កម្ពុជាដំណឹង

មន្ត្រី​ស្ថានទូត​អាមេរិក ចូលបរិភោគ​«នំបញ្ចុក»​នៅហាង រ៉ូហ្សែត

មន្ត្រីទទួលបន្ទុកផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក «Luis G.Salas» បានឆ្លៀតឱកាស នៃដំណើររបស់លោក ទៅកាន់ខេត្តបាត់ដំបង ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូលទៅទទួលទាន«នំបញ្ចុក» ជាអាហារថ្ងៃត្រង់ នៅក្នុងហាងនំបញ្ចុក របស់កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សែត អតីតចៅសង្កាត់ជាប់ឆ្នោត មកពីគណបក្សប្រឆាំង។

អតីតមន្ត្រីមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះព័ត៌មានខាងលើ មានអមដោយរូបភាព​ពីរសន្លឹកផង នៅលើគណនីហ្វេសប៊ុក​របស់នាង។ កញ្ញាបាន​បញ្ជាក់ថា កញ្ញាសូមថ្លែងអំណរគុណ«ជាខ្លាំង» ​ចំពោះមន្ត្រីស្ថានទូតខាងលើ ដែលបាន «ឆ្លៀតពេលបន្តិច» មកស្រស់ស្រូបអាហារថ្ងៃត្រង់ នៅហាងរបស់នាង។

ព្រឹកថ្ងៃពុធទី29 ខែឧសភា ឆ្នាំ2019 នេះ លោក Luis G.Salas មន្ត្រីជាន់ខ្ពស់ នៃស្ថានទូតអាមេរិក ទទួលបន្ទុកផ្នែកនយោបាយ…

Posted by Sin Rozeth on Wednesday, May 29, 2019


ការបង្ហោះរបស់អតីតចៅសង្កាត់ជាប់ឆ្នោត ដែលត្រូវបានបង្ខំ ឲ្យបោះបង់តំណែង​របស់ខ្លួន កាលពីចុងឆ្នាំ២០១៧នោះ ទទួលបានការចែករំលែកភ្លាមៗ ដល់ទៅជាង១ពាន់ដង ពីសំណាក់ប្រិយមិត្តរបស់នាង នៅលើបណ្ដាញសង្គម។

អ្នកទាំងនោះ បាននាំគ្នាធ្វើប្រតិកម្មចម្រុះ និងប្លែកៗគ្នា។ ជាពិសេស ពួកគេបានភ្ជាប់ទិដ្ឋភាពនេះ ទៅនឹងព្រឹត្តិការណ៍ចុងក្រោយ នៃដីកាកោះរបស់តុលាការ និងនគរបាល ដែលឲ្យក្រុមមន្ត្រី-សកម្មជន របស់គណបក្សប្រឆាំង ចូលបង្ហាញខ្លួន និងបំភ្លឺអំពី«ការទទួលទាននំបញ្ចុកជុំគ្នា» ក្នុងពេលកន្លងមក។

លោក « Luis G.Salas » មិនមែនជាមន្ត្រីស្ថានទូតអាមេរិកទីមួយ ដែលបានចូលទទួលទាន«នំបញ្ចុក» ក្នុងហាងរបស់កញ្ញា រ៉ូហ្សែត នោះទេ។ កាលពីពេលកន្លងមក លោក «William A. Heidt» អតីតឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចូលទៅសាកសួរសុខទុក្ខ និងទទួលទានអាហារ ជាមួយអតីតចៅសង្កាត់ អូរចា នៅទីនោះដែរ។

អរគុណលោក William Heidt ដែលបានមកបំពេញការងារ ជាឯកអគ្គរដ្ឋទូតរបស់អាមេរិក ប្រចាំកម្ពុជា រយៈពេលបីឆ្នាំនេះ។…

Posted by Sin Rozeth on Wednesday, November 28, 2018


ព្រឹត្តិការណ៍នៃការទទួលទាននំបញ្ចុក បានក្លាយជាប្រធានបទក្ដៅគគុកមួយ ដែលត្រូវបានក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ យកមកបរិហាររបបដឹកនាំនៅកម្ពុជា ដោយពួកគេលើកឡើងថា បើគ្រាន់តែទទួលទានអាហារជុំគ្នា ក៏ត្រូវបានតុលាការ ឬនគរបាលធ្វើការឃ្លាំមើល និងកោះហៅទៅបំភ្លឺដែរនោះ។

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានចាត់ទុកចំណាត់ការថ្មីៗទាំងនោះ ថាបាន​ផ្អែក​លើ​ហេតុផល «​សន្តិសុខ​ជាតិ» ហើយមិនមានស្ថាប័នណា អាចជំទាស់នឹងការសង្ស័យ ដែលជាកាតព្វកិច្ចរបស់តុលាការ នោះឡើយ។

យ៉ាងណា សាខាអ្នកគាំទ្រ​​គណបក្សសង្គ្រោះជាតិ ប្រចាំក្នុងប្រទេសបារាំង បានប្រកាសរៀបចំជា«ទិវានំបញ្ចុក»មួយឡើយ នៅថ្ងៃទី៩ ខែមិថុនាខាងមុខ។ ម្ចាស់កម្មវិធី បានអះអាងថា កម្មវិធីបុណ្យ«នំបញ្ចុកសាមគ្គី»នេះ មានបំណងដើម្បីលើកតម្លៃ ចំណីអាហារប្រពៃណីជាតិ និងរឹតចំណងមេត្រីភាព រវាងខ្មែរ និងខ្មែរ៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

ចូ បៃដេន៖ «ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់»

«ខ្ញុំនឹងក្លាយជា​ប្រធានាធិបតី នៃពលរដ្ឋអាមេរិក​គ្រប់ស្រទាប់» នេះ ជាការលើកឡើង របស់លោក ចូ បៃដេន (Joe Biden) បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ ក្នុងយប់ថ្ងៃសុក្រ ទី៦ ...
ដំណឹង

ចិន​ទាមទារ​ឲ្យ​អាមេរិក​លប់ចោល​ការលក់​សព្វាវុធ​ដ៏​សម្បើម ទៅឲ្យ​តៃវ៉ាន់

ការលក់សព្វាវុធដ៏សម្បើម ក្នុងកម្រិតទឹកប្រាក់ ២,២ពាន់លានដុល្លារ ពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យ​តៃវ៉ាន់ ចាំបាច់ត្រូវ«លុបចោលជាបន្ទាន់»។ នេះ ជាការទាមទារឡើង របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសឲ្យដឹង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.