កម្ពុជាដំណឹង

បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ជំនួបនៅក្នុងប្រទេសថៃ លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ អាចរងហានិភ័យច្រើន។

លោក ម៉ែន សុថាវរិន្ទ្រ អតីតតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានប្រកាសនៅក្នុងពិធីរាត្រីសមោលសរ នៃចលនាយុវជនគណបក្ស ប្រចាំក្នុងប្រទេសបារាំង កាលពីយប់ថ្ងៃសៅរិ៍ ទី២៧ ខែមេសានេះថា បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង លោក សម រង្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបជាមួយពលករនៅទីនោះ។ លោក ថាវរិន្ទ្រ បានអះអាងថា៖

«ឥឡូវយើងទៅដល់កូរ៉េហើយ បន្តិចទៀត លោកប្រធាន [សម រង្ស៊ី] នឹងទៅដល់ប្រទេសថៃ។ បើដល់ប្រទេសថៃ អញ្ចឹងដល់ណា? គឺដល់ស្រុកខ្មែរហើយ។ អញ្ចឹង ២០១៩នេះ លោកប្រធាន សម រង្ស៊ី និងយើងទាំងអស់គ្នា មួយចំនួនធំនេះ នឹងទៅ។ ហើយសំខាន់ កម្លាំងនៅប្រទេសថៃ ដែលជាកម្លាំងធំមែនទែន គាត់នឹងត្រៀមលក្ខណៈ ពលករទាំងអស់នឹងត្រៀមលក្ខណៈ ទៅជាមួយលោកប្រធាន។»

«បន្ទាប់ពី​កូរ៉េខាងត្បូង …»

រីឯពេលវេលា ដែលត្រូវធ្វើដំណើរទៅកាន់ទីនោះ ត្រូវបានលោក សុថាវរិន្ទ្រ បង្ហើបថា នឹងរង់ចាំការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្ស ដែលនឹងជួបប្រជុំគ្នា នៅខែមិថុនាខាងមុខ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ ថ្លែងថា៖ 

«លោកប្រធានគាត់ទៅហើយ គាត់រៀបចំហើយ បានន័យថា ទ្រព្យសម្បត្តិផ្ទះសម្បែង គាត់បានចែកឲ្យកូនចៅគាត់ហើយ មានន័យថាត្រៀមលក្ខណៈ (…) ដើម្បីទៅ។ អញ្ចឹងគណៈអចិន្ត្រៃយ៍នឹងប្រជុំម្ដងទៀត ជាលើកទី៣​ នៅសហរដ្ឋអាមេរិក ប្រហែលជាខែ៦ (…) តែខែ៥នេះ​គឺកៀកពេក ធ្វើអត់កើត (…) បើទៅខែ៦ រៀងរហ័សពេក បើទៅខែ១១ យូរពេក ទៅខែប៉ុន្មានបងប្អូនចាំមើលទៅ។»

កាលពីពេលកន្លងមក លោក ហ៊ុន សែន ធ្លាប់បានថ្លែងគម្រាមលោក សម រង្ស៊ី កុំឲ្យធ្វើដំណើរ មកក្នុងទ្វីបអាស៊ី ក្បែរៗនឹងប្រទេសកម្ពុជាពេក។ បុរសខ្លាំងកម្ពុជា បានប្រាប់មូលហេតុថា លោកអាចនឹងបញ្ជូនគិញសម្ងាត់ ឲ្យទៅចាប់ខ្លួនលោក សម រង្ស៊ី នៅលើប្រទេស ដែលមេដឹកនាំប្រឆាំងបង្ហាញវត្តមាន។

ប៉ុន្តែការគម្រាមនោះ ត្រូវបានលោក សម រង្ស៊ី ប្រតិកម្មតបវិញ ដោយចាត់ទុកការលើកឡើង របស់លោក ហ៊ុន សែន ថាជាទង្វើបែប«ហ្វាស៊ីស»។

សម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា លោក ព្រហ្ម គីត បានគិតថា រូបភាពចាប់ដៃចាប់ជើង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ច័ន្ទអស្ចារ្យ កាលពីប៉ុន្មានថ្ងៃមុន អាចជាឧបសគ្គសម្រាប់ការជួបជុំណាមួយ របស់លោក សម រង្ស៊ី ជាមួយនឹងក្រុមអ្នកគាំទ្រ។

ទោះយ៉ាងនេះក្ដី ក៏លោក ព្រហ្ម គិត បន្តលើកឡើងថា ក្រុមលោក សម រង្ស៊ី នៅមានគន្លឹះសំខាន់មួយចំនួន ដើម្បីឲ្យការជួបប្រជុំ នៅក្នុងប្រទេសថៃ អាចប្រព្រឹត្តទៅបាន (សូមរង់ចាំអានការអះអាងរបស់អ្នកវិភាគ នៅក្នុងអត្ថបទ ដែលចេញផ្សាយក្រោយអត្ថបទនេះ)៕



លំអិតបន្ថែមទៀត

កម្ពុជា

សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។ មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក ...
កម្ពុជា

សភា​នឹង​ប្រជុំ​អនុម័ត​កំណែ​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ​ខាង​មុខ

រដ្ឋសភាឯកបក្ស របស់ប្រទេសកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ នៅត្រង់មាត្រា៤៥ថ្មី និងសេចក្ដីព្រាងច្បាប់មួយទៀត ស្ដីពីបរធនបាលកិច្ច។ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៥ឆ្នាំ របស់ប្រទេសកម្ពុជា បានព្រមានចាប់ខ្លួនលោក អំ សំអាត មន្ត្រីជាន់ខ្ពស់មួយរូប របស់អង្គការ លីកាដូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.