កម្ពុជាដំណឹង

សម រង្ស៊ី អួតអាង​ថា បាន​«ប្រៀនប្រដៅ ហ៊ុន សែន បានខ្លះហើយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលយក ការប្រៀនប្រដៅ «បានខ្លះហើយ» ពីប្រធានស្ដីទី គណបក្សប្រឆាំង លោក សម រង្ស៊ី ដែលអះអាងទៀតថា យ៉ាងហោចណាស់ ក៏បានពីរចំណុចដែរ។ នេះ បើតាមការបង្ហោះ «ដំណឹងខ្លីៗ» ដោយលោក សម រង្ស៊ី នៅលើបណ្ដាញសង្កម កាលពីប៉ុន្មាននាទីមុន។

ពីរចំណុច​«បានខ្លះហើយ» របស់លោក សម រង្ស៊ី ដែលលោកចាត់ទុកថា ជាការប្រៀនប្រដៅលោក ហ៊ុន សែន នោះគឺ «ខឹងគោ កុំទៅវ៉ៃរទេះ» និង «កុំឲ្យច្រឡំ ក្នុងការចោទប្រកាន់គណបក្សប្រឆាំង គឺជាអ្នកទៅញុះញង់ សហគមន៍អន្តរជាតិ ឲ្យតិទៀនរបបលោក ហ៊ុន សែន»។

ចំណុចទាំងពីរ ត្រូវបានគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន លើកឡើងកាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីការគម្រាមខ្លាំងៗ ពីសំណាក់លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ ដែលថានឹង​«វ៉ៃសម្លាប់គណបក្សប្រឆាំង»ឲ្យអស់ ប្រសិនជាសហភាពអ៊ឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំរបស់លោក។

លោក សម រង្ស៊ី បានសរសេរ ទាក់ទងនឹងចំណុចទីមួយថា៖

«ខឹងគោ កុំទៅវ៉ៃរទេះ។ បើខឹងទណ្ឌកម្ម ពីសហភាពអឺរ៉ុប កុំទៅរករឿង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា។ ខ្ញុំ សម រង្ស៊ី ជាមនុស្សតែម្នាក់គត់ ដែលបានជម្រុញយ៉ាងសកម្ម ឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម មកលើ​របបផ្តាច់ការ របស់ ហ៊ុន សែន ឯង។»

«បើ ហ៊ុន សែន ឯងចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះ ហ៊ុន សែន ឯងអាណិតប្រជារាស្ត្រមែន ហ៊ុន សែន ឯងគ្រាន់តែបញ្ឈប់ ការគាបសង្កត់ មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចា ជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឲ្យស្រុកយើង ទទួលបានលទ្ធិប្រជាធិបតេយ្យវិញមក គឺរឿងទណ្ឌកម្មនេះ វាចប់ទៅហើយ។»

រីឯចំណុចទីពីរ ត្រូវបានមេដឹកនាំប្រឆាំង បន្តថ្លែងសំដៅលោក ហ៊ុន សែន ថា៖

«ហ៊ុន សែន ឯង យល់ច្រឡំហើយ ក្នុងការចោទប្រកាន់គណបក្សសង្គ្រោះជាតិ មានទាំងរូបខ្ញំុផងដែរ ថាបានទៅញុះញង់ សហគមន៍អន្តរជាតិ ឲ្យទិតៀនរបប ហ៊ុន សែន ឯង រហូតដល់ទៅដាក់ទណ្ឌកម្ម មកលើរបប ហ៊ុន សែន ឯង។»

«តាំងពីច្រើនឆ្នាំមកហើយ ហ៊ុន សែន ឯង តែងតែលើកឡើងថា អ្នកសារព័ត៌មានដែលមិនស៊ីលុយ ហ៊ុន សែន ឯង អង្គការសង្គមស៊ីវិលឯករាជ្យ រដ្ឋាភិបាលបស្ចឹមប្រទេស អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នអន្តរជាតិជាច្រើន រហូតដល់ទៅអង្គការសហប្រជាជាតិ ហ៊ុន សែន ឯងថា ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងអស់នោះ គឺសុទ្ធតែចូលដៃ ជាមួយគណបក្សប្រឆាំង នៅប្រទេសកម្ពុជា ដើម្បីទិតៀន និងថ្កោលទោស របប ហ៊ុន សែន ឯង។»

