• កូន​ប្រុស អេង ឆៃអ៊ាង រំលឹក​ពី​ទំនាក់​ទំនង​ដំបូង​រវាង​ឪពុក​ខ្លួននិង សម រង្ស៊ី

    តើលោក សម រង្ស៊ី ដែលគេស្គាល់នៅពាសពេញផែនដី ថាជាមេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេ នៅកម្ពុជានោះ បង្កើតឫសគល់នយោបាយ និងក្រុមការងារដំបូងរបស់លោកយ៉ាងដូចម្ដេច? កូនប្រុសរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា ជាមនុស្សជំនិតដំបូងៗគេ របស់លោក សម រង្ស៊ី នោះ បានចេញមកទម្លាយឲ្យដឹង ពីទំនាក់ទំនងដំបូងៗ របស់លោក សម រង្ស៊ី និងមនុស្សជំនិតរបស់លោក ជាច្រើននាក់ទៀត នៅក្នុងអំឡុងដើមទសវត្សន៍ឆ្នាំ៩០។ មានមនុស្សមិនតិចទេ ដែលចោទសួរថា តើហេតុអ្វីទើបលោក សម រង្ស៊ី ដែលមិនសូវមាននរណាស្គាល់ នៅមុនឆ្នាំ១៩៩៣ បានប្រែក្លាយនៅថ្ងៃនេះ ...
  • ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

    លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងជានាយកផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ីសេរី (Radio Free Asia) បានបង្ហើបឲ្យដឹងពីអាថ៌កំបាំងមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ខ្សឹប​ប្រាប់លោក កាលពីពេលកន្លងមកថា លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឈរនៅ​ខាង​គណបក្ស​សង្គ្រោះជាតិ។  នេះ ជាការភ្ញាក់ផ្អើលជាថ្មីទៀត នៅចំពោះអាថ៌កំបាំង ដែលបែកធ្លាយជាបន្តបន្ទាប់ និង​ត្រូវបានលោក ជុន ច័ន្ទបុត្រ អះអាងថា លោកបានដឹងតាមរយៈអ្វីមួយ​ ដែល​អ្នក​សារព័ត៌មាន​រូបនេះ អះអាងថា ជាការខ្សឹបប្រាប់​ពីសំណាក់លោក កឹម ...