Tag: Forum Asia
-
បណ្ដុំអង្គការ២៤បរិហារក្រុងភ្នំពេញ ថាមិនអើពើអង្កេតពីឃាតកម្ម កែម ឡី
មានតែជនសង្ស័យម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានកាត់ទោសរួច ពិតជាចប់រឿងឬ? សម្រាប់អង្គការជាតិ-អន្តរជាតិធំៗ ចំនួន២៤ (រាយឈ្មោះខាងក្រោម) បានហៅការបំបែកសំនុំរឿង ខាងលើនេះ ថាជាការលេងសើច និងបានរិះគន់របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនអើពើអង្កេតពីឃាតកម្ម ដ៏សហាវព្រៃផ្សៃ ដែលបានសម្លាប់លោកបណ្ឌិត កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពី៣ឆ្នាំមុននេះទេ។ នៅមួយថ្ងៃមុនខួបបីឆ្នាំ នៃឧក្រិដ្ឋកម្មដ៏កក្រើកនេះ ក្រុមអង្គការទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដ៏វែងអន្លាយមួយ លើកឡើងជាបន្តបន្ទាប់ អំពីការស្វែងរកយុត្តិធម៌មួយ ដែលខ្វះឯករាជ្យភាព និងភាពទទួលយកបាន ... -
អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោសដីកាចាប់ខ្លួនមេដឹកនាំ CNRP
អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញដីការបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានពន្យល់ថា ដីកានោះ គឺជារឿងដោយឡែករបស់តុលាការ ដែលធ្វើការប្រកបដោយឯករាជ្យភាព បន្ទាប់ពីបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ទៅលើដីកាចំនួន៨ច្បាប់ ដោយបញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។ មន្ត្រីប្រឆាំងទាំង៨នាក់ ...
Loading...