• បណ្ដុំអង្គការ​២៤​បរិហារ​ក្រុងភ្នំពេញ ថាមិនអើពើ​អង្កេត​ពីឃាតកម្ម កែម ឡី

    មានតែជនសង្ស័យម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់  ដែលត្រូវបានកាត់ទោសរួច ពិតជាចប់រឿងឬ? សម្រាប់អង្គការជាតិ-អន្តរជាតិធំៗ ចំនួន២៤ (រាយឈ្មោះខាងក្រោម) បានហៅការបំបែកសំនុំរឿង ខាងលើនេះ ថាជាការលេងសើច និងបានរិះគន់របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនអើពើអង្កេតពីឃាតកម្ម ដ៏សហាវព្រៃផ្សៃ  ដែលបានសម្លាប់លោកបណ្ឌិត កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពី៣ឆ្នាំមុននេះទេ។ នៅមួយថ្ងៃមុនខួបបីឆ្នាំ នៃឧក្រិដ្ឋកម្មដ៏កក្រើកនេះ ក្រុមអង្គការទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដ៏វែងអន្លាយមួយ លើកឡើងជាបន្តបន្ទាប់ អំពីការស្វែងរកយុត្តិធម៌មួយ ដែលខ្វះឯករាជ្យភាព និងភាពទទួលយកបាន ...