អក្សរសិល្ប៍​ប្រជាប្រិយខ្មែរ ដែលលោក​អះអាងថា អាចជួយបំពេញ​​ការខ្វះខាត​«ពិសេស»​ខាងលើ​នេះបាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរឡើងថា៖

«អាជ័យជួបប្រទះបញ្ហា ដែលស្តេចបង្កើតឲ្យ ដើម្បី[ចាប់]ថ្នាក់វា​។ តែវាមិនត្អូញត្អែ រអ៊ូរទាំ តវ៉ាថាលំបាក ឬភ័យខ្លាច រត់គេច​ពីការប៉ុនប៉ង​​ចាប់ថ្នាក់ របស់ស្តេចនោះឡើយ។ ផ្ទុយទៅវិញ វានៅនឹងនរ ហើយរិះរកគំនិតថា ត្រូវធ្វើអ្វីខ្លះ និងត្រូវធ្វើយ៉ាងម៉ិច​ដើម្បី​ដោះស្រាយ​បញ្ហា ដែលវាប្រឈមទាំងនោះ លុះដល់បានសម្រេចជាស្ថាពរ និងប្រកបដោយ​ជោគជ័យ។»

លោកបន្តថា៖

«អាជ័យមានគុណសម្បត្តិមួយ ដ៏សំខាន់ គឺសមត្ថភាពនិងគំនិតឆ្លាតវៃថា ត្រូវធ្វើអ្វីខ្លះនិងត្រូវធ្វើយ៉ាងម៉ិច ដើម្បីដោះស្រាយបញ្ហា ដោយមាន​ការទុកចិត្ត​លើខ្លួនឯងយ៉ាងខ្លាំង ដែលទាំងអស់នេះ ជាភាសាអង់គ្លេសហៅថា “Resourcefulness”។ អានសៀវភៅ រឿងធនញ្ជ័យ ឬអានរឿងនេះឡើងវិញ ឬនឹកឃើញរឿងនេះ គួរកត់សំគាល់​គុណសម្បត្តិ “Resourcefulness” របស់អាជ័យ៕»

————–

លោកអ្នក​អាចរកមើល ឬអាន​រឿងព្រេងនិទានខ្មែរ រឿង«ធនញ្ជ័យ»បាន ដោយចុចនៅលើទីនេះ



លំអិតបន្ថែមទៀត

កម្ពុជា

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ...
កម្ពុជា

អ្នកវិភាគថា បើ«សម​ រង្ស៊ី វិលចូលស្រុក»មែន នឹងអាចទទួលវាសនា​៣យ៉ាង

ការអះអាង អំពី«ដំណើរត្រឡប់ របស់លោក សម​ រង្ស៊ី វិលចូលស្រុក»វិញ បង្កឲ្យមានការទស្សន៍ទាយ​ច្រើនយ៉ាងច្រើនបែប អំពីវាសនារបស់លោក ខណៈមេដឹកនាំប្រឆាំងរូបនេះ រងការចោទប្រកាន់ និងការផ្ដន្ទាទោស ពីប្រព័ន្ធតុលាការកម្ពុជា យ៉ាងសន្ធឹកសន្ធាប់។ ...
កម្ពុជា

វីរជន​សង្គ្រោះកុមារនៅ​ស្ទឺងមានជ័យ បាន​ទទួល​មរណភាព

ស្ថាបនិកអង្គការ​​​ដើម្បី​ភាព​ញញឹម​​នៃកុមារ (ហៅកាត់​តាម​ភាសា​បារាំង PSE) ដែលគេស្គាល់ថាជា វីរជន​សង្គ្រោះកុមារនៅ​ស្ទឺងមានជ័យ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.