កម្ពុជាដំណឹង

អង្គការ​​​អន្តរជាតិ ៣៣ ធ្វើ​លិខិត​ទៅ​ប្រទេស​១៣ ដើម្បី​ឲ្យកម្ពុជា​​ស្រប​តាម EU

អង្គការអន្តរជាតិ និងសមាគមតំណាងអ្នកបញ្ជាទិញ ចំនួន៣៣ នៅជុំវិញពិភពលោក បានធ្វើលិខិតចំហររួមមួយ នៅថ្ងៃអង្គារនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្តាប្រទេស​ធំៗ​ចំនួន​១៣ ដើម្បីស្នើឲ្យពួកគេ ជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យសម្របតាមលក្ខខណ្ឌ​របស់​សហភាពអឺរ៉ុប (EU) ក្នុងជំហានទៅរក្សាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​លើកលែង​តែសព្វាវុធ» ហៅកាត់ថា «EBA»។

សហភាពអ៊ឺរ៉ុប នឹងអនុវត្តការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» នេះ ដោយ​ចាប់​ផ្ដើមយកពន្ធ​ដូចធម្មតាឡើងវិញ នៅចំពោះមុខទំនិញ ចំនួនប្រមាណជា២០% ដែលនាំ​ចេញពី​កម្ពុជា ចូលទៅក្នុងទីផ្សារអ៊ឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែសីហាខាងមុខ។

ចំណាត់ការនៃការព្យួរប្រព័ន្ធ «EBA» ធ្វើឡើងបន្ទាប់ពីសហភាពអ៊ឺរ៉ុប បានរកឃើញថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ និងមាន​លក្ខណៈ​ជាប្រព័ន្ធ។

ប្រតិភូស្វែងរកការពិត របស់អ៊ឺរ៉ុប បានចុះមកអង្កេតផ្ទាល់ នៅកម្ពុជាជាបន្តបន្ទាប់ និង​បានរកឃើញថា របប​ក្រុងភ្នំពេញ បានបង្ក្រាបមិនប្រណីដៃ ទៅលើគណបក្សប្រឆាំង អង្គការ​​ក្រៅ​រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ រាប់ចាប់តាំង​ពីឆ្នាំ២០១៧មក។

លិខិតចំហររួម ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២១ ​ខែ​កក្កដា​ ដោយបណ្ដា​«អង្គការ​​​អន្តរជាតិ និង​សមាគម​អ្នក​បញ្ជាទិញ» ចំនួនទាំង៣៣ ដែលមានទីតាំង នៅច្រើន​ប្រទេស ក្នុងទ្វីប​ទាំង៥ បាន​សរសេរ​ថា៖​

«យើង​ខ្ញុំ​សូមអំពាវនាវ ទៅ​រដ្ឋាភិបាល​ប្រទេស​ទាំង១៣ ដែលកាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សូមជំរុញទៅ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង ​របស់​សហភាព​អឺរ៉ុប​ ក្នុង​ការ​នាំ​មក​ នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់។»។

ប្រទេសទាំង១៣ ដែលលិខិតចំហរ បានផ្ញើរទៅជូន ដើម្បីឲ្យចូលរួមធ្វើអន្តរាគមន៍ ទៅ​រដ្ឋាភិបាលកម្ពុជានោះ រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ ស៊ុយអែត ហូឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក។

លិខិតចំហរ បានបន្តលើកឡើង អំពីការទទូចទាមទារ ចំនួន១២ចំណុច ដើម្បីអនុញ្ញាត​ឲ្យស្ដារ​ឡើងវិញ នូវ​ការគោរព​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពេញលេញនៅកម្ពុជា មាន​ជាអាទិ៍ដូចជា៖

  • ស្នើឲ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ដ៏ដូចជា​អ្នក​សារព័ត៌មាន
  • បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការចាប់ចងតាមអំពើចិត្ត ទៅលើក្រុមអ្នកជំទាស់ ឬអ្នកតវ៉ា
  • បោះបង់រាល់ការចោទប្រកាន់ ទៅលើមេដឹកនាំប្រឆាំង លោក កឹម សុខា និង​ដោះលែង​រូបលោក ឲ្យមាន​សេរីភាព
  • បើកការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើឃាតកម្ម​លើលោកបណ្ឌិត កែម ឡី
  • ធ្វើមោឃភាពនូវច្បាប់ ស្ដីពីការគ្រប់គ្រប់ប្រទេស ក្នុងគ្រាមានអាសន្ន
  • លប់ចោលច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបាន​អនុញ្ញាត ឲ្យរំលាយ​គណបក្ស​នយោបាយ តាមតែទំនើងចិត្ត និងហាមឃាត់​សិទ្ធិធ្វើ​នយោបាយ សម្រាប់​មន្ត្រី​គណបក្សនោះ​ជាដើម៕


លំអិតបន្ថែមទៀត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៤ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
កម្ពុជា

ខ្លីៗពីបារាំង៖ ក្រុង​ប៉ារីស ថាការព្យួរ​«EBA»​នឹងចូល​​ជា​ធរមាន​ថ្ងៃ​១២សីហា

សម្រាប់រដ្ឋាភិបាល«ក្រុង​ប៉ារីស» ការផ្ដល់ជំនួយ​ពីសំណាក់ក្រុមអ៊ឺរ៉ុប (Team Europe) ក្នុង​ទំហំ​ទឹកប្រាក់ ៤៤៣លានអ៊ឺរ៉ូ ជារឿងមួយដោយឡែក ពីការសម្រេច​របស់​សហភាព​អ៊ឺរ៉ុប (EU) ក្នុង​ការព្យួរ​​​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា ដែលនឹងចូលជាធរមាន ...
កម្ពុជា

ក្រុងភ្នំពេញបញ្ចេញកំហឹងដាក់ ប្រ៊េដ អាដាម ដើម្បីការពារ សៅ សុខា

រដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ចេញប្រតិកម្មខ្លាំងៗ នៅរសៀលថ្ងៃសុក្រនេះ តបទៅលោក ប្រ៊េដ អាដាម (Brad Adams) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ...
ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.