កម្ពុជាដំណឹង

សម រង្ស៊ី ថា​ការពង្រត់​សកម្មជន​ថៃ ច្បាស់ជាមាន ហ៊ុន សែន នៅពី​ក្រោយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម លើកដំបូងរបស់លោក ចំពោះ​ការចាប់ពង្រត់ សកម្មជន​នយោបាយ​​ថៃ​ម្នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ដោយសង្កត់ធ្ងន់ថា ហេតុការណ៍នេះ ច្បាស់ជាមានលោក ហ៊ុន សែន នៅពី​ក្រោយ ក្រោមហេតុផលថា បុរសខ្លាំងនៅកម្ពុជា មានជំនាញដូច្នេះស្រាប់។

ប្រតិកម្មរបស់ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ ធ្វើឡើង នៅលើបណ្ដាញសង្គម (ហ្វេសប៊ុក និងទ្វីសធើរ) កាលពីប៉ុន្មាននាទីមុន ខណៈអាជ្ញាធរក្រុងភ្នំពេញ បាន​លើកឡើង​​កាលពីដើមសប្ដាហ៍នេះ អំពីការបើក​សំនុំរឿង​ស៊ើបអង្កេត ជុំវិញករណីខាងលើ តាមការស្នើរបស់​ស្ថានទូតថៃ ប្រចាំនៅកម្ពុជា។

លោក សម រង្ស៊ី បានសរសេរថា៖

«ការបាត់ខ្លួន តាំងថ្ងៃនោះមក នៃអ្នកប្រឆាំងថៃ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) គឺច្បាស់ជាមាន ហ៊ុន សែន នៅពី​ក្រោយ ពីព្រោះគាត់​មាន​ជំនាញ ខាងអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច។»

ដៃគូបដិបក្ខ ផ្នែកនយោបាយ របស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានរំឭក​ឡើងវិញ នូវរឿងរ៉ាវខ្លះៗ ពីមុនមកដូច្នេះថា៖

«ខ្ញុំ[ធ្លាប់]ត្រូវបាន ហ៊ុន សែន ប៉ុនប៉ងសម្លាប់ ជាច្រើនលើកមកហើយ។ ហ៊ុន សែន ក៏បានបញ្ជាឲ្យបរិវារគាត់ សម្លាប់សហការីខ្ញុំ និងអ្នកគាំទ្រគណបក្សប្រឆាំង ដែលបាន​បាត់បង់ជិវិតរាប់សិបនាក់ រួចទៅហើយ។»

«ថ្មីៗនេះ ហ៊ុន សែន បានគំរាមជាសាធារណៈថា គាត់នឹងឲ្យគេលួចសម្លាប់ ឬលួចចាប់ខ្ញុំ នៅពេល​ដែលខ្ញុំ​កំពុងតែ​នៅនិរទេស នៅក្រៅប្រទេស។ ខ្ញុំបានប្រាប់ទៅនគរបាលបារាំង អំពីបំណងឧក្រិដ្ឋរបស់ ហ៊ុន សែន នេះ។ ខ្ញុំជឿថា អាជ្ញាធរបារាំង​បានព្រមានទៅ ហ៊ុន សែន វិញ កុំឲ្យគាត់ហ៊ានប្រព្រឹត្​អំពើឧក្រិដ្ឋបែបនេះ នៅលើទឹកដីប្រទេសបារាំង។»

លោក សម រង្ស៊ី បន្តអះអាងថា៖

«តែនៅប្រទេសកម្ពុជា ហ៊ុន សែន មិនត្រឹមតែ​មិនការពារជនភៀសខ្លួន មកពី​ប្រទេស​ជិតខាង ដូចច្បាប់អន្តរជាតិ​តម្រូវនោះទេ គាត់មានតែរៀបចំ ឲ្យគេចាប់​និងកម្ចាត់ ជនភៀសខ្លួនទាំងនោះតែម្តង។ ក្នុងករណី​ជនភៀសខ្លួន​ថៃចុងក្រោយនេះ ហ៊ុន សែន ច្បាស់ជាចង់ឲ្យ​ ថ្នាក់ដឹកនាំប្រទេសថៃ សងគុណគាត់ ហើយជួយគាត់ម្តងវិញ ដោយទៅ​ចាប់​ជនជាតិខ្មែរ រស់នៅប្រទេសថៃ ដែលប្រឆាំងរបបទីក្រុងភ្នំពេញសព្វថ្ងៃ។»

១១ មិថុនា ២០២០ / 11 June 2020 – Forced disappearance of a Thai dissident in Cambodia (*) – Enlèvement d'un dissident…

Gepostet von Sam Rainsy am Donnerstag, 11. Juni 2020

សាក្សីជាច្រើននាក់ បានអះអាងថា នៅ​វេលាម៉ោង ប្រមាណជាង៥ល្ងាច នៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវបានមនុស្សបិទមុខមួយក្រុម ចាប់ក្រៀក​អូសចូល ក្នុងរថយន្ដពណ៌ខ្មៅមួយ មុននឹងបើក​ចេញទៅ​បាត់​ស្រមោល។

សកម្មជនប្រជាធិបតេយ្យ​ថៃខាងលើ បាននិរទេស​ខ្លួន មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤។ ​លោកមាន​ទំនាក់​ទំនង​យ៉ាងជិតស្និត ​ជាមួយ​រណសិរ្ស​រួបរួម ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ (The United Front for Democracy Against Dictatorship – UDD)​ ដែលគេ​ស្គាល់​ថា ​ជា​ក្រុម​អាវ​ក្រហម​របស់​ប្រទេសថៃ។​

ក្នុងរយៈពេល​នៃការរស់នៅនិរទេសខ្លួន យុវជនអាយុ៣៧ឆ្នាំរូបនេះ នៅតែបន្ត​ធ្វើការ​រិះគន់ ដោយមិនសំចៃមាត់ ទៅលើ​លោក ប្រាយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃ របស់​ប្រទេស​ថៃ។ វីដេអូ​ចុងក្រោយ របស់លោក វ៉ាន់ឆាឡឺម ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក៏ជា​ការរិះគន់ ទៅលើ​អតីត​មេទ័ពថៃរូបនេះ ដែលបាន​ដឹកនាំ​ធ្វើរដ្ឋប្រហារ កាលពីឆ្នាំ​២០១៤​នោះដែរ៕

Gepostet von Wanchalearm Satsaksit am Dienstag, 2. Juni 2020


លំអិតបន្ថែមទៀត

កម្ពុជា

EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។ នេះ ...
កម្ពុជា

កម្ពុជា​ត្រូវចាំ​ដល់ឆ្នាំ​២០២៣ ទើបមាន​ទូរទស្សន៍ Digital

ផ្ទុយពីប្រទេសជិតខាងខ្លួន ប្រទេសកម្ពុជាត្រូវរង់ចាំ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៣ ដើម្បីខ្លួនអាចមានសមត្ថភាព ក្នុងការផ្សាយប្រព័ន្ធរូបភាព និងសម្លេង នៅតាមកញ្ចក់ទូរទស្សន៍ ជាលក្ខណៈ​ឌីជីថល (Digital)។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
របាយការណ៍

«មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល​២០ឆ្នាំ»

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.