• អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

    អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានពន្យល់ថា ដីកានោះ គឺជារឿងដោយឡែករបស់តុលាការ ដែលធ្វើការប្រកបដោយឯករាជ្យភាព បន្ទាប់ពីបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ទៅលើដីកាចំនួន៨ច្បាប់ ដោយបញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។ មន្ត្រីប្រឆាំងទាំង៨នាក់ ...