កម្ពុជាដំណឹង

ជំនួប កឹម សុខា និង​ឯកអគ្គរដ្ឋទូត​អាមេរិក និយាយពី​«នីតិរដ្ឋ»

«មិត្តភាព​អាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាព​និងសុខមាលភាព របស់ពលរដ្ឋ​កម្ពុជា» ទាំងនេះ ជា​ប្រធានបទដ៏សំខាន់ នៅក្នុងជំនួប រវាងឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) និងប្រធាន​​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ក្នុងរសៀល​​ថ្ងៃអង្គារ​នេះ។

លោកឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាច បានលើកឡើងដូច្នេះ នៅលើទំព័រទ្វីសធើរ របស់​​លោក ជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីជំនួប រវាងរូបលោក និងលោក កឹម សុខា។ លោក ម័រហ្វី បានសរសេរ ជាភាសាអង់គ្លេស និងត្រូវបានពន្យល់ ជា​ខេមរភាសា​ថា៖

«ជាជំនួបដ៏ល្អ ជាមួយឯកឧត្ដម កឹម សុខា សម្រាប់ការពិភាក្សា ដ៏សំខាន់មួយ ស្ដីពី​មិត្តភាព​​អាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាព និងសុខមាលភាព របស់ពលរដ្ឋកម្ពុជា នៅចំពោះ​ការរាតត្បាត ជាសកល។»

ជំនួបជាមួយ​ឯកអគ្គរដ្ឋទូតអាមេរិក បានប្រព្រឹត្តិទៅ រេលាម៉ោង៤រសៀល ក្នុងគេហដ្ឋាន​របស់​លោក កឹម សុខា នារាជធានីភ្នំពេញ។ ប៉ុន្តែមិនមែន មានតែលោក ប៉ាទ្រីក ម័រហ្វី ប៉ុណ្ណោះទេ មេដឹកនាំគណបក្សប្រឆាំង នៅបានទទួលជួប ជាមួយឯកអគ្គរាជទូត – ឯក​អគ្គរដ្ឋទូត​ ជាច្រើននាក់ទៀត ដែលសុទ្ធសឹង មកពីប្រទេសប្រជាធិបតេយ្យ នៅក្នុង​ពិភពលោក តាំងពី​ច្រើន​ថ្ងៃ​​មកហើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកជំនួបទាំងនោះ ថាជា​ការសួរ​សុខទុក្ខគ្នាធម្មតា រវាងលោក កឹម សុខា និងមន្ត្រីការទូតបរទេស ដែលជា​«អ្នកស្គាល់គ្នា»។

ប៉ុន្តែលោក កឹម សុខា បានអះអាងតបវិញថា ជំនួបទាំងនេះ មិនគ្រាន់ជា​ជំនួប​សួរសុខទុក្ខ ធម្មតានោះឡើយ។ ប្រធានគណបក្សប្រឆាំង បានបញ្ជាក់ដូច្នេះ នៅក្រោយ​ជំនួប រវាងរូបលោក និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា៖

«ក្នុងជំនួបនេះ យើងមិនត្រឹមតែ​សួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ ដោយលើស​ពីនេះ​​ទៅទៀត យើងបានពិភាក្សា អំពីបញ្ហាសុខភាព​ និងជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងពេលដែលជំងឺ កូវីដ-១៩​ កំពុងរាលដាល ក្នុងពិភពលោក​ និងពី​ផលវិបាក លើវិស័យ​​សេដ្ឋកិច្ច​ និងសង្គម នៅពេលអនាគត ដែលចាំបាច់ តម្រូវឲ្យមាន​ការរួបរួមគ្នា ដោះស្រាយ​បញ្ហា​ប្រឈម ទាំងនោះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ...
កម្ពុជា

Covid-19៖ ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួម​មរណទុក្ខ​ទាហាន​មួកខៀវ​ខ្មែរ

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមរំលែកទុក្ខ ចំពោះសពទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី។ នៅលើបណ្ដាញសង្កមទ្វីសធើរ ...
កីឡា និងបច្ចេកវិទ្យា

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.