កម្ពុជាដំណឹង

អាយ៉ៃឆ្លងឆ្លើយ ព្រាប កុល – សុខ ទូច ជុំវិញ​«ភាសាជម្រេញ»

សង្គ្រាម​ប៉ាកកា​បានផ្ទុះឡើង រវាងមេដឹកនាំពីររូប ដែលបណ្ដាលពីការអះអាងដដែលៗមួយ ដែលត្រូវបានភាគីម្ខាង ចាត់ទុកថាជា«ភាសាជម្រេញ»។

បើតាមលោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា «ភាសាជម្រេញ»​នោះ មានខ្លឹមសារជាអាទិ៍ ឬខ្លឹមសារប្រហាក់ប្រហែលដូច្នេះ «ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)»។

ក្នុងពេលកន្លងមក ភាសាមួយឃ្លាខាងលើ ឬឃ្លាប្រហាក់ប្រហែលរបៀបនេះ មិនមែនធ្លាយចេញ ពីមាត់មនុស្ស​តែម្នាក់ទេ។ ប៉ុន្តែនៅថ្ងៃនេះ លោក សុខ ទូច ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា ត្រូវបានលោក ព្រាប កុល ចុចចំឈ្មោះ ឲ្យឡើងមកច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោក។ មេដឹកនាំអង្គការតម្លាភាពកម្ពុជា បានសរសេរ​នៅក្នុង​សារបង្ហោះ​របស់លោកថា៖

«សូមផ្ញើចម្លើយទៅ បណ្ឌិត សុខ ទូច ដែលតែងតែលើកជាសំណួរឡើងដដែលៗថា ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)?»

ហើយលោក ព្រាប កុល បានឆ្លើយថា៖

«គឺមកពីប្រទេសឡាវ គ្មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ ដែលតម្រូវឱ្យប្រទេសឡាវប្រកាន់យករបបប្រជាធិបតេយ្យ។ ម្យ៉ាងទៀត នៅប្រទេសឡាវក៏មិនសូវល្បីល្បាញខ្លាំង ពីរឿងរំលោភសិទ្ធិមនុស្ស និងរំលោភដីធី្លពី សំណាក់អ្នកមានអំណាចទៅលើប្រជាជនដែរ។»

«ភាសាជម្រេញ» ដែលធ្វើឲ្យ«ជ្រេញនោះជ្រេញ»

មន្ត្រីអង្គការសង្គមស៊ីវិល បានបង្ហើយចម្លើយរបស់លោក ដោយបញ្ជាក់ថា លោក«ជ្រេញនោះជ្រេញ» អំពី​សំដីរបស់លោក សុខ ទូច។ លោកថា៖

«ខ្ញុំឮលោកបណ្ឌិតលើកហេតុផល និងសំណួរបែបនេះមកនិយាយ តាមសារព័ត៌មានម្តងជាពីរដង ថាខ្ញុំជ្រេញនោះជ្រេញ។»

នៅចំពោះការលើកឡើងចំឈ្មោះខាងលើ លោក សុខ ទូច មិនអាចនៅស្ងៀមបានទេ។ ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា បានថតយកសាររបស់លោក ព្រាប កុល មកបង្ហោះតបវិញ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរអមថា៖

«សូមឱ្យអ្នកវិភាគឯករាជ្យ និង NGO ទាំងអស់ មុននឹងនិយាយ ឬវិភាគ សូមសំអាងលើឯកសារយោង។ ខ្ញុំ ក្នុងនាមអ្នកវិទ្យាសាស្ត្រ (Academic) គឺសំអាងលើឯកសារនេះ ទើបហ៊ានវិភាគ។»

ឯកសារដែលលោក សុខ ទូច យកមកបង្ហោះនោះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ នៅត្រង់ភាគទី១ ផ្នែកទី១ និងមាត្រា១ ដែលមានចែងពី«ការរៀបចំក្នុងដំណាក់កាលអន្តរកាល»។ លោក សុខ ទូច ក៏ដូចជាមន្ត្រីរដ្ឋាភិបាលដទៃទៀត តែងចាត់ទុកកិច្ចព្រមព្រៀងនេះ ថាបានស្លាប់បាត់ (ឬថា ត្រូវបានដកស្រង់ យកទៅដាក់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា) រួចជាស្រេចហើយ។

តែអាយ៉ៃឆ្លងឆ្លើយ មិនទាន់សាររោងនៅឡើយទេ ព្រោះមុននេះបន្តិច លោក ព្រាប កុល បានពន្យល់តបវិញ ថាពិតជាមានអំណះអំណាងច្បាស់លាស់ តាមរយៈរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះហើយ។ មេដឹកនាំអង្គការសង្គមស៊ីវិល បានសរសេរថា៖



ចំពោះអ្នកឃ្លាំមើលពីក្រៅឆាកវិញ បានមើលឃើញថា ការបង្ហោះឯកសាររបស់លោក សុខ ទូច ទំនងមានបំណងចង់ពង្រឹងទឡ្ហីករណ៍ ដែលរូបលោករួមនឹងមន្ត្រីរដ្ឋាភិបាលផង តែងនិយាយថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានស្លាប់បាត់ហើយ។ ទាស់ត្រង់ថា មាត្រា១ ដែលចែងក្នុងភាគទី១ ផ្នែកទី១ នៃកិច្ចព្រមព្រៀងនោះ បញ្ជាក់ពីអាជ្ញាយុកាល នៃដំណាក់កាលអន្តរកាល តែមិនមែនបញ្ជាក់ពីអាជ្ញាយុកាល នៃកិច្ចព្រមព្រៀងទាំងមូលទេ។

ដូចលោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហានយោបាយ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«នៅត្រង់ចំណុចនេះ គេនិយាយពីអាជ្ញាយុកាល (ឬពេលវេលា) នៃដំណាក់កាលអន្តរកាល មិនមែនចែងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបញ្ចប់ក្រោយដំណាក់កាលអន្តរកាលទេ។ ចូរបណ្ឌិតទាំងឡាយ ទៅរៀនភាសាខ្មែរ បារាំង ឬអង់គ្លេស ឲ្យបានច្បាស់ និងកុំរៀនដឹងរឿង តែចេះតែភាសារ៉ុស្ស៊ី ភាសាចិន ឬភាសាវៀតណាមនោះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
កម្ពុជា

ជ័យជំនះ បៃដិន៖ CNRP សង្ឃឹមអាមេរិក​ជំរុញប្រជាធិបតេយ្យ​នៅកម្ពុជា

គណបក្សសង្គ្រោះជាតិ «CNRP» បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងថ្ងៃអទិត្យ ទី៨ ខែវិច្ឆការ សំដែងការអបអរ ចំពោះ«ជ័យជំនះ» របស់លោក ចូ បៃដិន (Joe Biden) ...
កម្ពុជា

ផៃ ស៊ីផាន៖ ការប្រកាស​វិលចូលស្រុក​របស់ សម រង្ស៊ី គឺដើម្បី​«ប្រមូលលុយ»

ក្នុងវេទិការាជបណ្ឌិត្យសភាកម្ពុជា ស្ដីទី«ស្ថានការណ៍នយោបាយចុងក្រោយ» កាលពីម្សិលម៉ិញ ក្រុមវាគ្មិនដែលសុទ្ធសឹងជាមន្ត្រីជំនិត របស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការប្រកាសវិលចូលស្រុកវិញ របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី «គ្រាន់តែជាយុទ្ធនាការ ប្រមូលលុយ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...