កម្ពុជាដំណឹង

ផៃ ស៊ីផាន ភ្ជាប់សារ​របស់​ស្ថានទូត​អាមេរិក ទៅនឹង​ប្រវត្តិ​«ដកទូត»​ពីកម្ពុជា

នៅមុននេះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីភ្នំពេញ ថាកំពុងធ្វើកិច្ចការ ហួសពីកាតព្វកិច្ចការងារទូត នៅចំខែមេសានេះ ដែលលោកបានភ្ជាប់ ទៅនឹងកាលវេលា​«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា​កាលពីឆ្នាំ១៩៧៥។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជាប្រតិកម្មតបទៅនឹងការបង្ហោះសារ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីម្សិលម្ងៃ ដែលបានលើកឡើងថា​ ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។

សារនោះ ត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។

ស្ថានទូតអាមេរិក បានសរសេរសារនោះ ដូច្នេះថា៖

«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា សំណេរខាងលើនេះ ជាករណីគួរឲ្យសោកស្ដាយ។ លោកបានសរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក រៀបរាប់​ថា៖

«នៅពេលអង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាន ដែលតាំងខ្លួន ជាក្រុមឯករាជ្យ ដែលគេទាំងនោះ ទទួលថវិកាពីបរទេស បានបន្ថយសំឡេងញុះញង់ និងបំភ័ន្ត ដែលតែងតែផ្សព្វផ្សាយ ពាក់ព័ន្ធនឹងរូបភាពអវិជ្ជមាន របស់ចិននៅកម្ពុជា គេឃើញមាន មន្រ្ដីការងារទូតសហរដ្ឋអាមេរិក ចេញមុខធ្វើបទវិភាគនយោបាយ ដែលហួសពីកាតព្វកិច្ចការងារទូត។»

លោក ផៃ ស៊ីផាន បានភ្ជាប់ការលើកឡើងខាងលើ ទៅនឹងការចោទប្រកាន់សហរដ្ឋ​អាមេរិក នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងព្រឹត្តិការណ៍ ដែលសហរដ្ឋអាមេរិក ខ្ចប់ទង់ជាតិ«ដកទូត»​ចេញពីកម្ពុជា នៅមុនពេលក្រុមខ្មែរក្រហម វាយចូលដល់រាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៧៥។ លោក ស៊ីផាន សរសេរថា៖

«លើកទីមួយ នៅក្នុងខែមិនា ដែលពាក់ព័ន្ធនឹងប្រវត្តិរដ្ឋប្រហារ ទម្លាក់ព្រះប្រមុខរដ្ឋន.សីហនុ។ លើកទី២ គឺនៅខែមេសានេះ គឺជាប្រវត្តិដែលស្ថានទូតសហរដ្ឋអាមេរិក ខ្ចប់ទង់ជាតិរបស់ខ្លួន រត់ចេញពីកម្ពុជា។»

មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិក ក្នុងពេលភ្លាមៗនេះ ដើម្បីធ្វើប្រតិកម្មតបវិញ បាននៅឡើយ។

កាលពីម្សិលម៉ិញ ស្ថានទូតចិនក៏បានប្រតិកម្មតប នឹងការលើកឡើង របស់ស្ថានទូតអាមេរិកខាងលើដែរ។ ស្ថានទូតចិនបានសរសេរប្រើរូបភាព ពន្យល់«មិត្តកម្ពុជា» អំពីអ្វីដែលស្ថានទូតនៃប្រទេសកុម្មុយនីស្ដិ៍ ចោទស្ថានទូតអាមេរិកថា «កំពុងបង្កបញ្ហាម្ដងហើយ ម្ដងទៀត» និងព្រមទាំងបានរំលើក ពីស្ថាដៃសង់ ស្ពាន-ថ្នល់-វារីអគ្គិសនី ដែលចិនសម្រេចបាននៅកម្ពុជា មុននឹងចោទសួរ ទៅសហរដ្ឋអាមេរិកថា តើធ្វើអ្វីបានខ្លះហើយ?

នៅពេលអង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាន ដែលតាំងខ្លួនជាក្រុមឯករាជ្យ ដែលគេទាំងនោះទទួលថវិកាពីបរទេស…

Publiée par Siphan Phay sur Dimanche 21 avril 2019


លំអិតបន្ថែមទៀត

កម្ពុជា

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ ...
កម្ពុជា

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ ...
ដំណឹង

សេតវិមាន​បង្ខំចិត្ត​លុបចោល​សន្និសីទកាសែត បន្ទាប់ពី ត្រាំ ឆេះដុំ

សេតវិមានបានបង្ខំចិត្ត លុបចោលសន្និសីទសារព័ត៌មាន ស្ដីពីជំងឺ«Covid-19» បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន«ឆេះដុំ» ដោយបង្ហោះសារខ្លាំងៗ នៅលើបណ្ដាញសង្គមទ្វីសធើរ ម្ដងហើយម្ដងទៀត ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.