• បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

    មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ជំនួបនៅក្នុងប្រទេសថៃ លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ អាចរងហានិភ័យច្រើន។ លោក ម៉ែន សុថាវរិន្ទ្រ អតីតតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានប្រកាសនៅក្នុងពិធីរាត្រីសមោលសរ នៃចលនាយុវជនគណបក្ស ប្រចាំក្នុងប្រទេសបារាំង កាលពីយប់ថ្ងៃសៅរិ៍ ទី២៧ ខែមេសានេះថា បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង លោក សម រង្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ...