កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យគ្រប់ស្ថាប័ននិងពលរដ្ឋ កុំធ្វើដំណើរទៅ បស្ចឹមលោក

បន្ទាប់ពីហាមបណ្ដាជន ពីបស្ចឹមលោក កុំឲ្យធ្វើដំណើរចូលកម្ពុជា សម្រាប់រយៈពេល៣០ថ្ងៃ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ និងពលរដ្ឋកម្ពុជា កុំធ្វើដំណើរទៅ កាន់បស្ចឹមលោកវិញម្ដង។

នេះ បើតាមសារាចរណៃនាំ ចុះហត្ថលេខាដោយបុរសខ្លាំងកម្ពុជា និងចេញផ្សាយ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាល នៃមេរោគ«Covid-19»។

កុំធ្វើដំណើរទៅ បណ្ដាប្រទេសនៅអ៊ឺរ៉ុប អាមេរិក និងអៀរ៉ង់

សារាចរណែនាំនោះ បានលើកឡើងពីវិធានការ មានជាអាទិ៍ថា៖

១) ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុត ដែលខានពុំបាន។

២) គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ឡើយ។

៣) ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេស ដូចបានបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ នៃការប្រជុំ ឲ្យចូលរួមជំនួស។

៤) ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ត្រូវដាក់ខ្លួន ឱ្យនៅដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធី កំណត់ដោយក្រសួងសុខាភិបាល។

ប្រទេសកម្ពុជាបានបង្ហាញតួលេខផ្លូវការ ថាខ្លួនបានរកឃើញ អ្នកឆ្លងមេរោគ «កូរូណា» ឬ«Covid-19» មានចំនួន១២នាក់។ ករណីចុងក្រោយ ដែលទើបនឹងត្រូវបានរកឃើញ មានបួននាក់ ក្នុងនោះជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

អាឡិច ថា«កោះកុងក្រៅ»ត្រូវ ហ៊ុន សែន ​លួចលក់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់

ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ដេវិតសុន (Alejandro G.Davidson) បាន​អះអាងថា កោះកុងក្រៅ ដែលជាកោះដ៏ធំមួយ ត្រូវបានរបបលោក ហ៊ុន សែន លក់តាម​«បែប​លួចលាក់» ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
កម្ពុជា

ស ខេង បដិសេធ​​ជាថ្មី មិនបាន​នៅ​ពីក្រោយ​«ការនិរទេសខ្លួន»​របស់ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាន​នៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ២០១៥ នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.