កម្ពុជាដំណឹង

Covid-19៖ កម្ពុជាប្រកាស​រកឃើញ​២ករណី តួលេខសរុប ២៩៧ករណី

បុរសខ្មែរពីរនាក់ ដែលធ្វើដំណើរពីប្រទេសជប៉ុន ត្រូវបានធ្វើតេស្ដិ៍ រកឃើញវិជ្ជមាន​កូវីដ-១៩ (Covid-19)។ ការរកឃើញចុងក្រោយ ធ្វើឲ្យ តួលេខសរុប នៃអ្នកជំងឺនៅក្នុងព្រះរាជាណាចក្រ កើនឡើងដល់២៩៧ករណី។ 

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បុរសទាំង០២នាក់នោះ គឺម្នាក់អាយុ ២៥ឆ្នាំ ស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បុរសទាំងពីរ បានធ្វើដំណើរមកពីប្រទេសជប៉ុន ដោយបន្តជើងហោះហើរ នៅប្រទេស​កូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃរយៈពេលសរុប (១៤ថ្ងៃ) ក្នុងការធ្វើចត្តាឡីស័ក បានផ្ដល់លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់​ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

រួមជើងយន្ដហោះជាមួយគ្នា បុរសខ្មែរពីរនាក់ផ្សេង ក៏ត្រូវបានធ្វើតេស្ដិ៍ភ្លាមៗ ចេញ​លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ដែរ។ បុរសទាំងពីរនាក់មុននេះ បានចូលសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមានបុរសម្នាក់​បានជាសះស្បើយរួចហើយ។

ដោយឡែក អ្នករួមដំណើរ​ចំនួន៣៥នាក់ទៀត ដែលមានលទ្ធផល​អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារចំនួន ០២កន្លែង ក្នុងរាជធានីភ្នំពេញ (ចំនួន ២៨នាក់) និងនៅវិទ្យាល័យពោចិនតុង ចំនួន០៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នកដំណើរដែលស្នាក់នៅវិទ្យាល័យពោចិនតុង ចំនួន ០៧នាក់ ដែលមានហានិភ័យ ក្នុងការចម្លងបន្ត ពីអ្នកជំងឺថ្មី ទាំងពីរនាក់ខាងលើ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន១៤ ថ្ងៃបន្ថែមទៀត ដើម្បីតាមដាន​សុខភាព​ជាបន្ត។

មកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញ​អ្នកមាន​វីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះ​អ្នកជំងឺ ដែលទទួលការព្យាបាល បានជាសះស្បើយ មានចំនួនសរុប ២៨៨នាក់ នៅទូទាំង​ប្រទេស ខណៈអ្នកជំងឺកំពុងបន្ត​សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ភ្នំពេញ) មានចំនួន ០៩នាក់ (ស្រី ០២នាក់ និងបុរស ០៧នាក់)៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ...
កម្ពុជា

កម្ពុជា ៖ អ្នកនាំពាក្យថា អ្នកឆ្លង​«Covid-19»អាចមាន​ជាង១០០នាក់

តួលេខផ្លូវការ ដែលបញ្ចេញឲ្យដឹង បានបង្ហាញថា ប្រទេស«កម្ពុជា»មានអ្នកឆ្លងមេរោគ «Covid-19» ចំនួន៣៥នាក់ បើរាប់មកទល់នឹងម៉ោងនេះ។ ចំនួនអ្នកឆ្លងមេរោគ ទាំង៣៥នាក់ ត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដិ៍ ទៅលើករណីសង្ស័យចំនួន ១១១២នាក់។ ...
ដំណឹង

Covid-19៖ ស្ដេចថៃ សំងំកាយ​ក្នុង​សណ្ឋាគារ​ប្រណិត​ជាមួយ​ស្នំ​២០នាក់

ខណៈប្រទេស ត្រូវបានប្រកាស ឲ្យស្ថិតក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគ «Covid-19» ស្ដេចថៃ រាមា ទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.