កម្ពុជាដំណឹង

ក្រុមអ៊ឺរ៉ុប ផ្ដួចផ្ដើម​ដោយ EU គ្រោងផ្ដល់​​ជំនួយ​ជិត​៥០០លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រុមអ៊ឺរ៉ុប (Team Europe) ដែលផ្ដួចផ្ដើមដោយ សហភាពអ៊ឺរ៉ុប (EU) កំពុង​កៀរ​គរ​ថវិកា​ចំនួន​៤៤៣​លាន​អឺរ៉ូ ដែល​ជា​កញ្ចប់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង ដើម្បី​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ការិយាល័យសហភាពអ៊ឺរ៉ុប ដែលចេញផ្សាយ ក្នុងថ្ងៃសុក្រទី១២ ខែមិថុនា។

សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាង ទឹកប្រាក់៤៤៣លានអ៊ឺរ៉ូ (ប្រមាណជា ៤៨៣​លានដុល្លារ ឬ១.៩៩០ ប៊ីលានរៀល) នឹងត្រូវប្រើប្រាស់ ទៅលើវិស័យអាទិភាព ចំនួនបី រួមមានៈការគាំទ្រដល់វិស័យសុខាភិបាល ការស្ដារខឿនសេដ្ឋកិច្ច  និងបង្កើតការងារជូនពលរដ្ឋ។

ទឹកប្រាក់ខាងលើ ជាការបញ្ចូលគ្នា នូវថវិកាវិភាជន៍ថ្មី ថវិកាដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ហើយនឹងត្រូវផ្ដល់មកកម្ពុជា តាមរយៈរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការជាដៃគូ ក្នុងនោះមានទាំងអង្គការសង្គមស៊ីវិលផង។

សូមបញ្ជាក់ដែរថា ក្រុមអ៊ឺរ៉ុប ជាក្រុមដែលកើតឡើង ក្រោមកិច្ចខិតខំរួមគ្នា របស់សហភាពអ៊ឺរ៉ុប ជាមួយបណ្ដារដ្ឋជាសមាជិក ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តន៍នានា។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានអះអាងបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ក្រុមអ៊ឺរ៉ុបក៏ទទួលបានការចូលរួម ពីប្រទេសស្វីស (ដែលមិនមែនជាសមាជិក​សហភាព​អ៊ឺរ៉ុប) នោះដែរ។ 



លំអិតបន្ថែមទៀត

កម្ពុជា

មាស នី ប្រតិកម្មតប ហ៊ុន សែន ដែលចោទ​លោក ជា«អាយ៉ងបរទេស»

អ្នកវិភាគឯករាជ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត មាស នី បានបញ្ចេញសារខ្លីមួយ ដើម្បីប្រតិកម្មតបនឹងការចោទប្រកាន់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាត់ទុករូបលោក ថាជា«អាយ៉ងបរទេស» បន្ទាប់ពីលោកបានវិភាគ ...
កម្ពុជា

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងជានាយកផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ីសេរី (Radio Free Asia) បានបង្ហើបឲ្យដឹង​ពីអាថ៌កំបាំងមួយ ដែលលោក កឹម សុខា ...
កម្ពុជា

ផៃ ស៊ីផាន ថារដ្ឋាភិបាល​មិនធ្វើ​ច្បាប់ ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»ទេ

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រកាសថា ខ្លួនមិន«បំពេញចិត្ត​អង្គការ​ណា»ទេ នៅចំពោះ​ការអនុម័ត​យ៉ាងតក់ក្រហល់ នូវសេចក្ដីព្រាងច្បាប់​មួយទៀត ស្ដីពីការប្រឆាំង​ការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះ បើតាមការអះអាង របស់លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.