លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរបបដឹកនាំក្រុងភ្នំពេញ បានប្រកាសឲ្យគេឯងពិចារណា ករណីប្រទេសថៃអនុញ្ញាតឲ្យប្រជាជនចិន អាចចូលប្រទេសថៃ ដោយ​គ្មានទិដ្ឋការ សម្រាប់រយៈពេល យ៉ាងហោចពីរខែ។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ ដោយអះអាងថា «នេះជាព័ត៌មាន ក្នុងកិច្ចពិចារណា ចំពោះវត្តមាន និងសារៈសំខាន់ របស់ប្រជាពលរដ្ឋចិន»។

លោក ផៃ ស៊ីផាន បានសរសេរថា៖

«ខ្ញុំបានទទួលព័ត៌មាន ពីទីក្រុងបាងកក ដែលផ្ដល់ទិដ្ឋាការដោយមិនយកថ្លៃ ដល់អ្នកទេសចរណ៍ ចិន ដើម្បីមកកាន់ប្រទេសថៃ យ៉ាងហោចណាស់ មានរយៈពេល២ខែ។ នេះជាគោលនយោបាយ ទាក់ទាញប្រជាពលរដ្ឋចិន ដើម្បីធ្វើដំណើរមក ប្រទេសថៃ រួមទាំងផ្ដល់ឱកាស ក្នុងកិច្ចបណ្ដាក់ទុន នៅក្នុងព្រះរាជាណាចក្រថៃផងដែរ។»

ការលើកឡើងរបស់លោក ផៃ ស៊ីផាន បានធ្វើឡើង នៅខណៈពេលដែលព័ត៌មានជាច្រើន បានអះអាងថា បណ្ដាជនចិនដែលចូលមកក្នុងប្រទេសកម្ពុជា មិនខ្វល់ខ្វាយ ក្នុងការគោរពច្បាប់កម្ពុជា និងហាក់ធ្វើអ្វី តាមទំនើងចិត្ត ដោយសំអាងថា ខ្លួនមានមន្ត្រីគ្រាក់ៗខ្មែរ ជាខ្នងបង្អែក។

ព័ត៌មាន«ពិចារណា» របស់លោក ផៃ ស៊ីផាន ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ចេញប្រតិកម្មចម្រុះគ្នា។ អ្នកខ្លះគាំទ្រ អ្នកខ្លះថាពិបាក និងអ្នកខ្លះទៀតនិយាយថា មិនអាចទៅរួចជាដើម។

សម្រាប់អតីតមន្ត្រីច្បាប់ លោក ព្រហ្ម គិត បានលើកឡើងថា ព័ត៌មានដែលលើកឡើងនេះ មិនអាចយកមកពិចារណា ដើម្បីប្រដូចប្រទេសកម្ពុជា ទៅនឹងប្រទេសថៃនោះឡើយ។ លោកផ្ដល់ជាគំនិត ដោយសួរឡើងថា៖

«រវាងថៃ និងកម្ពុជា៖ តើការគ្រប់គ្រងជនបរទេស មានលក្ខណៈដូចគ្នាឬទេ? តើការបំបាត់អំពើស៊ីសំណូក ពុករលួយ មានលក្ខណៈដូចគ្នាឬទេ? នៅមានទៀត… រវាងថៃ និងកម្ពុជា តើមានទំងន់ពាណិជ្ជកម្មជាមួយចិន ដូចគ្នាឬទេ?»។

អ្នកវិភាគបានបន្ថែមទៀតថា៖

«ការបើកទិដ្ឋការពីរខែ ឬមួយឆ្នាំ មិនពិបាកទេ ព្រោះមានប្រទេសច្រើន គេធ្វើដូច្នេះដែរ តែវាពិបាក… គឺការខុសគ្នា ដូចដែលខ្ញុំលើកឡើង ខាងលើនេះហើយ!»។

យ៉ាងណា លោក ផៃ ស៊ីផាន បានទទួលស្គាល់ថា បើសិនជាបណ្ដាជនចិនទាំងនោះ បានបង្កបញ្ហានៅក្នុងប្រទេសកម្ពុជា វាគឺជាកំហុសរបស់មន្ត្រីកម្ពុជាខ្លួនឯង ដែលប្រព្រឹត្តិអំពើពុករលួយ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងពីដំណោះស្រាយថា៖ «កំពុងរកមធ្យោបាយ [ដែលមាន]ប្រសិទ្ធភាព និងមិនមាន[ឱ្យ]អ្នកណាមួយ បាក់មុខ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ របបក្រុងភ្នំពេញ និងចិន​ឃុបឃិតគ្នា ដើម្បីកំណត់​តម្លៃ​វ៉ាក់សាំង

បើសិនជាវ៉ាក់សាំងចិនកុម្មុយនីស ហាក់ត្រូវបានកំណត់ ឲ្យក្លាយជាជម្រើសតែមួយគត់នៅកម្ពុជា នោះគឺដោយសារ របបក្រុងភ្នំពេញ និងប្រទេសចិន បានឃុបឃិតគ្នា តាមរយៈអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យតម្លៃវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ មានតម្លៃថ្លៃលើសលុប។ នេះបើតាមការលើកឡើងរបស់លោក សម ...
កម្ពុជា

កម្ពុជា​ប្រើ​អាស៊ាន​ព្រមាន​អាមេរិក កុំឲ្យ​​និយាយ​ពី​កិច្ចព្រមព្រៀង​«សម្ងាត់»

រដ្ឋាភិបាលក្រុងភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានស្នើឲ្យសហរដ្ឋអាមេរិក គោរពប្រទេសកម្ពុជា ជុំវិញ​កិច្ចព្រមព្រៀង​«សម្ងាត់» ដែលសារព័ត៌មាន «The Wall Street Journal» ដ៏ល្បីរបស់អាមេរិក បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន។ ...
ដំណឹង

បាតុករ​«ហុងកុង»​កាន់កាប់​ព្រលាន​យន្ដហោះ-​ជើង​ហោះហើរ​ត្រូវ​លប់ចោល

ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.