កម្ពុជាដំណឹង

សម រង្ស៊ី៖ កម្ពុជាខុសពីថៃ គឺព្រះមហាក្សត្រខ្មែរ ជា«អាយ៉ងសុទ្ធសាធ»

សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ចំណុចខុសគ្នា​រវាងរបបដឹកនាំ នៅថៃនិង​កម្ពុជា គឺព្រះមហាក្សត្រខ្មែរសព្វថ្ងៃ ជា«អាយ៉ងសុទ្ធសាធ» ខណៈព្រះមហាក្សត្រថៃ មាន​អំណាចខ្លាំងក្លា តែអ្វីដែលប្រទេសថៃ មានរបបដឹកនាំ​ដូចនៅកម្ពុជា គឺ«របបផ្ដាច់ការ​ យកព្រះមហាក្សត្រ​ធ្វើចំណាប់ខ្មាំង»។

អត្ថាធិប្បាយរបស់មេដឹកនាំប្រឆាំង ធ្វើឡើងនៅក្នុងអត្ថបទដ៏វែងអន្លាយមួយ ដែល​លោក​សរសេរជាភាសាអង់គ្លេស មានចំណងជើងថា «អ្នកប្រជាធិបតេយ្យខ្មែរ និងថៃ តស៊ូ ដើម្បីបុព្វហេតុតែមួយ»។ អត្ថបទនេះ ត្រូវបាន​ផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការ របស់​លោក និងនៅតាម​សារព័ត៌មាន «Online» មួយចំនួន។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានសរសេរពីរដ្ឋធានីប៉ារីស (ប្រទេសបារាំង) ថា៖

«នៅប្រទេសថៃ ដូចជានៅប្រទេសកម្ពុជា អញ្ចឹងដែរ របបផ្តាច់ការ យកព្រះមហាក្សត្រ ធ្វើជាខែល ដើម្បីការពារ អំណាច និងបុព្វសិទ្ធិសក្តិភូមិ របស់ខ្លួន។ ប្រទេសទាំងពីរនេះ ខុសគ្នាតែម្យ៉ាងគត់ គឺព្រះមហាក្សត្រថៃ មានអំណាចខ្លាំងក្លា តែព្រះមហាក្សត្រខ្មែរសព្វថ្ងៃ ជា”អាយ៉ងសុទ្ធសាធ”។»

ចំណុចមួយទៀត ដែលលោក សម រង្ស៊ី លើកឡើងថា ប្រទេសថៃខុសពីកម្ពុជា គឺភាពជឿនលឿន និងជីវភាពសម្បូរសប្បាយ របស់ពលរដ្ឋ នៅក្នុងប្រទេសទាំងពីរ។ លោកសរសេរថា៖

«ប្រទេសថៃ ជឿនលឿន និងសម្បូរសប្បាយ ជាងប្រទេសកម្ពុជាសព្វថ្ងៃ ឆ្ងាយណាស់ ពីព្រោះប្រទេសថៃ មិនដែលស្ថិតក្រោមអំណាច ជនផ្តាច់ការ អវិជ្ជា ល្ងង់ខ្លៅ និងព្រៃផ្សៃ ដូចមេខ្មែរក្រហម ប៉ុល ពត (១៩៧៥-១៩៧៩) និងអតីតមេកងពលខ្មែរក្រហម ហ៊ុន សែន (ចាប់តាំងពី ១៩៧៩ មកដល់បច្ចុប្បន្ន)។»

អត្ថបទរបស់មេដឹកនាំប្រឆាំង បានពន្យល់យ៉ាងច្រើន អំពីការតស៊ូ នៃអ្នកប្រជាធិបតេយ្យ នៅក្នុងប្រទេសទាំងពីរ ដែលលោក សម រង្ស៊ី ថាធ្វើឡើង ដើម្បី«បុព្វហេតុតែមួយ»។ ដូចការដកស្រង់ឃ្លាមួយ ដែលមានអត្ថន័យទាំងស្រុងថា៖

«អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា និងនៅប្រទេសថៃ កំពុងតែប្រយុទ្ធ​ដូចគ្នា ពីព្រោះពួកយើងចង់បានសង្គមថ្មីមួយទំនើប ប្រកបដោយសេរីភាព និង​យុត្តិធម៌។»

ក្នុងពេលកន្លងមក លោក សម រង្ស៊ី ធ្លាប់បានបង្ហោះរូបថត លោកលើកម្រាមដៃបី ដើម្បី​អ្វីមួយ ដែលលោកអះអាងថា ជា«សាមគ្គីភាព» ជាមួយបាតុករនៅក្នុងប្រទេសថៃ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់​នៅក្នុងអត្ថបទ ជុំវិញការលើកម្រាមដៃ «ទាំងបី» ថា៖

«សម្រាប់អ្នកប្រជាធិបតេយ្យ នៅស្រុកខ្មែរ ម្រាមដៃ៣ មានន័យថា ៖
១- អនុវត្តន៍កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ឲ្យបានត្រឹមត្រូវ
២- គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
៣- រៀបចំការបោះឆ្នោតឡើងវិញ ដោយចំហ សេរី និងយុត្តិធម៌ ដោយមានការចូលរួម ពីគ្រប់គណបក្ស។»

ប៉ុន្តែ«ម្រាមដៃ៣»របស់លោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានតបវិញ ដោយហៅទង្វើនេះថា ជាការលូកលាន់ ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសថៃ។

បុរសខ្លាំងនៅកម្ពុជា បានប្រតិកម្មដូច្នេះ នៅ​ចំពោះ​មុខ​ពលរដ្ឋ​រង​គ្រោះ ​ដោយសារ​ទឹក​ជំនន់ នៅ​ខែត្រ​បន្ទាយ​មាន​ជ័យ កាលពី​ថ្ងៃ​ទី២១ ខៃតុលា ឆ្នាំ២០២០។ លោក ហ៊ុន សែន ថ្លែងខ្លាំងៗ នៅពេលនោះថា៖

«​ខ្ញុំ​គ្រាន់​តែ​ផ្កាំ​ផ្ញើ កំពុង​តែ​ទឹក​ជំនន់​ផង ​កូវីដ​ផង កុំ​រញ៉េរញ៉ៃ ហើយ​កុំ​ទៅ​លើក​ម្រាម​ដៃ ៣អី (ថា) ចូលរួម​ជាមួយ​ថៃ ឃើញ​ថៃ​គេ​ដាក់​ត្រឡប់​មក​វិញ​ថា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ។ អីណា ! ចង់​សាមគ្គីភាព​ជាមួយ​ នឹង​ការ​តស៊ូ​ជាមួយ​ប្រជាជន​ថៃ រឿង​ថៃ​រឿង​របស់​ថៃ ខ្មែរ​រឿង​របស់​ខ្មែរ៕»



លំអិតបន្ថែមទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា ...
កម្ពុជា

សម រង្ស៊ី បង្ហោះ​សារ​​«នឹក»​​ដល់​ជន​​រងគ្រោះ​​ដោយ​ទឹកជំនន់

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោក«នឹក» និងមានការសោកស្ដាយ ដោយមិនអាចជួបដោយផ្ទាល់ ជាមួយជនរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសារបង្ហោះមួយ​របស់លោក ...
កម្ពុជា

ហ៊ុន សែន ព្រមានធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា

«បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ !» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងអ្នកវិភាគទាំងឡាយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.