កម្ពុជាដំណឹង

អាឡិចថា សោកនាដកម្ម​នឹង​បន្តមាន ព្រោះ​ឫសគល់​«បញ្ហា» គឺ ហ៊ុន សែន

តើការប្ដូរអភិបាលចាស់ ដាក់អភិបាលថ្មី នឹងអាចដោះស្រាយ«បញ្ហា» នៅខេត្តព្រះសីហនុ ដ៏សន្ធឹកសន្ធាប់នោះ បានឬទេ? សម្រាប់ស្ថាបនិកអង្គការមាតាធម្មជាតិ បានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្លាស់ប្ដរមនុស្ស តាមចិត្តរបស់លោកចង់ តែ«បញ្ហា» មិនមែនដោយសារមនុស្ស ដែលត្រូវមកគ្រប់គ្រង​ខេត្តមួយនេះ ឬដោយសារអ្វីផ្សេងទេ តែគឺបណ្ដាលមកតែពីលោក ហ៊ុន សែន តែម្នាក់គត់។ 

ការរិះគន់ធ្ងន់ៗ របស់លោក អាឡិចសង់ឌ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការជំនាញខាងបរិស្ថាន ធ្វើឡើងបន្ទាប់ពីសោកនាដកម្ម នៃការបាក់រលំអគារ​កំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ បានកើតឡើងយ៉ាងអាណោចអាធម កាលពីចុងសប្ដាហ៍កន្លងទៅ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

នៅក្នុងសារបង្ហោះដ៏វែងមួយ របស់សកម្មជនបរិស្ថានជាតិអេស្ប៉ាញរូបនេះ  នៅលើបណ្ដាញសង្គម បានអះអាងថា វាជារឿងដ៏គួរឲ្យសោកស្ដាយបំផុត ដែលអភិបាលថ្មីរបស់ខេត្តព្រះសីហនុ នឹងមិនអាចធ្វើអ្វីបានទាំងអស់ ដោយហេតុថា អភិបាលថ្មីរូបនោះ មិនអាចឆ្លងផុតពីរណ្ដៅនៃអំពើពុករលួយ ដ៏ធំមហិមា នៃរបបដឹកនាំសព្វថ្ងៃ និងដែលកើតចេញ ពីឥទ្ធិពលលុយកខ្វក់របស់ចិន។

អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្លាស់ចេញ ឲ្យមកកាន់ការថ្មី នៅក្រសួងមហាផ្ទៃ។ ក្នុងពេលភ្លាមៗជាមួយគ្នា លោក ហ៊ុន សែន បានតែងតាំង និងផ្ទេរលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។

លោក អាឡិច បានចោទសួរថា តើអនាគតខេត្តព្រះសីហនុ នឹងទៅជាយ៉ាងណា ជាមួយ​នឹង​អភិបាលខេត្តថ្មី? សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ បានឆ្លើយដោយខ្លួនលោកថា៖

«អភិបាលខេត្តថ្មីនោះ ក៏គ្មានអ្វីខុសគ្នា ទៅនឹងលោក យន្ត ម៉ីន ឬក៏អភិបាលខេត្ត ដ៏ទៃទៀតទេ ព្រោះថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះ មិនមានឱកាស ជ្រើសរើសអភិបាលខេត្ត ដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យឡើយ។»

អ្នក​ថ្មី​ យ៉ាងណា ​យ៉ាងណី​ យើង​ចាំ​មើល ​ទាំងអស់ គ្នា​។ ប៉ុន្តែ ​យ៉ាងហោចណាស់ ​ក៏​ការ​លាលែង​ ពី​តំណែង​ របស់​អភិបាល​ខេត្ត ​ព្រះសីហនុ​ នៅពេល​នេះ​បង្ហាញ​ពីការ​ទទួលខុសត្រូវ ​មួយ​ដែរ​។

