កម្ពុជាដំណឹង

សម រង្ស៊ី៖ ហ៊ុន សែន ចង់«បង្វែរ​អារម្មណ៍​មហាជន ហើយបង្កើតលេស»

មេដឹកនាំប្រឆាំង បានប្រតិកម្មតបទៅលោក ហ៊ុន សែន វិញ ដោយហៅនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ថាជា«មេដឹកនាំមិនទទួលខុសត្រូវ» ដែលប៉ុនប៉ង «បង្វែរ​អារម្មណ៍​មហាជន» និងត្រូវការ«លេស» ដើម្បីបង្ក្រាបគូប្រកួតរបស់ខ្លួន។

លោក សម រង្ស៊ី បានឆ្លើយតបភ្លាមៗ នៅលើបណ្ដាញសង្គម បន្ទាប់ពីលោក ហ៊ុន សែន បានរំលឹកកាលពីព្រឹកម៉ិញថា «ប្រពន្ធកូន»របស់លោក រងការចោទប្រកាន់ដ៏ឈឺចាប់ ពីក្រុមប្រឆាំង។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងជាថ្មីទៀត ជុំវិញករណីចោទប្រកាន់«ប្រពន្ធកូន»លោក ដែលថាជាប្រពន្ធលួចលាក់ និងជាកូន របស់អតីតមេទ័ពវៀតណាម។

លោក ហ៊ុន សែន ថែមទាំងអះអាងថា ករណីនេះមានលោក សម រង្ស៊ី នៅពីក្រោយ មុននឹងព្រមានឡើងថា លោកប្ដេជ្ញាដាក់គោលដៅ ក្នុងការកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅរបស់លោក ក្នុងការ«កម្ចាត់​ប៉ុលពត»។

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតប​ពីប្រទេសបារាំងថា៖

«ខ្ញុំមិនដែលចាប់អារម្មណ៍ ពីរឿងឯកជន របស់អ្នកដទៃណាម្នាក់ ឬគ្រួសារអ្នកដទៃណាមួយឡើយ។ ហ៊ុន សែន ជាមេដឹកនាំមិនទទួលខុសត្រូវ ដែលប៉ុនប៉ងបង្វែរអារម្មណ៍របស់មហាជន ពីបញ្ហាប្រទេសជាតិ ដែលគាត់មិនចេះដោះស្រាយ ឲ្យទៅចាប់អារម្មណ៍ពីរឿងឯកជនរបស់គាត់ និងក្រុមគ្រួសារគាត់ទៅវិញ។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តទៀថា៖

«រួចទៅ គាត់ដើរចោទប្រកាន់គេឯង យ៉ាងឆ្កួតលីលា ទាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនរបស់គាត់ និងគ្រួសារគាត់ ពីព្រោះគាត់ត្រូវការលេស ដើម្បីបង្ក្រាបគូប្រកួតនយោបាយរបស់គាត់៕»



លំអិតបន្ថែមទៀត

និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

ក្នុង​ទិវា​សិទ្ធិ​មនុស្ស អាមេរិក​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដា​អ្នកទោស​នយោបាយ​ទាំងអស់។ ជាមួយនឹងរូបថតលោក កឹម ...
កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីខ្មៅ»​របស់ EU អំពី​ការលាងលុយ​កខ្វក់

កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន២២ ដែលជាប់ក្នុង«បញ្ជីខ្មៅ» របស់​សហភាព​អ៊ឺរ៉ុប (EU) ជុំវិញបរាជ័យ របស់ប្រទេសទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម។ នេះ ...
កម្ពុជា

តំណែង​នាយករដ្ឋមន្ត្រី៖ ហ៊ុន សែន ប្រកាសបិទផ្លូវ ស ខេង – ទៀ បាញ់

គ្មានទេដំណើរ ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ស ខេង និងលោក ទៀ បាញ់ ដោយហេតុថា ទម្រាំលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីអំណាច ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.