កម្ពុជាដំណឹង

សម រង្ស៊ី៖ ហ៊ុន សែន ត្រូវការ​«អំណាច»​ដើម្បី​បញ្ចៀស​ទោសឧក្រិដ្ឋ​របស់គាត់

ជាថ្មីទៀត គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងបរិហារលោក ហ៊ុន សែន ថាកំពុងអង្កៀម «អំណាច» ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីគេចចេញ ពីការផ្ដន្ទាទោស ដោយតុលាការឯករាជ្យមួយ ទៅលើទង្វើឧក្រិដ្ឋ ដែលបុរសខ្លាំងកម្ពុជា បានប្រព្រឹត្តិ ក្នុងរយៈពេល៣៤ឆ្នាំ នៃការដឹកនាំរបស់ខ្លួន។

ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅបន្ទាប់ ពីរលកសំដីចុងក្រោយ របស់នាយករដ្ឋមន្ត្រីកម្ពុជា គម្រាមកម្ទេច​គណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំរបស់លោក។ លោក ហ៊ុន សែន នៅបានប្រកាសចេញថែមទៀត នូវនយោបាយ «សេដ្ឋកិច្ច» ថ្មី ដែលលោកហៅថា ជា​«ការធ្វើ​សេដ្ឋកិច្ច ច្រើនផ្នែក ច្រើនយ៉ាង និងច្រើនប្រទេស»។

សម្រាប់មេដឹកនាំប្រឆាំង ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ គឺជា«ការសំពងដោយផ្ទាល់មួយ» ទៅនឹងជំហានទៅរករបបផ្ដាច់ការ របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី បានពន្យល់ថា៖

«តែ ហ៊ុន សែន បានចាប់ពលរដ្ឋខ្មែរ ជាចំណាប់ខ្មាំង ហើយបង្ខំសហគមន៍អន្តរជាតិ ឲ្យបិទភ្នែក ចំពោះភាពផ្ដាច់ការ និងការរំលោភសិទ្ធិមនុស្ស របស់គាត់។ គាត់មិនញញើតញញើមឡើយ ក្នុងការធ្វើឲ្យប្រជាជនកម្ពុជា រងទុក្ខវេទនា ជំនួសគាត់ ខណៈគឺខ្លួនគាត់នេះហើយ ដែលជាទិសដៅ នៃទណ្ឌកម្មទាំងនោះ។»

«ហ៊ុន សែន ចង់នៅអង្កៀមអំណាច ទោះក្នុងតម្លៃណាក៏ដោយ។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«សម្រាប់ ហ៊ុន សែន “អំណាច”​ មានន័យស្មើនឹងនិទណ្ឌភាព  ដែលជាកក្តាស្លាប់រស់ របស់គាត់ ព្រោះគាត់មិនអាចប្រឈមមុខ នឹងការកាត់ទោស ដោយប្រព័ន្ធយុត្តិធម៌ឯករាជ្យមួយ អំពីទង្វើឧក្រិដ្ឋ ដែលគាត់បានប្រព្រឹត្តិ ក្នុងអំឡុងពេល៣៤ឆ្នាំ នៃការកាន់អំណាចរបស់គាត់នោះទេ។»

«ហើយដើម្បី ឲ្យរបបដឹកនាំរបស់គាត់ បន្តមានជីវិតទៅមុខទៀត គាត់ត្រូវធ្វើទុក្ខបុកម្នេញ កាន់តែខ្លាំងទៀត ទៅលើប្រជាជនកម្ពុជា ហើយប្រើប្រាស់ពួកគេ ជាខែលទល់នឹង​សហគមន៍​អន្តរជាតិ ដើម្បីគ្រាន់តែការពារផលប្រយោជន៍ របស់គាត់ និងផលប្រយោជន៍ របស់គ្រួសារគាត់ប៉ុណ្ណោះ។»

លោក សម រង្ស៊ី បានហៅសកម្មភាពខាងលើនេះ ជា «ទង្វើដ៏កំសាក» និងបានបញ្ជាក់ ជាចុងក្រោយថា៖

«ដោយមូលហេតុនេះហើយ ទើបការផ្លាស់ប្ដូររបបដឹកនាំសព្វថ្ងៃ គឺជាភាពចាំបាច់ណាស់»៕



លំអិតបន្ថែមទៀត

កម្ពុជា

សុខ ឥសាន សារភាពថា​នាឡិកា​លោកពាក់​មានតម្លៃ ១លានដុល្លា

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់នាឡិកាតម្លៃរាប់លានដុល្លា នោះជារឿងដ៏​ចាំបាច់ ព្រោះ​សូម្បី​មន្ត្រី​ក្រោម​បង្គាប់ ដែលមានឋានៈ ត្រឹមអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ក៏ពាក់នាឡិកាមានតម្លៃ ដល់​«១លានដុល្លា»​ដែរ។ នេះ ជាសំដី​សារភាព​ផ្ទាល់មាត់​របស់​លោក សុខ ...
កម្ពុជា

ហ៊ុន សែន ប្ដេជ្ញាធ្វើការ​ជាមួយ ចូ បៃដិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការប្ដេជ្ញាចិត្ត ដើម្បីធ្វើការ​ជាមួយរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក។ នេះ បើតាមលិខិតមួយ ...
លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
វិភាគ អត្ថាធិប្បាយ

សារព័ត៌មាន​បារាំង​៖ ត្រកូល​ហ៊ុន​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់លាន​ដុល្លារ​

សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល «ហ៊ុន» នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណ​មិនតិចជាង ១ពាន់លាន​ដុល្លារ​ នោះ​ឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមាន​អំណាច​ផ្សេង​ទៀត ដែលត្រកូល ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.