កម្ពុជាដំណឹង

សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

«បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ហ៊ុន សែន ដែលប្រកាសកម្ទេច គណបក្សប្រឆាំង​នៅកម្ពុជា​ចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់របបដឹកនាំរបស់លោក។

នៅលើបណ្ដាញសង្គម មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរថា៖

«ខ្ញុំចង់ប្រាប់ទៅ ហ៊ុន សែន ថា បើខឹងគោ កុំទៅវ៉ៃរទេះ។ បើខឹងទណ្ឌកម្ម ពីសហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា។ ខ្ញុំ សម រង្ស៊ី ជាមនុស្សតែម្នាក់គត់ ដែលបានជម្រុញយ៉ាងសកម្ម ឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម មកលើរបបផ្តាច់ការ របស់ ហ៊ុន សែន ឯង។»

លោក សម រង្ស៊ី បានបន្តថា៖

«បើ ហ៊ុន សែន ឯងចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះ ហ៊ុន សែន ឯងចេះគិតគូរពីសុខុមាលភាពប្រជារាស្ត្រខ្មែរ ហ៊ុន សែន ឯង គ្រាន់តែបញ្ឈប់ នយោបាយគាបសង្កត់ មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចា ជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ។»

កាលពីព្រឹកម្សិលម៉ិញ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល លោក ហ៊ុន សែន បានគម្រាម​ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជា គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងកម្ពុជា បានព្រមានបន្ថែមថា ឲ្យឈប់មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងឡើងថា៖

«ដោយសារអ្នកជ្រុល តែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិ ដើម្បីនិយាយប្រដៅខ្ញុំ​ រឿងសិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ។ ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំង នៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯង ឱ្យច្បាស់ ព្រោះគ្មានរឿងអី ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម។»

ការលើកឡើងរបស់លោក ហ៊ុន សែន លែងអី​នឹងមាន​ប្រតិកម្ម​មកវិញ​ភ្លាមៗ ដោយមន្ត្រីមួយចំនួន នៅក្នុងទ្វីបអ៊ឺរ៉ុប។ លោក ម៉ាតេអូ អង់ជោលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ នៅក្នុងប្រទេសអ៊ីតាលី បានហៅ​សំដីខាងលើ របស់បុរសខ្លាំងកម្ពុជា ថាធ្វើឡើង​តាមបែបឧក្រិដ្ឋជន ម៉ាហ្វីយ៉ា ហើយថា ការថ្លែងគម្រាម​បន្ថែម​របៀប​នេះ ហាក់ដូចជាការបង្ក្រាប​កន្លងមក ទៅលើគណបក្សប្រឆាំង​នៅកម្ពុជា មិនទាន់ធ្វើឲ្យលោក ហ៊ុន សែន ឆ្អែតឆ្អន់​នៅឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ហ្សេឡេនស្គី បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ

ប្រធានាធិបតី​នៃប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ នៅបស្ចឹមលោក​ជាបន្តទៀត។ ក្នុងថ្ងៃអាទិត្យនេះ លោកនឹងថ្លែងតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងរដ្ឋសភានៃប្រទេស អ៊ីស្ត្រាអែល មុននឹងបន្តធ្វើ​ដូចគ្នានេះ ...
កម្ពុជា

សម រង្ស៊ី៖ កម្ពុជាខុសពីថៃ គឺព្រះមហាក្សត្រខ្មែរ ជា«អាយ៉ងសុទ្ធសាធ»

សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ចំណុចខុសគ្នា​រវាងរបបដឹកនាំ នៅថៃនិង​កម្ពុជា គឺព្រះមហាក្សត្រខ្មែរសព្វថ្ងៃ ជា«អាយ៉ងសុទ្ធសាធ» ខណៈព្រះមហាក្សត្រថៃ មាន​អំណាចខ្លាំងក្លា តែអ្វីដែលប្រទេសថៃ មានរបបដឹកនាំ​ដូចនៅកម្ពុជា គឺ«របបផ្ដាច់ការ​ ...
ដំណឹង

បារាំងបន្ត​ដាក់សម្ពាធ ខណៈ ត្រាំ ព្រមាន​បញ្ជូនទ័ព​ទៅ​វេណេស៊ុយអេឡា

បារាំងបន្ត​ដាក់សម្ពាធ ដោយបានរំឭកលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងថ្ងៃអាទិត្យនេះ ជុំវិញឱសានវាទរបស់ខ្លួន ដែលបានដាក់ជាមួយប្រទេសជាច្រើន ក្នុងសហភាពអ៊ឺរ៉ុប កាលពីសប្ដាហ៍មុន។ សហរដ្ឋអាមេរិកវិញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.