កម្ពុជាដំណឹង

សាលារាជធានី​ព្រមាន​ពី​«ភាពទ្រុឌទ្រោម»​នៃអាគារ​ចំណាស់​ពីឆ្នាំ១៩៥០

អាគារក្នុងរូបថតខាងលើនេះ អាចនឹងបាក់ស្រុត នៅក្នុងថ្ងៃណាមួយ ដោយសារតែ«ភាពទ្រុឌទ្រោម»របស់វា បណ្ដាលមកពីអាយុកាល ការប្រេះស្រាំ និងកង្វះការថែទាំ ក្នុងពេលកន្លងមក។ នេះបើតាមសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ សម្រាប់បណ្ដាពលរដ្ឋដែលរស់នៅក្នុងអាគារ ឲ្យធ្វើការប្រុងប្រយ័ត្ន។

សេចក្ដីជូនដំណឹងរបស់សាលារាជធានី បានយោងតាមលិខិតចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានពន្យល់ថា ស្ថានភាពនៃអគារនេះ មានសភាពទ្រុឌទ្រោម គួរឲ្យព្រួយបារម្ភ ជាពិសេសគ្រឿងបង្គុំសំណង់ប្រមាណជា ៥០% រងការពុកផុយខូចអស់ហើយ ដែលអាចធ្វើឲ្យអាគាររលំបាក់ស្រុត។

នៅក្នុងលិខិតដដែល សាលារាជធានីបានណែនាំ ឲ្យពលរដ្ឋដែលរស់នៅក្នុងអាគារ ត្រូវបញ្ចៀសការផ្ទុកសម្ភារៈដែលធ្ងន់ហួស និងត្រូវរកក្រុមហ៊ុន ឬវិស្វករដែលមានជំនាញច្បាស់លាស់ មកជុសជុលកែលំអ ប្រសិនជាផ្ទះរបស់ពលរដ្ឋនោះ មានសភាពប្រេះស្រាំ ខូចខាតខ្លាំង។

សាលារាជធានីបានបញ្ជាក់ទៀតថា៖

«ក្នុងករណីដែលផ្ទះបងប្អូន មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចជុសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរលំនៅដ្ឋានថ្មី ដែលមានសុវត្ថិភាពឲ្យបានឆាប់រហ័ស»៕

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម (ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S)។

Gepostet von រដ្ឋបាលរាជធានីភ្នំពេញ am Freitag, 1. März 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម្លាប់​មិត្ត​រួចកាប់សពជា​កង់ៗ ព្រោះ​ប្រាក់ជំពាក់​«៧០០​ដុល្លារ»?

ខណៈកូនស្រីជនរងគ្រោះ បានអះអាងថា ជនសង្ស័យជំពាក់ប្រាក់ម្ដាយខ្លួន ៤លាន​រៀល ជនសង្ស័យវិញ បានប្រកាសប្រាប់អាជ្ញាធរថា គឺខ្លួនជំពាក់ប្រាក់ជនរងគ្រោះ ចំនួន​«៧០០​ដុល្លារ» និងមិនទាន់មានបំណងសង ឲ្យគ្រប់ចំនួនក្នុងពេលនេះទេ។ នេះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបាននាំក្រុមអាជ្ញាធរ ...
កម្ពុជា

អនុរដ្ឋមន្ត្រីចិន​ថា រាជធានីភ្នំពេញ មាន​ភាពរស់រវើកស្រស់ស្អាត

អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃប្រទេសចិនប្រជាមានិត បានអះអាងថា រាជធានីភ្នំពេញ មានភាពរស់រវើក​ស្រស់ស្អាត និងមានសក្ដានុពលជាច្រើន។ មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យ៉ាជុន បានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ...
កម្ពុជា

ហ៊ុន សែន គ្រោង​«រក្សាទុក»​អាកាស​យានដ្ឋាន​ពោធ៍ចិនតុង តែមាន​មុខងារថ្មី

បើកម្ពុជាមានព្រលានយន្ដហោះថ្មី ធំនិងទំនើប ជាងព្រលានយន្ដហោះ ពោធ៍ចិនតុង តើព្រលាន​យន្ដហោះ​ចាស់មួយនេះ នឹងមានវាសនា ក្លាយជាអ្វី? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយ​នឹងសំនួរនេះ ថារដ្ឋាភិបាល​លោក នឹងបន្ត​«រក្សាទុក»​​អាកាស​យានដ្ឋាន​ចាស់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.