បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក «Jon Ossoff» បានឈ្នះយ៉ាងប្រផិតប្រផើយ លើលោក «David Perdue» សមាជិកព្រឹទ្ធសភាចប់អាណត្តិ និងជាបេក្ខជន​មកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាជុំទីពីរ ក្នុងរដ្ឋ«Georgia» ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះ បើតាមការអះអាង របស់«CNN»។

គម្លាតសន្លឹកឆ្នោតជុំទីពីរ រវាងបេក្ខជនទាំងពីរ មិនខុសគ្នាច្រើនប៉ុន្មានទេ ហើយការរាប់សន្លឹកឆ្នោតឡើងវិញ ក៏ទំនងជាអាច​កើតមាន​ដែរ។ បើតាមលទ្ធផលស្ទាបស្ទង់ បានឲ្យដឹងថា លោក «Jon Ossoff» ទទួលបានសម្លេងឆ្នោត ៥០.២៨% ខណៈលោក «David Perdue» ទទួលបាន ៤៩.៧២%។

ជាប្រពៃណីកន្លងមក រដ្ឋ«Georgia»តែងផ្ដល់សន្លឹកឆ្នោត និងឲ្យជ័យជំនះ ទៅបេក្ខជនមកព​ីគណបក្ស​សាធារណរដ្ឋ។

តែបើសិនជាជ័យជំនះ របស់លោក «Jon Ossoff» ត្រូវបានប្រកាសឡើង ជាផ្លូវការមែននោះ វានឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យ មានសម្លេង៥០កៅអី ដែលជាសម្លេងភាគច្រើនដាច់ខាត ដើម្បីដឹកនាំព្រឹទ្ធសភា នៃសហរដ្ឋអាមេរិក ដែលនឹងផ្ដល់ទម្ងន់នយោបាយដ៏សំខាន់ ដល់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត សម្រាប់ការចាប់ផ្ដើមអាណត្តិរបស់លោក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ ធ្លាយសារជាតិគីមី​នៅអាត្លង់តា ស្លាប់យ៉ាងតិច​៦នាក់

ការធ្លាយសារជាតិគីមី​«Nitrogen» ចេញពីរោងចក្រផលិតចំណីមួយ ឈ្មោះ​«Prime Pak Foods» ដែលស្ថិតក្នុងក្រុង «Gainesville» ភាគឦសាននៃ​ក្រុងអាត្លង់តា (រដ្ឋហ្សរចា ខាងកើតសហរដ្ឋអាមេរិក) បានបណ្ដាលឲ្យមនុស្ស«ស្លាប់យ៉ាងតិច​៦នាក់» និងមនុស្សជាង១០នាក់ទៀត ត្រូវបានជម្លៀស ...
ដំណឹង

Covid-19៖ សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប ខណៈ​តួលេខ​បន្ត​កើន​ឡើង​នៅ​អាមេរិក

ខណៈអ្នកស្លាប់បន្តកើនឡើង នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ បានថយចុះ នៅក្នុងប្រទេសអ៊ិតាលី អេស្ប៉ាញ និងបារាំង ដែលធ្វើឲ្យ«សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប» កំពុងរីកដុះដល់ នៅទន្ទឹមនឹងព្រះសុវណ្ណី របស់ព្រះមហាក្សត្រីយ៉ានីអង់គ្លេស ដែលបានធ្វើឡើង តាមកញ្ចក់ទូរទស្សន៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.