កម្ពុជាដំណឹង

សម រង្ស៊ី ព្រមានថា​«នឹង​មិនឲ្យ ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»ឡើយ

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា។ (រូបថត EPA)

តបទៅនឹងសារបែកធ្លាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង​បានថ្លែងព្រមាន​លោក ហ៊ុន សែន វិញថា លោក (សម រង្ស៊ី) នឹងមិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួន​ងាយៗ នោះ​ឡើយ។

មេដឹកនាំប្រឆាំង បានថ្លែងតាមវិទ្យុអាស៊ីសេរី កាលពីមុននេះថា គឺផ្ទុយទៅវិញ លោកនឹងដឹកនាំកម្លាំងពលរដ្ឋ រាប់ម៉ឺនរាប់សែន ឬឈានទៅរាប់លាននាក់ ឲ្យងើបឈរឡើង ដើម្បីទៅចាប់លោក ហ៊ុន សែន ឲ្យទាល់តែបានក្នុងឆ្នាំ២០១៩នេះ។

ក្នុងសារជាលក្ខណៈឯកជន ជាង១២នាទី ដែលលោក​បាន​បញ្ជូន​​​ ទៅកាន់​​មនុស្ស​​ជំនិតៗ​​របស់​លោក នៅក្នុងប្រព័ន្ធ​​បញ្ជូនសារមួយ លោក ហ៊ុន សែន បានបញ្ជាទៅមន្ត្រីអ្នកនាំពាក្យទាំងឡាយ រាប់ទាំងអ្នកនាំពាក្យស្ថាប័ននីតិបញ្ញត្តិផង ឲ្យឈប់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ព្រោះលោកយល់ថា សកម្មភាពសព្វថ្ងៃរបស់មេដឹកនាំប្រឆាំង ជាល្បិចរបស់​មេដឹកនាំរូបនេះ​ដើម្បីកុំឲ្យគេភ្លេច នឹងអាលចូលមកក្នុងកញ្ចប់ នៃកិច្ចចរចាជាយថាហេតុណាមួយ ហើយក្លាយ​ជាភាគីមួយ​ដើម្បីមកតថ្លៃ​ជាមួយលោក។

ជាប្រតិកម្មតបវិញភ្លាមៗ សំដីរបស់លោក ហ៊ុន សែន តាមរយៈសារជាឯកជនខាងលើ ត្រូវបានមេដឹកនាំប្រឆាំងចាត់ទុក ថាជាសំដី«ទ័លច្រក» និង«ជ្រួលច្របល់»។

«មិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»

លោក សម រង្ស៊ី បានថ្លែងបន្តតាមវិទ្យុអាស៊ីសេរី ដោយអះអាងជាថ្មីថា លោកមិនឆោតឲ្យលោក ហ៊ុន សែន ឬជនបាតដៃ​ទី៣ណាមួយ មកចាប់ខ្លួនលោក ឬសម្លាប់លោកដោយងាយៗនោះឡើយ។ លោកពន្យល់ថា លោកមិនចុះពីយន្ដហោះ ហើយឡើងរថយន្ដ ដើម្បីឲ្យលោក ហ៊ុន សែន ចាប់ខ្លួនឬសម្លាប់នោះទេ។ លោកថា អានេះជា«សេណារីយ៉ូ» ដែលលោក ហ៊ុន សែន ដឹងហើយ ដូច្នេះលោកមិនដើរតាមសេណារីយ៉ូនេះឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន ...
កម្ពុជា

សារ​បួងសួង​សុំ​«សុខសន្ដិភាព» របស់ កឹម សុខា ក្នុង​ឱកាស​ចូលឆ្នាំថ្មី

នៅមួយថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ទំព័រហ្វេសប៊ុករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារបួងសួងខ្លីៗ ដើម្បីស្នើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មាន«សុខសន្ដិភាព» និងការរួមរស់ដោយសុខដុមរមនា។ ក្នុងខណៈនេះ ប្រធានគណបក្សប្រឆាំង ...
កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ចង់«បង្វែរ​អារម្មណ៍​មហាជន ហើយបង្កើតលេស»

មេដឹកនាំប្រឆាំង បានប្រតិកម្មតបទៅលោក ហ៊ុន សែន វិញ ដោយហៅនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ថាជា«មេដឹកនាំមិនទទួលខុសត្រូវ» ដែលប៉ុនប៉ង «បង្វែរ​អារម្មណ៍​មហាជន» និងត្រូវការ«លេស» ដើម្បីបង្ក្រាបគូប្រកួតរបស់ខ្លួន។ លោក សម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.