កម្ពុជាដំណឹង

សម រង្ស៊ី ព្រមាន​ពី​អស្ថិរភាព បើ ហ៊ុន សែន បាញ់​សម្លាប់​រង្គាល​នៅ​ព្រំដែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មនៅថ្ងៃនេះ ចំពោះការគម្រាមប្រើកាំភ្លើងយន្ដ ចេញពីលេណដ្ឋាន បាញ់រូបលោក ប្រសិនជាលោកវិលចូលប្រទេសវិញ តាមព្រំដែនគោក។ ប្រធានស្ដីទីគណបក្សប្រឆាំង បានហៅចំណាត់ការរបស់លោក ហ៊ុន សែន មួយនេះ ថាជាការគម្រាម ដល់ស្ថិរភាពតំបន់ទាំងមូលតែម្ដង។

កាលពីថ្ងៃចន្ទទី២៥ ខែមិនា ឆ្នាំ២០១៩សប្ដាហ៍មុន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងត្រៀមប្រើ«កាំភ្លើងយន្ដ» ដែលមានដាក់ក្នុងលេណដ្ឋាន នៅតាមព្រំដែនគោក ដើម្បីរង់ចាំស្វាគមន៍លោក សម រង្ស៊ី ដែលប្រកាសម្ដងហើយម្ដងទៀត ពីការធ្វើមាតុភូមិនិវត្តន៍របស់លោក និងក្រុមមន្ត្រីស្និតជាមួយលោក។

មេដឹកនាំកម្ពុជា បានថ្លែងនៅពេលនោះថា៖

«ហើយ​បើ​មក​តាម​ទល់​ដែន អាហ្នឹង​ល្អ​មើល​តើ! អញ​អត់​ដឹង​ទេ! អញ​អត់​ដឹង​ទេ​តាម​ទល់​ដែន! ឯង​ត្រូវ​ដឹង ទល់​ដែន​គេ​ធ្វើ​ម៉េច? គេ​ដាក់​ត្រង់សេ[លេណដ្ឋាន] ហើយ​គេ​មាន​កំាំភ្លើង​យន្ត​នៅ​ហ្នឹង គ្រាន់​តែ​បច្ចុប្បន្ន​យើង​ហាម​ប្រើ​មីន​ប្រឆាំង​មនុស្ស​ តែ​ប៉ុណ្ណឹងទេ។ ប៉ុន្តែ អ្ហែង​ត្រូវ​ដឹង បើ​មក​តាម​ទល់​ដែន រឿង​ធំ​ហើយ។»

លោក ហ៊ុន សែន បានបន្តចោទសួរថា បើគូបដិបក្ខនយោបាយមួយនេះ ត្រឡប់មកប្រទេសវិញ​តាមព្រំដែនគោក តើតាមព្រំដែនប្រទេសណា? លោកឆ្លើយដោយខ្លួនលោកថា ព្រោះមេដឹកនាំប្រឆាំងមិនត្រូវគ្នានឹង វៀតណាម និងឡាវទេ ខណៈប្រទេសថៃ «គេមិនល្ងង់ឡើយ»។

នៅថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានឆ្លើយតបវិញ ដោយហៅការគម្រាមនោះ ថាជាគម្រោងទុកជាមុន ក្នុងការសម្លាប់រង្គាល ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពទាំងក្នុងប្រទេសកម្ពុជា និងទាំងនៅក្នុងតំបន់ទាំងមូល។

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរជាភាសាអងគ្លេស នៅលើទំព័រទ្វីសធើររបស់លោកថា៖

«ការលើកឡើងរបស់លោក ហ៊ុន សែន នេះនឹងបង្កើតលទ្ធភាព នៃគម្រោងសម្លាប់រង្គាលទុកជាមុនមួយ នៅតាមព្រំដែនថៃ – កម្ពុជា ដោយហេតុថា សម រង្ស៊ី នឹងត្រូវបានអមដំណើរ ដោយអ្នកគាំទ្រក្នុងស្រុក និងបរទេសរាប់រយនាក់ នៅពេលមកដល់ប្រទេស​កម្ពុជា។»

លោក សម រង្ស៊ី ថ្លែងទៀតថា៖

«ការសម្លាប់រង្គាល នៅនឹងព្រំដែនកម្ពុជា – ថៃ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែសម្រាប់ស្ថិរភាពផ្ទៃក្នុង របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ស្ថេរភាពក្នុងតំបន់ នៅក្នុងតំបន់អាស៊ាន ដោយហេតុថា ប្រទេសជាច្រើនច្បាស់ជាលូកដៃ ចូលក្នុងបញ្ហានេះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។ មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...
កម្ពុជា

ហ៊ុន សែន រិះគន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ «AKP» ថាចេញផ្សាយ​ព័ត៌មាន​យឺត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ទីភ្នាក់ងារព័ត៌មានរដ្ឋ ដែលហៅថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ជាអក្សរកាត់ AKP) ថាចេញផ្សាយ​ព័ត៌មាន​យឺត ជាទីបំផុត ដែលខុសគ្នាឆ្ងាយ ពីសារព័ត៌មានឯកជនដទៃទៀត។ មេដឹកនាំរបបក្រុងភ្នំពេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.