ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ជួយឲ្យប្រទេសកម្ពុជា មានភាពរឹងមាំ រ៉ុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។

«ជម្រាបសួរ ពុកម៉ែ បងប្អូន ប្រជាជនខ្មែរទាំងអស់គ្នា» នេះ ជាការចាប់ផ្ដើម នៅក្នុងសារដំបូងនោះ របស់លោកឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបានយកមកបង្ហោះ នៅលើទំព័ររបស់ស្ថានទូត នៅលើបណ្ដាញសង្គម។ បន្ទាប់ពីរៀបរាប់ត្រួសៗ អំពីបទពិសោធន៍ការងាររបស់លោក ក្នុងវិស័យមនុស្សធម៌ និងការទូតដ៏ក្រាស់ក្រែលរួច លោក មរហ្វី បានបន្តថ្លែងថា៖

«ខ្ញុំបានធំដឹងក្ដី ក្នុងរដ្ឋកំណើតរបស់ខ្ញុំ គឺរដ្ឋ «Vermon» ដែលនៅទីនោះ ស្រែចំការ គឺជាមូលដ្ឋានសេដ្ឋកិច្ច ដូចប្រទេសកម្ពុជាដែរ។ កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រួមមានការអភិវឌ្ឍន៍ ពាណិជ្ជកម្ម សុខភាពសាធារណៈ ការពង្រឹងការអនុវត្តន៍ច្បាប់ ការអភិរក្សវប្បធម៌ និងការផ្លាស់ប្ដូរគ្នា រវាងប្រជាពលរដ្ឋទាំងពីរ។»

លោកបញ្ជាក់ទៀតថា៖

«ខ្ញុំមានការប្ដេជ្ញាចិត្ត ក្នុងការជួយប្រទេសយើងទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង លើវិស័យទាំងនេះ និងចំណងទាក់ទងដ៏ទៃទៀត ព្រមទាំងផ្ដល់ការគាំទ្រ ដើម្បីឲ្យប្រទេសកម្ពុជា មានភាពរឹងមាំ រ៉ុងរឿង មានលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។»

យ៉ាងណា លោក ផាទ្រីក មរហ្វី មិនបានបង្ហើបឲ្យដឹង តើលោកនឹងមកដល់កម្ពុជា នៅថ្ងៃណាទេ។ លោកនិងភរិយាលោក គឺអ្នកស្រី «Kethleen Murphy» គ្រាន់តែបាននិយាយ នៅចុងបញ្ចប់នៃ«សារដំបូង»ដ៏ខ្លីនោះ ថា «យើងទន្ទឹងទៅស្រុកខ្មែរ។ ជួបគ្នាឆាប់ៗនេះ»។

លោក មរហ្វី ត្រូវបានព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក អនុម័តយល់ព្រម តាម​សំណើ​របស់ប្រធានាធិបតីអាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​ខែសីហា ​ឆ្នាំ២០១៩​ ដើម្បី​ឲ្យ​​លោកមកធ្វើ ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​ ជំនួស​លោក វីល្លៀម ហេដ៍ (William ​Heidt) ​ដែល​ត្រូវ​ចប់​អាណត្តិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។

គួរបញ្ជាក់ដែរថា តាំងពីខែវិច្ឆិកា មកទល់នឹងពេលនេះ ស្ថានទូតអាមេរិកនៅកម្ពុជា មិនមានវត្តមានឯកអគ្គរដ្ឋទូតទេ ខណៈទំនាក់ទំនងរវាងប្រទសទាំងពីរ បានស្គាល់ភាពល្អក់កករ រាប់ចាប់តាំងពីរបបក្រុងភ្នំពេញ ចោទប្រកាន់សហរដ្ឋអាមេរិក ថានៅពីក្រោយគណបក្សប្រឆាំង ដើម្បីធ្វើ«បដិវត្ត»ផ្ដួលរលំខ្លួន៕



លំអិតបន្ថែមទៀត

ឧត្ដមសេនីយ៍ទាំង១២រូប ដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា មាន«បាតដៃកខ្វក់» ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតដោយ HRW)
កម្ពុជា

ឧត្ដមសេនីយ៍​បាតដៃកខ្វក់១២រូប៖ HRW បង្ហាញរបាយការណ៍​ជា​ខេមរភាសា

អង្គការឃ្លាំមើលសិទ្ធិមនុស្ស «Human Rights Watch – HRW» បានចេញផ្សាយ​ជាថ្មីទៀត ក្នុងសប្ដាហ៍នេះ នូវរបាយការណ៍មួយ ដែលអង្គការនេះធ្លាប់បានផ្សាយ រួចមកហើយ កាលពីឆ្នាំ២០១៨។ របាយការណ៍ថ្មីនេះ ...
កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា ...
កម្ពុជា

សម រង្ស៊ី អះអាងថា ហុក ឡងឌី ត្រូវបាន​សម្លាប់​ដើម្បី​ផ្អិប​សំនុំរឿង ជា វិជ្ជា

«ហុក ឡងឌី គាត់ជាអ្នកសម្លាប់ ជា វិជ្ជា» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី មុននឹងឈានទៅបញ្ជាក់បន្ថែមថា អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.