រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានរំឭករបបក្រុងភ្នំពេញ ឲ្យទទួលយកការរិះគន់ បើទោះជា​ការរិះគន់នោះ ពិបាកលេប​យ៉ាងណាក៏ដោយ។ ប្រមុខការទូតអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានថ្លែងដូច្នេះ នៅក្នុងជំនួបពីរដាច់ដោយឡែក រវាងលោក ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងជាមួយរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។

បើសិនជាកិច្ចសន្ទនាក្នុងជំនួបខាងលើ មិនត្រូវបានក្រុងភ្នំពេញ ផ្សាយចេញជាសាធារណៈនោះ គឺលោក ដូមីនិក រ៉ាអាប់ រូបលោកផ្ទាល់ ជាអ្នកទម្លាយឲ្យដឹង តាមរយៈកិច្ចសម្ភាសផ្ដាច់មុខមួយ ដែលលោកបានធ្វើជាមួយ សារព័ត៌មាន​ក្នុងស្រុក «Cambodianess» ដែលផ្សាយ​ជាភាសាអង់គ្លេស។

លោក រ៉ាអាប់ បានថ្លែងឡើងថា៖

«ជាដំបូង យើងមានរបៀបវារៈដើម្បីជួបជជែក អំពីបញ្ហាសិទ្ធិមនុស្ស។ ដូច្នេះវាជារឿងធម្មតាទេ ដែលយើងបាន​ពិភាក្សា ពីការបន្តមាន នូវការរឹតត្បិតសេរីភាព​នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ខ្ញុំក៏បានលើកឡើង ពីការព្រួយ​បារម្ភ​របស់យើង ជុំវិញការស៊ើបអង្កេត​ព្រហ្មទណ្ឌថ្មីៗនេះ ការឃុំខ្លួន និងការកាត់ទោស ជាពិសេស​ទៅលើគូប្រជែង​នយោបាយ លោក កឹម សុខា និងទៅលើក្រុមសកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ។»

សកម្មជនបរិស្ថាន៤នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ យុវជនម្នាក់​ត្រូវ​បានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។

យុវជនទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការរាជធានីចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គ​ព្រះមហាក្សត្រ»។

… ឲ្យទទួលយកការរិះគន់

ការចាប់ចងខាងលើ បានបន្ថែមព្រឹត្តិការណ៍ ទៅក្នុងបញ្ជីចាប់ចងដ៏វែងអន្លាយ ដែលអាជ្ញាធររបបក្រុងភ្នំពេញ បាន​អនុវត្តន៍ ទៅលើសកម្មជនគណបក្សប្រឆាំង សកម្មជនបរិស្ថានផ្សេងទៀត រួមនឹងក្រុមគ្រួសាររបស់ពួកគេផង។

រដ្ឋមន្ត្រីអង់គ្លេស បានបន្តថា៖

«យើងបានទទួលស្គាល់ថា ការរិះគន់របស់ក្រុមប្រឆាំង និងការរិះគន់​តាមប្រព័ន្ធផ្សព្វផ្សាយ អាចពិបាកលេប ប៉ុន្តែវា​បានរួមចំណែក​ដល់ការត្រួតពិនិត្យ របស់រដ្ឋាភិបាល និងការកែលំអ របស់រដ្ឋាភិបាលខ្លួនឯង។»

សម្រាប់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា បានបដិសេធ​តាម​បណ្ដាញ​សង្គម តេឡេហ្គ្រាម ថាកម្ពុជាគ្មានវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​ នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃត៍ ​វ៉ច្ឆ (​Human Rights ​Watch​) ​លោក​ ហ្វ៊ីល​ រ៉ូប៊ើតសុ​ន​ (​Phil​ Robertson​) បានលើកឡើងថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី​ការបរទេសអង់គ្លេស គួរលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះ​រាប់ទាំងអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែល​រងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសកម្ពុជា និងទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវដោះលែង​សកម្មជន​ទាំងនោះ ជាបន្ទាន់ និងដោយ​គ្មានលក្ខខណ្ឌ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា ...
កម្ពុជា

ប្រមុខការទូត​អង់គ្លេស លើកពី​​បញ្ហា​សិទ្ធិមនុស្ស ជាមួយ​សមភាគី​កម្ពុជា

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ពិតជាបាន​«លើកពី​​បញ្ហា​សិទ្ធិមនុស្ស» ជាមួយលោក ប្រាក់ សុខុន សមភាគីកម្ពុជា នៅក្នុងជំនួបទ្វេភាគី ...
ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅមុន និងក្រោយការបាត់រូប ពីលើបណ្ដាញសង្គម។ (រូបថតផ្តិតពីអេក្រង់)
កម្ពុជា

ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បាន​បាត់រូប​ពីបណ្ដាញសង្គម

នៅពេលនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ចលនា​«មាតាធម្មជាតិ» ដ៏ល្បីល្បាញ បាន​បាត់រូប​ពីបណ្ដាញសង្គម បន្ទាប់ពីសកម្មជនរបស់ចលនានេះ ចំនួន៣នាក់ ត្រូវបាន​អាជ្ញាធរ​​របបក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ ខែកញ្ញាម្សិលម្ងៃ។ ទំព័រហ្វេសប៊ុករបស់ចលនា«មាតាធម្មជាតិ» មានអាស័យដ្ឋាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.