• អ្នកវិភាគ​ថ្លែង​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ចំពោះ​ពលករ​នៅ​ក្រៅ​ប្រទេស

    ភាពប្រឈម របស់ពលករខ្មែរ នៅក្រៅប្រទេស នៅតែជាបញ្ហាចោទមួយ។ សម្រាប់លោក មាស នី អ្នកវិភាគ​នយោបាយ និងសង្គម​ បានទម្លាក់ការទទួលខុសត្រូវ ជុំវិញបញ្ហាប្រឈមទាំងនេះ ទៅលើរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា ពលករខ្មែរទាំងនោះ មិនគួរត្រូវបានគេយកទៅប្រើ ដូចជាសត្វធាតុនោះឡើយ។ លោក មាស នី បានថ្លែង នៅលើបណ្ដាញសង្គមថា ការបញ្ជូនពលករទៅបរទេស ជាដំណឹងល្អមួយ សំរាប់រដ្ឋាភិបាល។ តែលោកថា៖ «យើងចង់ឃេីញរដ្ឋាភិបាលធ្វេីការរនេះ ដោយប្រុងប្រយ័ត្ន បេីស្រឡាញ់ញ់ និងអាណិតពលរដ្ឋរបស់ខ្លួន ជាពិសេសគឺការបញ្ជូនពលករ ទៅកាន់ប្រទេស ដែលមានវប្បធម៌ សាសនា និងប្រពៃណីខុសគ្នាពីយេីង»។ អ្នកវិភាគរូបនេះ ...
  • ផៃ ស៊ីផាន ឲ្យ​ពិចារណា​រឿង​ថៃ​ឲ្យ​ចិន​ចូល​ស្រុក​ដោយ​គ្មាន​ទិដ្ឋការ

    លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរបបដឹកនាំក្រុងភ្នំពេញ បានប្រកាសឲ្យគេឯងពិចារណា ករណីប្រទេសថៃអនុញ្ញាតឲ្យប្រជាជនចិន អាចចូលប្រទេសថៃ ដោយគ្មានទិដ្ឋការ សម្រាប់រយៈពេល យ៉ាងហោចពីរខែ។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ ដោយអះអាងថា «នេះជាព័ត៌មាន ក្នុងកិច្ចពិចារណា ចំពោះវត្តមាន និងសារៈសំខាន់ របស់ប្រជាពលរដ្ឋចិន»។ លោក ផៃ ស៊ីផាន បានសរសេរថា៖ «ខ្ញុំបានទទួលព័ត៌មាន ពីទីក្រុងបាងកក ដែលផ្ដល់ទិដ្ឋាការដោយមិនយកថ្លៃ ដល់អ្នកទេសចរណ៍ ចិន ដើម្បីមកកាន់ប្រទេសថៃ យ៉ាងហោចណាស់ មានរយៈពេល២ខែ។ នេះជាគោលនយោបាយ ទាក់ទាញប្រជាពលរដ្ឋចិន ...
  • ABC TV គាស់​កកាយ​«ទ្រព្យ​មហាសាល​នៃ​ត្រកូល ហ៊ុន»​នៅ​អូស្ត្រាលី

    បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេស​អូស្ត្រាលី​តែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ការគាស់បង្ហាញ ដែលធ្វើឲ្យសំនួរជាច្រើនបានផ្ទុះឡើង ជុំវិញប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ មិនដល់១០០០​ដុល្លារ​ផងទេ។ លោក ឌី វិជ្ជា ស្វាមីអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន តូ សាច់ឈាមជិតដិតបំផុត នៃ​បុរសខ្លាំងកម្ពុជា មានទ្រព្យសម្បត្តិច្រើនលានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ហើយបើ​គ្រាន់​តែគណនា ...
  • «ក្រុងគុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

    រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ នៅក្នុងតំបន់។ ចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេស ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានធ្វើការសិក្សា ដោយឯករាជ្យ ទៅលើគុណភាពជីវិត និងការរស់នៅក្នុងទីក្រុងធំៗទាំងនោះ ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ​និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម​មានហនិភ័យ) – សេវាកម្មថែទាំសុខភាព និងការអប់រំ-វប្បធម៌ និងគុណភាពនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ...
  • របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

    បើទោះជារងការរិះគន់ ពីការរិតត្បិតសិទ្ធិសេរីភាព ផ្នែកសារព័ត៌មានក៏ដោយ តែរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា មិនញញើតញញើម ក្នុងការរិតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ បន្ថែមទៀតឡើយ។ គេហទំព័ររបស់ស្ថាប័នសារព័ត៌មាន រួមនឹងគេហទំព័ របស់គណបក្សប្រឆាំង សរុបចំនួន១៧ស្ថាប័ន រាប់ទាំងគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ (MONOROOM.info) ផង ត្រូវបានរាំងខ្ទប់ មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដានេះ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជាតិ។ ស្ថាប័នផ្សព្វផ្សាយ ដែលជាម្ចាស់គេហទំព័ររងគ្រោះ ព្រោះការសម្រេច របស់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានគេស្គាល់ថា ជាស្ថាប័នសារព័ត៌មាន​ឯករាជ្យ ទាំងក្នុងនិងក្រៅស្រុក ដែលតែងផ្ដល់ព័ត៌មានសុក្រិត និងស៊ីជម្រៅ ដូចយ៉ាង ...
  • ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ជាប់​«បញ្ជីខ្មៅ»ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

    ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ទៅលើ​ជន​ទាំង​ឡាយណា ដែលបានធ្វើឲ្យខូច ដល់លទ្ធិ​ប្រជាធិបតេយ្យ នៅកម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ រួមមាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមមន្ត្រី​ជំនិតៗ និងកូនៗ​របស់លោក។ ច្បាប់ខាងលើ ដែលមានឈ្មោះ «Cambodia Democracy Act» ឆ្នាំ ២០១៨ ត្រូវបាន​រដ្ឋសភា​សហរដ្ឋអាមេរិក អនុម័តកាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ...