ដំណឹងអាស៊ី-ប៉ាស៊ីភិក

ចិន​ឆេះដុំ​ដាក់​អាមេរិក ក្នុង​ការលក់​យន្ដហោះ​«F-16»​៦៦គ្រឿង​ឲ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួនបានយល់ព្រមលក់យន្ដហោះប្រដេញ ប្រភេទ «F-16» ចំនួន៦៦គ្រឿង ដែលមានតម្លៃសរុប ប្រមាណជា៨ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ ច្បាស់ណាស់ហើយថា ការសម្រេចចិត្តនេះ បានបង្កការឆេះដុំ ដល់ក្រុងប៉េកាំង ក្នុងថ្ងៃពុធនេះ។

អ្នកទទួលខុសត្រូវមួយរូប របស់ក្រសួងការពារជាតិអាមេរិក បានអះអាងថា ការលក់សព្វាវុធនេះ មានលក្ខណៈ«ស្រប»តាម«ការប្ដេជ្ញាចិត្ត» របស់សហរដ្ឋអាមេរិក ក្នុងការរក្សាសមត្ថភាព«ការពារខ្លួន» របស់កោះតៃវ៉ាន់។

ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ទៀតថា ខ្លួនបានផ្ដល់ព័ត៌មានជាផ្លូវការ ទៅឲ្យរដ្ឋសភា ស្ដីពីការសម្រេចចិត្តខាងលើ ហើយក្រុមអ្នកតំណាងរាស្ត្រ មានពេល៣០ថ្ងៃ ដើម្បីសំដែងការជំទាស់របស់ផងខ្លួន ទល់នឹងគម្រោងនេះ។ តែការជំទាស់របស់រដ្ឋសភា កម្រកើតមានណាស់ តាំងពីច្រើនទសវត្សរ៍កន្លងមក។

កាលពីថ្ងៃចន្ទ លោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងតាមទូរទស្សន៍ «Fox News» ថា៖

«យើងគ្រាន់តែធ្វើកិច្ចសន្យា របស់យើងប៉ុណ្ណោះ។»

«F-16» និងកំហឹងរបស់ចិន…

កងទ័ពតៃវ៉ាន់មានបំពាក់ រួចជាស្រេចហើយ ដោយយន្ដហោះប្រភេទ «F-16» ដែលត្រូវបានទិញ កាលពីឆ្នាំ១៩៩២។ ហើយការបញ្ជាទិញយន្ដហោះ ប្រភេទដដែលនេះ ជាថ្មីទៀត មានបំណងធ្វើទំនើបកម្ម និងបំពាក់បច្ចេកវិទ្យាថ្មី ទៅលើសព្វាវុធរបស់ខ្លួន។

ក្រៅពីយន្ដហោះប្រដេញ ទាំង៦៦គ្រឿង កោះតៃវ៉ាន់ក៏នឹងទទួលបានផងដែរ នូវម៉ាស៊ីនប្រតិកម្ម ចំនួន៧៥គ្រឿង ប្រព័ន្ធចាប់រលកអាកាស និងគ្រឿងបន្លាស់ជាច្រើនទៀត។

ការប្រកាសលក់អាវុធយុទ្ធភ័ណ្ឌ ពីសំណាក់សហរដ្ឋអាមេរិក នឹងបង្កកំហឹងក្ដៅក្រេវក្រោធ ដល់ប្រទេសចិន ដែលសម្លឹងមើលទៅកោះតៃវ៉ាន់ ថាគ្រាន់តែជាខេត្ត«បះបោរ»មួយ របស់ខ្លួន។ ហើយប្រតិកម្ម របស់ប្រទេសកុម្មុយនីស្ដិ៍ ក៏បានផ្ទុះឡើង​ ភ្លាមៗដែរ។

លោក «Geng Shuang» អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃពុធទី២១ ខែសីហានេះ បានចាត់ទុកការសម្រេច របស់សហរដ្ឋអាមេរិក ថាជាការ«លូកដៃ» ចូលកិច្ចការផ្ទៃក្នុង បានប៉ះពាល់ដល់អធិបតេយ្យភាព និងសន្ដិសុខជាតិ របស់ប្រទេសចិន។

អ្នកនាំពាក្យបន្តថា៖

«ប្រទេសចិនបានប្ដេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សាបូរណភាពទឹកដី ការរួបរួមជាតិ និងសន្ដិសុខរបស់ខ្លួន ហើយសូមទាមទារឲ្យសហរដ្ឋអាមេរិក គោរពគោលការណ៍”ចិនតែមួយ” (…) និងលប់ចោលជាបន្ទាន់ នូវគម្រោងលក់សព្វាវុធ ទៅឲ្យកោះតៃវ៉ាន់ និងផ្ដាច់ទំនាក់ទំនងយោធា ជាមួយកោះនេះ។»

លោក «Geng Shuang» បានតម្លើងសម្លេង បន្តថា៖

«បើមិនដូច្នេះទេ ផលវិបាកធ្ងន់ធ្ងរ នឹងច្បាស់ជា​កើតមាន សម្រាប់ភាគីសហរដ្ឋអាមេរិក៕»



លំអិតបន្ថែមទៀត

កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ថ្លែង​​«សារដំបូង»​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ...
កម្ពុជា

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ ...
កម្ពុជា

ហ៊ុន សែន បដិសេធ​ព័ត៌មាន​ពី​«ហត្ថលេខា​សម្ងាត់»​ឲ្យចិន​ប្រើ​មូលដ្ឋាន​ទ័ព

បុរសខ្លាំងកម្ពុជា បានចេញមុខបដិសេធ​ដោយផ្ទាល់ ដើម្បីប្រតិកម្មតប នឹងការចុះផ្សាយរបាយការណ៍មួយ របស់សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «The Wall Street Journal» ដែលអះអាងថា កម្ពុជាបានចុះ«ហត្ថលេខា​សម្ងាត់» ដើម្បីអនុញ្ញាតឲ្យចិនកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.