កម្ពុជាដំណឹង

ក្នុង​ទិវា​សិទ្ធិ​មនុស្ស អាមេរិក​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដា​អ្នកទោស​នយោបាយ​ទាំងអស់។

ជាមួយនឹងរូបថតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួន ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ បានសរសេរថា៖

«នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យេីងអំពាវនាវ ឲ្យមានការទម្លាក់ បទចោទប្រកាន់ទៅលេី គ្រប់អ្នកទោសនយោបាយទាំងអស់។»

អ្នកទោសនយោបាយទាំងអស់ ទំនងជាសហរដ្ឋអាមេរិកចង់សំដៅ ទៅអ្នកនយោបាយ​ណាក៏ដោយ ដែលរងការចាប់ចង់ អូសដំណើរ និងការចាប់ដាក់ឃុំ ពីសំណាក់របបដឹកនាំសព្វថ្ងៃ ក្រោមបទចោទជាច្រើន ដូចយ៉ាង បទក្បត់ជាតិ ដែលដាក់ទៅលើលោក កឹម សុខា និងបទបរិហាកេរ្តិ៍ ដែលដាក់ទៅលើលោក សម រង្ស៊ី ជាដើម។

នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ…

Gepostet von U.S. Embassy Phnom Penh, Cambodia am Sonntag, 9. Dezember 2018

ការប្រកាសរបស់ស្ថានទូតអាមេរិកខាងលើ ធ្វើឡើងនៅមុន លោក ផាទ្រីក ម៉ាកហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ជំនួសលោក វីល្លៀម ហេដ៍ (​William A. Heidt) ឯកអគ្គរដ្ឋទូតផុតអាណត្តិ ដែលនៅមិនទាន់ធ្វើដំណើរ មកកាន់តំណែងរបស់លោក នៅក្នុងប្រទេសកម្ពុជានៅឡើយ។

យ៉ាងណា រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្ទន់ជំហរគួរឲ្យកត់សម្គាល់ កាលពីដើមសប្ដាហ៍មុន ដោយបានប្រកាសសម្រួល ហុចដៃទៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ក៏ដូចជាទៅដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន អាចធ្វើសកម្មភាពនយោបាយ ឬសកម្មភាព​ក្នុង​ស្ថាប័ន​ខ្លួន​ធម្មតា​ឡើងវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ស្ដេច​«ទន់ជ្រាយ»​បែបនេះ គឺ​«ឥតប្រយោជន៍»​សម្រាប់​ប្រទេស

សម្រាប់លោក សម រង្ស៊ី ព្រះមហាក្សត្រកម្ពុជាសព្វថ្ងៃ ជាស្ដេច«ទន់ជ្រាយ» «ឥតប្រយោជន៍» ព្រោះ«សំងំសុខតែនៅក្នុងវាំង» និង«មិនដែលឈឺឆ្អាល» អំពីបញ្ហារាស្ត្រម្ដងណាទេ។ មេដឹកនាំប្រឆាំង បានថ្លែងដូច្នេះ នៅក្នុងប្រតិកម្មមួយរបស់លោក ដែលលោកបង្ហោះ ...
កំសាន្ដ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើង ...
ដំណឹង

នាយករដ្ឋមន្ត្រីហុងគ្រីថា មិនត្រូវ​«លូកដៃ»​ចូលក្នុងនយោបាយ​អាមេរិក

នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orban) ដែលជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) ដ៏មុតមាំម្នាក់ បានថ្លែងបរិហារ​​អំពីការ​​«លូកដៃ»​ចូលកិច្ចការផ្ទៃក្នុងអាមេរិក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.