កម្ពុជាដំណឹង

ព្រាប កុល ថា រប្បធម៌​នយោបាយ​ថ្មី មិនមែន​ជា​គណបក្ស​នយោបាយ

អតីតនាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានអះអាងថា រប្បធម៌​នយោបាយ​ថ្មី ដែលមានរូបលោក ជាអ្នកចូលរួម​ផ្ដួចផ្ដើមនោះ មិនមែនជា​គណបក្ស​នយោបាយ ហើយក៏នឹងមិនក្លាយ ជាគណបក្សនយោបាយ​នោះដែរ។

ផ្ទុយទៅវិញ ចលនារប្បធម៌​នយោបាយ​ថ្មី បានក្លាយខ្លួនរួចហើយ ទៅជាអង្គការ​សង្គម​ស៊ីវិល​មួយ ដែលទើបនឹងទទួលបានការចុះបញ្ជី ពីក្រសួងមហាផ្ទៃ។ នេះ បើតាម​ការអះអាង របស់លោកផ្ទាល់ខ្លួន នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពី មុននេះបន្តិច។

បើតាមប្រសាសន៍របស់លោក អង្គការចលនាវប្បធម៌​នយោបាយថ្មីនេះ ជា«ទម្រង់ និង​វេទិកា ដើម្បីអប់រំ​ផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់បានដឹង ហើយ​សង្ឃឹមថា អ្នកនយោបាយ​ចាស់ៗ បានឮ និងយកងាក មកអនុវត្តន៍» ឬ​«អ្នកនយោបាយ​ជំនាន់ថ្មី យកទៅ​អនុវត្តន៍»។

យ៉ាងណា លោក ព្រាប កុល ដែលបង្ហាញខ្លួន នៅពេលនេះ ត្រឹមតែជា«អ្នកដាំស្ពៃ»មួយ​រូបនោះ មិនបានបង្ហាញឈ្មោះ របស់អង្គការថ្មីនោះ ហើយនឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព នៅពេលណា ឲ្យច្បាស់នោះដែរ។ លោកគ្រាន់តែអះអាងថា អង្គការមួយនេះ អាចនឹង​បើក​សម្ពោធ នៅចុងខែឧសភានេះ ឬនៅដើមខែមិថុនាខាងមុខ។

អតីតនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ថ្លែងថា៖

«យើងទុកឲ្យនាយក នៃអង្គការ[ថ្មី]ហ្នឹង ធ្វើការប្រកាស នៅពេលយើងសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗ ខាងមុខ​នេះ។ យើងបានរង់ចាំរយៈពេលយូរដែរ ទម្រាំក្រសួងមហាផ្ទៃ លោក​បានអនុញ្ញាត ទទួលស្គាល់​ឲ្យមាន​ការចុះបញ្ជី ហើយយើង​បានប្រាស្រ័យ ទាក់ទង​ម្ចាស់​មូលនិធិ​​មួយចំនួន ដើម្បីត្រៀមទទួល​មូលនិធី ធ្វើសកម្មភាព (…)។»

លោក ព្រាប កុល អះអាងថា លោកមិនស្ថិតនៅក្នុង អង្គការមួយនេះទេ ដោយអះអាង​ម្ដងហើយ​ម្ដងទៀត ថានៅពេលនេះ លោកចង់ធ្វើត្រឹម ជា«អ្នកដាំស្ពៃ»ប៉ុណ្ណោះ។ តែលោក​បានរៀបរាប់ បន្ថែមថា៖

«នៅពេលដែលមាន រប្បធម៌​នយោបាយ​ថ្មី ហើយមានអ្នកនយោបាយ គាត់ចាប់ផ្ដើមធ្វើ ក្នុងទម្រង់រប្បធម៌​នយោបាយ​ថ្មី ហើយមានបងប្អូន ប្រជាពលរដ្ឋ ឬក៏អ្នកនយោបាយ គាត់​អញ្ជើញថាទេ លោក ព្រាប កុល គួរពិចារណាធ្វើនយោបាយដែរទៅ ខ្ញុំសាកគិត​មើល​ណា… ខ្ញុំមិនបដិសេធ ហើយក៏មិនថា ខ្ញុំចង់ដែរ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។ មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក ...
កម្ពុជា

ព្រាប កុល ៖ បើ កឹម សុខា-សម រង្ស៊ី បែក​គ្នា នោះ​នឹង​ចាញ់​ឆ្នោត​លើក​ក្រោយ

កម្ដៅនយោបាយកម្ពុជា កំពុងបន្តឡើង! ជាពិសេសកម្ដៅ ដែលកំពុងពុះកញ្ជ្រោល រវាងក្រុម សម រង្ស៊ី និយម និង​ក្រុម កឹម សុខា និយម ដែលបង្កើតបាន ...
កម្ពុជា

អាយ៉ៃឆ្លងឆ្លើយ ព្រាប កុល – សុខ ទូច ជុំវិញ​«ភាសាជម្រេញ»

សង្គ្រាម​ប៉ាកកា​បានផ្ទុះឡើង រវាងមេដឹកនាំពីររូប ដែលបណ្ដាលពីការអះអាងដដែលៗមួយ ដែលត្រូវបានភាគីម្ខាង ចាត់ទុកថាជា«ភាសាជម្រេញ»។ បើតាមលោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា «ភាសាជម្រេញ»​នោះ មានខ្លឹមសារជាអាទិ៍ ឬខ្លឹមសារប្រហាក់ប្រហែលដូច្នេះ «ហេតុអ្វីប្រទេសឡាវ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.