• ទំព័រ​ហ្វេសប៊ុក កឹម សុខា សរសេរ​ក្នុង​នាម​លោក​ជាលើក​ដំបូង

    រាប់ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោកត្រូវបានចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ គេលែងបានឃើញ ទំព័រហ្វេសប៊ុក​របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សរសេរបង្ហោះ ក្នុងនាមលោកទៀតហើយ។ កូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់អះអាងថា គឺរូបកញ្ញា និងប្អូនស្រីកញ្ញា ជាអ្នកកាន់កាប់ ទំព័រហ្វេសប៊ុកនេះ និងតែងបានបង្ហោះ ពីដំណឹង ព្រឹត្តិការណ៍ ឬពីសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងគណបក្ស។ តែនៅមួយម៉ោងមុននេះ ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង បានបង្ហោះសារខ្លី​ចំនួនពីរឃ្លា សរសេរក្នុងនាមលោក កឹម សុខា ដោយ​អះអាង​ក្នុងឃ្លា​ដំបូង​ថា៖ «ខ្ញុំ​ ...
  • សន្និសីទ​អ្នក​គាំទ្រ CNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

    ក្នុងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្ស និងក្រុមអ្នកស្និតនឹងលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក ដោយរបបដឹកនាំលោក ហ៊ុន សែន នៅប្រទេសកម្ពុជានោះទេ។ តំណាងជាច្រើននាក់ ដែលមានវត្តមាននៅក្នុងសន្និសីទ បានថ្លែងតាមរយៈវិទ្យុសម្លេង សហរដ្ឋអាមេរិក «VOA» កាលពីម្សិលម៉ិញថា សន្និសីទពិភពលោករបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅក្រៅប្រទេស មិនមានបំណងអ្វីផ្សេង ក្រៅតែពីជំរុញ ឲ្យមានសកម្មភាពកាន់តែខ្លាំងឡើង ...
  • ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

    លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ របស់ប្រិយមិត្តម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍នោះ បានប្រកាសមិនទទួលស្គាល់សន្និសីទ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងក្រុង អាត្លង់តា សហរដ្ឋអាមេរិក ពីសំណាក់ក្រុមមួយ ដែលគេជឿថា មានទំនោរស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ។ ...
  • អ្នកវិភាគ​ថ្លែង​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ចំពោះ​ពលករ​នៅ​ក្រៅ​ប្រទេស

    ភាពប្រឈម របស់ពលករខ្មែរ នៅក្រៅប្រទេស នៅតែជាបញ្ហាចោទមួយ។ សម្រាប់លោក មាស នី អ្នកវិភាគ​នយោបាយ និងសង្គម​ បានទម្លាក់ការទទួលខុសត្រូវ ជុំវិញបញ្ហាប្រឈមទាំងនេះ ទៅលើរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា ពលករខ្មែរទាំងនោះ មិនគួរត្រូវបានគេយកទៅប្រើ ដូចជាសត្វធាតុនោះឡើយ។ លោក មាស នី បានថ្លែង នៅលើបណ្ដាញសង្គមថា ការបញ្ជូនពលករទៅបរទេស ជាដំណឹងល្អមួយ សំរាប់រដ្ឋាភិបាល។ តែលោកថា៖ «យើងចង់ឃេីញរដ្ឋាភិបាលធ្វេីការរនេះ ដោយប្រុងប្រយ័ត្ន បេីស្រឡាញ់ញ់ និងអាណិតពលរដ្ឋរបស់ខ្លួន ជាពិសេសគឺការបញ្ជូនពលករ ទៅកាន់ប្រទេស ដែលមានវប្បធម៌ សាសនា និងប្រពៃណីខុសគ្នាពីយេីង»។ អ្នកវិភាគរូបនេះ ...
  • ផៃ ស៊ីផាន ឲ្យ​ពិចារណា​រឿង​ថៃ​ឲ្យ​ចិន​ចូល​ស្រុក​ដោយ​គ្មាន​ទិដ្ឋការ

    លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរបបដឹកនាំក្រុងភ្នំពេញ បានប្រកាសឲ្យគេឯងពិចារណា ករណីប្រទេសថៃអនុញ្ញាតឲ្យប្រជាជនចិន អាចចូលប្រទេសថៃ ដោយគ្មានទិដ្ឋការ សម្រាប់រយៈពេល យ៉ាងហោចពីរខែ។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ ដោយអះអាងថា «នេះជាព័ត៌មាន ក្នុងកិច្ចពិចារណា ចំពោះវត្តមាន និងសារៈសំខាន់ របស់ប្រជាពលរដ្ឋចិន»។ លោក ផៃ ស៊ីផាន បានសរសេរថា៖ «ខ្ញុំបានទទួលព័ត៌មាន ពីទីក្រុងបាងកក ដែលផ្ដល់ទិដ្ឋាការដោយមិនយកថ្លៃ ដល់អ្នកទេសចរណ៍ ចិន ដើម្បីមកកាន់ប្រទេសថៃ យ៉ាងហោចណាស់ មានរយៈពេល២ខែ។ នេះជាគោលនយោបាយ ទាក់ទាញប្រជាពលរដ្ឋចិន ...
  • ABC គាស់​កកាយ​«ទ្រព្យមហាសាល​នៃ​ត្រកូល ហ៊ុន»​នៅ​អូស្ត្រាលី

    បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេស​អូស្ត្រាលី​តែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ការគាស់បង្ហាញ ដែលធ្វើឲ្យសំនួរជាច្រើនបានផ្ទុះឡើង ជុំវិញប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ មិនដល់១០០០ដុល្លារផងទេ។ លោក ឌី វិជ្ជា ស្វាមីអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន តូ សាច់ឈាមជិតដិតបំផុត នៃបុរសខ្លាំងកម្ពុជា មានទ្រព្យសម្បត្តិច្រើនលានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ហើយបើគ្រាន់តែគណនា ...