ក្នុង​ចុង​សប្ដាហ៍​កន្លង​មក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានធ្វើដំណើរ​ទៅកាន់​ទឹកដីភាគឦសាន នៃប្រទេស​កម្ពុជា ជាពិសេសនៅក្នុងខេត្ត​មណ្ឌលគិរី ដោយស្នាក់ក្នុង​ក្រុង សែនមនោរម្យ ជាច្រើន​យប់។

លើបណ្ដាញសង្គមទ្វីសធើរ លោកមេទូត បានបង្ហោះរូបភាពជាច្រើន និងសរសេរអម ដោយអះអាងថា លំនៅដ្ឋានបែបជនជាតិភាគតិច ដែលលោក និងភរិយាស្នាក់នៅ មានលក្ខណៈក្សេមក្សាន្ដ និងប្រកបដោយផាសុកភាព។

នៅទីនោះ គេឃើញលោកឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាច បានជួបជាមួយ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ច្រើននាក់ របស់អង្គការ «WCS Cambodia» និងអង្គការ «WWF in Cambodia» រួមនឹងពលរដ្ឋខ្មែរ ដែលជា​ជនជាតិ​ដើម​ភាគតិច ជាច្រើន​​ផ្សេងទៀត។

លោកបាន​គូសបញ្ជាក់ថា៖

«ជំនួយរបស់សហរដ្ឋអាមេរិក តាំងពីយូរយាណាស់មកហើយ ជួយទៅដល់ការការពារ ប្រព័ន្ធ​អេកូ​ធម្មជាតិ ដែលងាយរងគ្រោះ។»

លោក ម័រហ្វី បានធ្វើដំណើរ ទៅកាន់ស្ថានីយ៍រ៉ាស្មាច់ ក្នុងស្រុកកែវសីម៉ា (ខេត្តមណ្ឌលគីរី) ដើម្បីមើលពីគំរូ ដែលបង្ហាញថា ជំនួយរបស់សហរដ្ឋអាមេរិក កំពុងជួយបញ្ឈប់ការជួញដូរសត្វព្រៃ និងលើកកម្ពស់ការអភិរក្ស។ លោកអះអាងថា៖

«នេះ ជាគំរូដ៏អស្ចារ្យមួយ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។»

លោកបន្តថា៖

«ដោយមានជំនួយ ពីសហរដ្ឋអាមេរិក និងដៃគូ សហគមន៍ជនជាតិដើមភាគតិច ព្នង នៅទីនេះ (ក្នុង​តំបន់​ព្រៃ​អភិរក្ស នៃស្រុកកែវសីម៉ា) កំពុងគ្រប់គ្រង លើ​ធនធានដីធ្លី និងអត្ថប្រយោជន៍​របស់ខ្លួន ពីអេកូ​ទេសចរណ៍។»



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រីហុងគ្រីថា មិនត្រូវ​«លូកដៃ»​ចូលក្នុងនយោបាយ​អាមេរិក

នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orban) ដែលជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) ដ៏មុតមាំម្នាក់ បានថ្លែងបរិហារ​​អំពីការ​​«លូកដៃ»​ចូលកិច្ចការផ្ទៃក្នុងអាមេរិក ...
កម្ពុជា

ជំនួប កឹម សុខា និង​ឯកអគ្គរដ្ឋទូត​អាមេរិក និយាយពី​«នីតិរដ្ឋ»

«មិត្តភាព​អាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាព​និងសុខមាលភាព របស់ពលរដ្ឋ​កម្ពុជា» ទាំងនេះ ជា​ប្រធានបទដ៏សំខាន់ នៅក្នុងជំនួប រវាងឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick ...
ដំណឹង

ស្ថិតនៅ​ក្រៅ​ផែនដី អាវកាសយានិកភ្ញាក់ផ្អើល​នឹង​ការរាតត្បាត​«Covid-19»

ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅ​ក្រៅ​ផែនដី ក្នុង​ស្ថានីយ៍​អាវកាស​អន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅ​ចំពោះ​ការរាតត្បាត នៃជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.