កម្ពុជាដំណឹង

ផៃ ស៊ីផាន៖ ប្រមុខ​ការទូត​អាមេរិក​ឲ្យ​តម្លៃ​ដល់​សច្ចភាព និង​សន្តិភាព​កម្ពុជា

ការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ចំពោះការបដិសេធ របស់រដ្ឋាភិបាលកម្ពុជា អំពីវត្តមានយោធាចិន នៅខេត្តព្រះសីហនុ គឺជាការឲ្យតម្លៃដល់«សច្ចភាព និង​សន្តិភាព​កម្ពុជា»។ នេះ ជាការអះអាងឡើង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ក្នុងថ្ងៃសុក្រទី២ ខែសីហានេះ។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១ ខែសីហាម្សិលម៉ិញ លោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ក្នុងរាជធានីបាង​កក​ ប្រទេស​ថៃ ថាសហរដ្ឋអាមេរិកស្វាគមន៍ ការបដិសេធរបស់កម្ពុជា ចំពោះរបាយការណ៍ ដែលអះអាងថា មានវត្តមានមូលដ្ឋានយោធាចិន នៅលើទឹកដីកម្ពុជា។

លោក ភមភីអូ ថ្លែងឡើងថា៖

«កម្ពុជា​បាន​បដិសេធ​​របាយ​ការណ៍​​ដែល​ថា ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន មូលដ្ឋាន​យោធា​ចិន​​ នៅ​លើ​ទឹកដី​របស់​ខ្លួន។​ សហរដ្ឋ​អាមេរិក​ស្វាគមន៍ ​ការ​ការពារ​ អធិបតេយ្យ​ភាព បូរណភាព​ដែនដី​ដ៏​ខ្លាំង​ក្លា ​របស់​កម្ពុជា​ ហើយ​លើក​ទឹក​ចិត្ត​ ដល់​ប្រទេស​ផ្សេង​ទៀត ក្នុង​តំបន់​ ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា‍។»

សម្រាប់លោក ផៃ ស៊ីផាន ការលើកឡើងរបស់ប្រមុខការទូតអាមេរិក គឺជាប្រវត្តិសាស្រ្ដថ្មីមួយ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយជា«ជោគជ័យរួម» សម្រាប់ជាផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានបន្តទៀតថា៖

«នេះជាការលើកទឹកចិត្តមួយ បន្ថែមទៀត ដែលឯកឧត្តម Mike Pompeo បានណែនាំដល់ប្រទេសដទៃទៀត “យកគំរូកម្ពុជា ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន ឱ្យបានរឹងមាំ” ដែលជាសារមួយ ដ៏មានសារៈសំខាន់ ក្នុងការបញ្ចប់យុទ្ធនាការអមិត្ត និងញុះញង់របស់ជន ក្រុម ឬអង្គការណាមួយ ដែលយកផលប្រយោជន៍នយោបាយ របស់ខ្លួនគេជាអាទិភាព ហើយបង្កើតអរិភាព រវាងប្រជាជាតិយើងទាំងពីរ ខ្មែរ-អាមេរិក ដែលបង្កើតបាន នូវកាយល់ច្រលំដ៏អាក្រក់បំផុត។»

លោក ផៃ ស៊ីផាន អះអាងជាចុងក្រោយថា៖

«ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក Mike Pompeo ក៏ដូចជាប្រជាពលរដ្ឋអាមេរិក ដែលឱ្យតម្លៃដល់សច្ចភាព និងសន្ដិភាព រួមជាមួយកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទរវាងប្រជាជាតិយើងទាំងពីរ៕»



លំអិតបន្ថែមទៀត

ដំណឹង

ចិន​ឆេះដុំ​ដាក់​អាមេរិក ក្នុង​ការលក់​យន្ដហោះ​«F-16»​៦៦គ្រឿង​ឲ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួនបានយល់ព្រមលក់យន្ដហោះប្រដេញ ប្រភេទ «F-16» ចំនួន៦៦គ្រឿង ដែលមានតម្លៃសរុប ប្រមាណជា៨ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ ច្បាស់ណាស់ហើយថា ការសម្រេចចិត្តនេះ បានបង្កការឆេះដុំ ដល់ក្រុងប៉េកាំង ...
កម្ពុជា

Covid-19៖ ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួម​មរណទុក្ខ​ទាហាន​មួកខៀវ​ខ្មែរ

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមរំលែកទុក្ខ ចំពោះសពទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី។ នៅលើបណ្ដាញសង្កមទ្វីសធើរ ...
ដំណឹង

អាមេរិក៖ ចូ បៃដេន ឈ្នះ ដូណាល់ ត្រាំ ក្លាយជា​«ប្រធានាធិបតីទី៤៦»

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយ​ជា​«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០​សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.