កម្ពុជាដំណឹង

យន្ត មីន ឡើង​ផ្កាយ៤ និង​មាន​តំណែងជា​រដ្ឋលេខាធិការ​ការពារជាតិ

បន្ទាប់ពីត្រូវបានផ្លាស់ចេញ ពីអភិបាលខេត្ពព្រះសីហនុ លោក យន្ត មីន ដែលសារភាពថាលោក ទទួលខុសក្នុងហេតុការណ៍បាក់រលំអគារចិន កំពស់៧ជាន់ កាលពីចុងសប្ដាហ៍មុន ត្រូវបានព្រះមហាក្សត្រតម្លើងឋានន្តរស័ក្ដិ ជានាយឧត្ដមសេនីយ៍ (ផ្កាយ៤) នៃកងខេមរភូមិន្ទ និងតែងតាំងឲ្យកាន់តួនាទី ជារដ្ឋលេខាធិការ នៃក្រសួងការពារជាតិ។

ព្រះរាជ្យក្រឹត្យ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ដែលចុះព្រហស្ថលេខា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីបានយល់ សេចក្ដីក្រាបបង្គុំទូលថ្វាយ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក យន្ត មីន ត្រូវបានលោក ហ៊ុន សែន សម្រេចផ្លាស់ចេញពីខេត្តព្រះសីហនុ ក្រោមហេតុផល​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាងថា ព្រោះអតីតអភិបាលខេត្តរូបនេះ បានទទួលកំហុស​និងសុំលាលែងពីតំណែង បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ ដែលសាងសង់ឡើងគ្មានច្បាប់អនុញ្ញាត ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ «ជំនួប»ធ្វើឲ្យ ហ៊ុន សែន ​ចំណេញ តែ កឹម សុខា គិត​ជ្រៅ

ទិដ្ឋភាព«ជំនួប»ផ្ទាល់មុខ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស​ប្រឆាំង លោក កឹម សុខា ក្នុងពិធីបុណ្យសព ម្ដាយក្មេកលោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន ថាខេត្តដែលកំហិត​ឲ្យធ្វើ​ចត្តាឡីស័ក ជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការសម្រេច របស់អភិបាលខេត្តក្រុងមួយចំនួន ថាជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ» ជុំវិញសេចក្ដីសម្រេច​របស់ពួកគេ ក្នុងការដាក់កំហិតឲ្យធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋណាដែលធ្វើដំណើរឆ្លងខេត្ត។ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាឲ្យមេដឹកនាំ នៅតាមខេត្តក្រុងទាំងនោះ ត្រូវធ្វើការផ្លាស់ប្ដូរ​សេចក្ដីសម្រេច​នោះ​ជាបន្ទាន់។ ...
កម្ពុជា

ហ៊ុន សែន៖ កម្ពុជា​«អត់គាំទ្រ​ការឈ្លានពាន»​អ៊ុយក្រែន ពីសំណាក់រ៉ុស្ស៊ី

កម្ពុជា«អត់គាំទ្រការឈ្លានពាន»ប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរ៉ុស្ស៊ី យ៉ាងដាច់ណាត់ និងនៅគ្រប់វេទិកា។ ជាការប្រកាសឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ជាក់អំពីជំហរជាថ្មី និងជាផ្លូវការរបស់ប្រទេសកម្ពុជា ជុំវិញសង្គ្រាមរវាងប្រទេសរ៉ុស្ស៊ី និងអ៊ុយក្រែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.