Tag: Patrick Murphy
-
ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ថ្លែង«សារដំបូង»និយាយពីលទ្ធិប្រជាធិបតេយ្យ
ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ជួយឲ្យប្រទេសកម្ពុជា មានភាពរឹងមាំ រ៉ុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។ «ជម្រាបសួរ ពុកម៉ែ បងប្អូន ប្រជាជនខ្មែរទាំងអស់គ្នា» នេះ ជាការចាប់ផ្ដើម នៅក្នុងសារដំបូងនោះ របស់លោកឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបានយកមកបង្ហោះ នៅលើទំព័ររបស់ស្ថានទូត នៅលើបណ្ដាញសង្គម។ បន្ទាប់ពីរៀបរាប់ត្រួសៗ អំពីបទពិសោធន៍ការងាររបស់លោក ក្នុងវិស័យមនុស្សធម៌ និងការទូតដ៏ក្រាស់ក្រែលរួច លោក មរហ្វី ... -
ស្ថានទូតអាមេរិក បន្តប្រាប់ក្រុងភ្នំពេញឲ្យដោះស្រាយករណី កឹម សុខា
ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋអាមេរិក។ អ្នកស្រី អ៊ីមីលី ហ្សីប៊ើរ (Emily Zeeberg) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានផ្ញើសារអេឡិកត្រូនិក (email) កាលពីថ្ងៃអាទិត្យ ឲ្យអ្នកសារព័ត៌មាន អះអាងពីជំហរខាងលើនេះ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកជាសមាជិកហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស ហើយថា សហរដ្ឋអាមេរិកមានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគេគោរព នៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យបានសរសេរថា៖ «លោក ... -
ក្នុងទិវាសិទ្ធិមនុស្ស អាមេរិកស្នើឲ្យដោះលែងអ្នកទោសនយោបាយ
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដាអ្នកទោសនយោបាយទាំងអស់។ ជាមួយនឹងរូបថតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួន ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ បានសរសេរថា៖ «នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យេីងអំពាវនាវ ឲ្យមានការទម្លាក់ បទចោទប្រកាន់ទៅលេី គ្រប់អ្នកទោសនយោបាយទាំងអស់។» អ្នកទោសនយោបាយទាំងអស់ ទំនងជាសហរដ្ឋអាមេរិកចង់សំដៅ ទៅអ្នកនយោបាយណាក៏ដោយ ដែលរងការចាប់ចង់ អូសដំណើរ និងការចាប់ដាក់ឃុំ ពីសំណាក់របបដឹកនាំសព្វថ្ងៃ ក្រោមបទចោទជាច្រើន ដូចយ៉ាង បទក្បត់ជាតិ ដែលដាក់ទៅលើលោក កឹម ...
Loading...