កម្ពុជាដំណឹង

ហ៊ុន សែន បបួល​ក្រុមប្រឆាំង​«ឲ្យមកស្បថ»រឿងថាកម្ពុជានៅតែក្រ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយប្រឆាំង នៅព្រឹកថ្ងៃសុក្រនេះ «ឲ្យមកស្បថ»ជាមួយលោក ជុំវិញការលើកឡើងថា លោកដឹកនាំយូរទៅ ធ្វើឲ្យប្រទេសកម្ពុជា​កាន់តែក្រទៅៗ។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។

នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីឆ្នាំ១៩៨៥ បានថ្លែងអួតអាង ពីភាពរីកចម្រើនទាំងឡាយ ដែលកើតមាន នៅក្រោមការដឹកនាំរបស់លោក ដោយធ្វើការប្រៀបធៀប នៅនឹងឆ្នាំ១៩៧៩ ពេលកម្ពុជាទើបចាកចេញ ពីរបបប្រល័យពូជសាសន៍ ដែលជាចំណុចសូន្យ។

លោក ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ ថាជា«ក្រុមអាសិរ្ពិស ដែលចេះតែនិយាយទាំងមិនបើកភ្នែកមើលការពិត» ហើយលោកបានបបួលអ្នកទាំងនេះ «ឲ្យមកស្បថ ដាក់ជីវិតឲ្យងាប់»ទាំងខ្លួនឯង ទាំងម៉ែឪ បូកថែមទាំងជីដូនជីតា។

លោកថា ពួកប្រឆាំងដែលរិះគន់ការដឹកនាំរបស់លោកថា កាន់តែធ្វើឲ្យកម្ពុជាក្រទៅៗនោះ មានយ៉ាងហោចក៏«ទូរស័ព្ទឆ្លាតវៃ»មួយក្នុងដៃ ដើម្បីចូលទៅបញ្ចេញមតិយោបល់ នៅលើទំព័រហ្វេសប៊ុករបស់លោកដែរ។

យ៉ាងណា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបដឹកនាំរបស់លោក បានរងការរិះគន់ធ្ងន់ធ្ងរ មិនត្រឹមតែពីក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះទេ តែក៏បានរងការរិះគន់ខ្លាំងៗដែរ ពីសំណាក់អង្គការអន្តរជាតិធំៗ ជាពិសេសជុំវិញការចេញរបាយការណ៍​ជាបន្តបន្ទាប់ ស្ដីពីអំពើពុករលួយធ្ងន់ធ្ងរ ការបំផ្លាញ​ធន់ធាន​ធម្មជាតិដ៏ខ្ទេចខ្ទាំ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស និងការងាកចេញ ពីការដឹកនាំតាមបែបប្រជាធិបតេយ្យ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បន្ត​ទម្លាយ​ដំណឹង​ថា ហ៊ុន សែន ត្រៀមសម្លាប់ ហ៊ីង ប៊ុនហៀង

មេដឹកនាំប្រឆាំង បានបង្ហោះសារ ទាក់ទងនឹងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជាបន្តទៀត។ ហើយលើកនេះ លោក សម រង្ស៊ី បានងាកមកឲ្យដំណឹង ទាក់ទងនឹងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ...
កម្ពុជា

ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ ...
កម្ពុជា

លឺ ឡាយស្រេង អរគុណ ហ៊ុន សែន ដែល​បើកផ្លូវ​ឲ្យវិល​ចូល​កម្ពុជា

«ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេច ច្បាស់ណាស់។ អរគុណសម្តេច បានតបមកភ្លាមៗ» នេះ ជាការថ្លែងឡើង របស់លោក លឺ ឡាយស្រេង នៅមុននេះបន្តិច ដើម្បី«អរគុណ»តបទៅលោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.