• សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

    ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មិនអាចទៅរួចឡើយ។ លោក សុខ ទូច បានអះអាងដូច្នេះ នៅលើបណ្ដាញសង្គមថា៖ «អ្វីដែលលោក សម រង្ស៊ី បំផុសចលនាវិលចូលស្រុកនេះ វាគ្រាន់តែជាសារមួយ​ប្រាប់ទៅមហាជនថា សម រង្ស៊ី មិនដេកលក់ទេ ហើយខ្លួនអាចធ្វើអាជីវកម្ម ក្នុងការប្រមូលថវិកា ពីការវិលចូលស្រុកនេះទៀតផង។ ម្យ៉ាងវិញទៀត ...
  • សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

    ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ «អាម៉េរិក» ដែលជាពាក្យត្រឹមត្រូវ តាមវចនានុក្រម​សម្ដេចសង្ឃ ជួន ណាត។ ពាក្យនេះ ជាទូទៅត្រូវបានសរសេរសម្រួល មកត្រឹមជា«អាមេរិក» ដោយអ្នកសរសេរបានបំបាត់ ឬភ្លេចសរសេរ នូវ« ៉» ពីលើ«ម»។ ការបំបាត់ចោល ឬការភ្លេចសរសេរនេះ ទំនងជា នៅក្នុងអក្សរសាស្ត្រខ្មែរ ខ្យល់«អ៊»ដែល​សរសេរ​នៅក្រោយ​ខ្យល់«អ» តែងត្រូវបញ្ចេញសម្លេង ជាខ្យល់«អ»ទាំងអស់។ តែនៅក្នុងការបង្ហោះ កាលពីថ្ងៃទី៣០ ខែមេសា ...
  • អាយ៉ៃឆ្លងឆ្លើយ ព្រាប កុល – សុខ ទូច ជុំវិញ​«ភាសាជម្រេញ»

    សង្គ្រាម​ប៉ាកកា​បានផ្ទុះឡើង រវាងមេដឹកនាំពីររូប ដែលបណ្ដាលពីការអះអាងដដែលៗមួយ ដែលត្រូវបានភាគីម្ខាង ចាត់ទុកថាជា«ភាសាជម្រេញ»។ បើតាមលោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា «ភាសាជម្រេញ»​នោះ មានខ្លឹមសារជាអាទិ៍ ឬខ្លឹមសារប្រហាក់ប្រហែលដូច្នេះ «ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)»។ ក្នុងពេលកន្លងមក ភាសាមួយឃ្លាខាងលើ ឬឃ្លាប្រហាក់ប្រហែលរបៀបនេះ មិនមែនធ្លាយចេញ ពីមាត់មនុស្ស​តែម្នាក់ទេ។ ប៉ុន្តែនៅថ្ងៃនេះ លោក សុខ ទូច ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា ត្រូវបានលោក ព្រាប កុល ចុចចំឈ្មោះ ឲ្យឡើងមកច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោក។ មេដឹកនាំអង្គការតម្លាភាពកម្ពុជា បានសរសេរ​នៅក្នុង​សារបង្ហោះ​របស់លោកថា៖ «សូមផ្ញើចម្លើយទៅ ...
  • ផៃ ស៊ីផាន៖ ការប្រកាស​វិលចូលស្រុក​របស់ សម រង្ស៊ី គឺដើម្បី​«ប្រមូលលុយ»

    ក្នុងវេទិការាជបណ្ឌិត្យសភាកម្ពុជា ស្ដីទី«ស្ថានការណ៍នយោបាយចុងក្រោយ» កាលពីម្សិលម៉ិញ ក្រុមវាគ្មិនដែលសុទ្ធសឹងជាមន្ត្រីជំនិត របស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការប្រកាសវិលចូលស្រុកវិញ របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី «គ្រាន់តែជាយុទ្ធនាការ ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រតែប៉ុណ្ណោះ»។ លោក សុខ ទូច ប្រធានរាជ្បណ្ឌិត្យសភា បានថ្លែងពីយុទ្ធនាការ«ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រ»ដូច្នេះ មុននឹងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្រង់យកមកបង្ហោះបញ្ជាក់បន្ថែម នៅលើគណនីហ្វេសប៊ុករបស់លោក នៅពេលបន្ទាប់មក។ សម្រាប់លោក ផៃ ស៊ីផាន ផ្ទាល់ បានបង្ហាញការជឿជាក់ថា លោក សម រង្ស៊ី ...