Posted by កូនប្រុស លោក ឈុត វុទ្ធី on Monday, June 24, 2019


ស្ថាបនិកអង្គការមាតាធម្មជាតិ បានបន្តថា៖

«បើទោះបីជាអភិបាលខេត្តថ្មី អាចនឹងមិនអសមត្ថភាព ដូចលោក យន្ត មីន ក៏នៅតែ មិនអាចដោះស្រាយភាពអណាធិបតេយ្យ ដែលកំពុងកើតឡើង ក្នុងខេត្តនេះបានដែរ។ គាត់នឹងមិនអាចឆ្លងផុត ពីរណ្តៅដ៏ធំមហិមា ដែលយើងទាំងអស់គ្នាស្គាល់ថា ជារណ្តៅនៃអំពើរពុករលួយជាប្រព័ន្ធ រណ្តៅនេះរិតតែពិសេស ដោយសារជារណ្តៅ ដែលកើតចេញ ពីឥទ្ធិពលលុយកខ្វក់ របស់ចិន។ ប្រាកដណាស់ គាត់នឹងមិនថ្លើមធំ ហ៊ានប្រឆាំងនឹងអំណាចត្រីធំ ឬហ៊ានធ្វើអោយត្រីធំខឹង បានឡើយ។»

លោក ហ៊ុន សែន ជាឫសគល់«បញ្ហា»…

ដូច្នេះ តើអ្វីទៅជាដំណោះស្រាយ? លោក អាឡិចសង់ឌ្រូ ហ្គន់សាឡេស ដេវិតសុន បញ្ជាក់ថា ឫសគល់នៃបញ្ហា មិនមែនលោក យន្ដ មីន ឬសំណង់របស់ចិននោះទេ តែឫសគល់នៃបញ្ហា គឺលោក ហ៊ុន សែន នេះតែម្ដង។ លោកថា៖

«ឬសគល់នៃបញ្ហានេះ មិនមែនដោយសារលោក យន្ត ម៉ីន ឬក៏ការសាងសង់សំណង់ របស់ចិននោះទេ [គឺ]លោក ហ៊ុន សែន ទេដែលជាឬសគល់ នៃបញ្ហាពិតប្រាកដ។ តាមពិតទៅ លោក ហ៊ុន សែន បានក្លាយទៅជាអ្នកនយោបាយ ដែលដឹកនាំប្រទេស បែបអសមត្ថភាពទាំងស្រុង ជាយូរណាស់មកហើយ ដោយសាតែចរិតញៀនលុយ ញៀនអំណាចហួសហេតុពេក របស់គាត់។»

សកម្មជនបរិស្ថានបន្ថែមថា៖

«ខ្ញុំគ្រាន់តែចង់ផ្តល់ ជាយោបល់ថា បើសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរ មិនចង់ឃើញមហន្តរាយ ដ៏គួរអោយសោកសៅ បែបនេះបន្តទៀតទេ ជម្រើសតែមួយគត់ គ្មានអ្វីក្រៅពីផ្លាស់ប្តូរលោក ហ៊ុន សែន ចេញទេ បើយើងនៅតែបន្តបន្ទោសលោក យន្ដ មីន ក្តី ឬក៏មន្ត្រីដ៏ទៃទៀតក្តី យើងប្រាកដជា នឹងមិនទទួលបានលទ្ធផល អ្វីឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

«ព្រលានយន្ដហោះ»កម្ពុជា ទទួល​អ្នកដំណើរ​បានជាង​១០លាន​នាក់

ព្រលានយន្ដហោះ «អន្តរជាតិ» ទាំងបី​នៅក្នុងប្រទេសកម្ពុជា ទទួលអ្នកដំណើរ​ក្នុងឆ្នាំ​កន្លងទៅ​នេះ បានប្រមាណជា​១០,៦លាននាក់។ នេះ បើតាមតួលេខផ្ដល់ដោយ «VINCI Airports» សហគ្រាសបារាំង ដែលគ្រប់គ្រង និងធ្វើអាជីវកម្ម ទៅលើព្រលានយន្ដហោះ​ទាំងនោះ។ ...
របាយការណ៍

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​វៀតណាម​មករំដោះ​​កម្ពុជា?

ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញ​ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ​ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់​ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ...
កម្ពុជា

ហ៊ុន សែន បង្ហើបថា​នៅមាន​មណ្ឌល​​កម្សាន្ដ​មួយទៀត​ បន្ទាប់ពី​«រ៉ុក»

«យើងចាប់ផ្ដើមសកម្មភាព ពី”រ៉ុក”នេះមួយ» នេះ ជាការអះអាងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបង្ក្រាបករណីគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ក្នុងជំហាន​ឈានទៅបង្ក្រាបមណ្ឌលកម្សាន្ដមួយទៀត ដែលលោកមិនបានបញ្ចេញឈ្មោះឲ្យដឹង។ លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.