«ហ៊ុន សែន ឯងមិនយល់ ពីរបៀបគិតគូរ និងធ្វើការ របស់ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងនោះ ដែលគេមានជំនាញ និងមនសិការរបស់គេ ដើម្បីបញ្ចេញយោបល់ និងធ្វើសេចក្តីសម្រេច ដោយខ្លួនគេ។ ពួកគេមិនទទួលបញ្ជា ពីនរណាទេ មិនស៊ីឈ្នួលនរណាទេ ហើយក៏មិនចេះតែញាក់ តាមការញុះញង់ ពីនរណាឡើយ។»

«បើគេទាំងអស់គ្នា និយាយដូចគ្នា ហើយគណបក្សប្រឆាំង នៅប្រទេសកម្ពុជា ក៏និយាយដូចគ្នាអញ្ចឹងដែរ មានន័យថា អ្វីដែលគេនិយាយដូចគ្នា ទាំងអស់គ្នានោះ គឺវាជាការពិត ដូចជា ២ + ២ = ៤ អញ្ចឹង ដែលគ្មាននរណាប្រកែកបាន ថាមិនពិត។ ដូច្នេះ ហ៊ុន សែន ឯងល្មមទទួលស្គាល់ ការពិតខ្លះទៅ កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ។»

ការលើកឡើងខាងលើ របស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា អាចជាការចំអកមួយ នៅចំពេល ដែលសហភាពអ៊ឺរ៉ុប បានសម្រេចកាលពីថ្ងៃពុធ លើកចេញវិញ នូវការអនុគ្រោះពន្ធ លើផលិតផលអង្ករ នាំចូលពីប្រទេសកម្ពុជា ទោះបីថា ជាការសម្រេចនេះ មិនជាប់ទាក់ទង នឹងគណបក្សប្រឆាំង នៅកម្ពុជាក៏ដោយ៕



លំអិតបន្ថែមទៀត

លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
កំសាន្ដ

ហេតុអ្វី ហ៊ុន សែន ឲ្យ​យក​ថ្ងៃ​៤មេសា​១៩៥១ ជា​«ថ្ងៃខែឆ្នាំកំណើត»?

បើសិនជា«ថ្ងៃខែឆ្នាំកំណើត»​របស់បណ្ដាជនទាំងឡាយ នៅលើពិភពលោក មិនអាចត្រូវបានកំណត់ឡើង ​ស្រេចនឹងចិត្តនោះ តែសម្រាប់បុរសខ្លាំងកម្ពុជា «ថ្ងៃខែឆ្នាំកំណើត»ត្រូវបានកំណត់ ឲ្យសមប្រកបតាមព្រឹត្តិការណ៍​នយោបាយ ដែលខ្លួនលោកចង់បាន និងទៅ​តាម​កំហុស​ របស់អ្នកវាយអង្គុលីលេខ ក្នុងសម័យក្រោយឆ្នាំ១៩៧៩។ ឯកសារជាច្រើន ទាំងផ្លូវការនិងមិនផ្លូវការ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគនិយាយពីនយោបាយ​«ចងសម្លាប់មុខ» នៃបុរសខ្លាំងកម្ពុជា

អ្នកវិភាគនយោបាយកម្ពុជា បានសំដែងទុទ្ទិដ្ឋិនិយម ចំពោះដំណើរទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ នៅកម្ពុជា។ ពីប្រទេសហ្វាំងឡង់ លោក គីម សុខ បានពន្យល់ថា ដំណើរទស្សនកិច្ចនេះ គ្រាន់តែជាការអនុវត្ត ...
កម្ពុជា

ហ៊ុន សែន ប្ដេជ្ញាកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅ​«កម្ចាត់​ប៉ុលពត»

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានប្រកាសនៅថ្ងៃនេះ ថាលោកប្ដេជ្ញា ដាក់គោលដៅ ក្នុងការកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅរបស់លោក ក្នុងការ«កម្ចាត់​ប៉ុលពត»។ ការថ្លែងដូច្នេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោកបានរំលឹក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.