• សម រង្ស៊ី បន្តប្រាប់ ហ៊ុន សែន កុំដើររករឿងគេឯង«ទាំងងងើល»

    ភាគបន្ត នៃសង្គ្រាមពាក្យសំដី ហ៊ុន សែន-សម រង្ស៊ី អាចនឹងរកទីបញ្ចប់គ្មាន។ ក្នុងយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេដឹកនាំប្រឆាំងបានបន្តលើកឡើង ដោយប្រើពាក្យខ្លាំងៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ល្មមទទួលស្គាល់ ការពិតខ្លះទៅ» ហើយ «កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ»។ តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានសរសេរថា៖ «ហ៊ុន សែន ឯង យល់ច្រឡំហើយ ក្នុងការចោទប្រកាន់គណបក្សសង្គ្រោះជាតិ មានទាំងរូបខ្ញំុផងដែរ ថាបានទៅញុះញង់សហគមន៍អន្តរជាតិ ឲ្យទិតៀនរបប ហ៊ុន សែន ...
  • ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

    សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ដោយចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបដឹកនាំរបស់លោក គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បាន​ព្រមាន​ប្រទេស​លោកខាងលិច​ទាំងនោះ ថាឲ្យឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វីទៀត។ សម្រាប់ លោក ថិក ...
  • សកម្មភាព​ដឹកឈើ​ចេញ​ពី ព្រៃឡង់ កំពុង​បន្តធ្វើ​យ៉ាង​គគ្រឹកគគ្រេង

    ជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់ ចន្លោះពីម៉ោង៩ រហូតដល់ទៀបភ្លឺ រថយន្ដដឹកឈើរាប់រយគ្រឿង មានចំនួនជាច្រើនគ្រឿង ត្រូវបានគេឃើញ បើកចេញពីតំបន់ ព្រៃឡង់ ឆ្លងកាត់ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីបន្តយកទៅចែកចាយ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ នេះ បើតាមការឲ្យដឹង ពីសំណាក់ពលរដ្ឋ នៅផ្ទាល់កន្លែង រួមនឹងមន្ត្រីមូលដ្ឋានមួយចំនួន។ ប្រភពទាំងនោះ ថែមទាំងបានថតជាវីដេអូ ដែលបង្ហាញពីសកម្មភាពដឹកឈើចេញពីតំបន់ទាំងនោះ យ៉ាងគគ្រឹកគគ្រេងទៀតផង។ ខាងក្រោមនេះ ជាវីដេអូមួយ ក្នុងចំណោមវីដេអូជាច្រើន ដែលពលរដ្ឋបានថតផ្ញើរ មកសារព័ត៌មាន និងបានអះអាងថា ថតក្នុងយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅនៅលើដងផ្លូវ រវាងស្រុកសន្ទុក ...
  • សម រង្ស៊ី៖ ហ៊ុន សែន ត្រូវការ​«អំណាច»​ដើម្បី​បញ្ចៀស​ទោសឧក្រិដ្ឋ​របស់គាត់

    ជាថ្មីទៀត គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងបរិហារលោក ហ៊ុន សែន ថាកំពុងអង្កៀម «អំណាច» ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីគេចចេញ ពីការផ្ដន្ទាទោស ដោយតុលាការឯករាជ្យមួយ ទៅលើទង្វើឧក្រិដ្ឋ ដែលបុរសខ្លាំងកម្ពុជា បានប្រព្រឹត្តិ ក្នុងរយៈពេល៣៤ឆ្នាំ នៃការដឹកនាំរបស់ខ្លួន។ ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅបន្ទាប់ ពីរលកសំដីចុងក្រោយ របស់នាយករដ្ឋមន្ត្រីកម្ពុជា គម្រាមកម្ទេច​គណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំរបស់លោក។ លោក ហ៊ុន សែន នៅបានប្រកាសចេញថែមទៀត នូវនយោបាយ ...
  • ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

    ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» បានជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿង​លោក កឹម សុខា សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ផង។ ស្ថានទូតសហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោក «Joseph H. Felter» បានជួបជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ដោយពិភាក្សាពីចក្ខុវិស័យរួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ភាព​បើកចំហ ...
  • សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

    «បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ហ៊ុន សែន ដែលប្រកាសកម្ទេច គណបក្សប្រឆាំង​នៅកម្ពុជា​ចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់របបដឹកនាំរបស់លោក។ នៅលើបណ្ដាញសង្គម មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំចង់ប្រាប់ទៅ ហ៊ុន សែន ថា បើខឹងគោ កុំទៅវ៉ៃរទេះ។ បើខឹងទណ្ឌកម្ម ពីសហភាពអឺរ៉ុប ...