កម្ពុជាដំណឹង

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ។

សកម្មជនគណបក្សប្រឆាំង ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានី ចោទប្រកាន់​ពីបទ​ជេរប្រមាថ ជាសាធារណៈ និងញុះញង់ ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ តាមមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីមកបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំងខាងលើ បានប្រព្រឹត្តិទង្វើប្រមាថ ញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចល ដល់សង្គម។

អាជ្ញាធររបបក្រុងភ្នំពេញ នៅបានអះអាងទៀតថា នៅក្នុងម៉ាស៊ីនកំព្យូទ័រ របស់លោក គង់ ម៉ាស់ មានឯកសារសំខាន់ៗជាច្រើន ដែលជាប់ទាក់ទង នឹងផែនការផ្ដួលរំលំរដ្ឋាភិបាល​លោក ហ៊ុន សែន តាមបញ្ជារបស់លោក សម រង្ស៊ី

លោក គង់ ម៉ាស់ ដែលជាសកម្មជននយោបាយ មកពីខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួន នៅក្នុងពេលលោក កំពុងទទួលទានកាហ្វេ ជាមួយមិត្តភ័ក្រ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូន ទៅឃុំខ្លួន ទៅក្នុងពន្ធនាគារ«ព្រៃស» តាំងពីម្សិលម៉ិញ​ម្លេះ។

ការចាប់ខ្លួនលោក គង់ ម៉ាស់ នោះ ធ្វើឡើងតែប៉ុន្មាននាទី ក្រោយលោកបានបង្ហោះពាក្យពេជន៍ប៉ុន្មានម៉ាត់ នៅលើគណនីហ្វេសប៊ុករបស់លោក ដែលអះអាងថា សហភាព​អ៊ឺរ៉ុបសម្រេច យកពន្ធឡើងវិញ លើផលិផលអង្ករកម្ពុជា តាមការផ្សាយរបស់ទីភ្នាក់ងារ រ៉យទ័រ (Reuters)។

ប្រភពពីមន្ត្រីតុលាការរាជធានី បានឲ្យដឹងថា លោក កែវ សុធា ព្រះរាជអាជ្ញាសាលាដំបូង បានចេញដីកានៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ដើម្បីកោះលោក គង់ ម៉ាស់ ឲ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរ នៅក្នុងបណ្ដឹងព្រហ្មទណ្ឌមួយ ពីបទប្រមាថ និងបង្កឲ្យពលរដ្ឋ​ស្អប់ខ្ពើម​លោក ហ៊ុន សែន តាមបណ្ដាញសង្គម។

តែប្រភពស្និតនឹងលោក គង់ ម៉ាស់ បានអះអាងថា លោក គង់ ម៉ាស់ មិនដែលឃើញដីកានោះ មានរាងយ៉ាងដូចម្ដេចទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ពលរដ្ឋត្រូវ​«ទម្លាក់ ហ៊ុន សែន»​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងទៀត

មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមាន​ការគាំទ្រ​ពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​តំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់​មេដឹកនាំ​ផ្ដាច់ការរបស់ពួកគេ ចេញពី​តំណែង​ជាបន្តបន្ទាប់។ ...
កម្ពុជា

ហ៊ុន សែន ដាក់ខ្លួន​ធ្វើចត្តាឡីស័ក បន្ទាប់ពីជួប​ប្រមុខការទូត​ហុងគ្រី

លោក ហ៊ុន សែន ដែលហៅខ្លួនលោក ថាជា«បុរសសង្ហាដើរបញ្ច្រាសទិស» បានប្រកាស​«ដាក់ខ្លួន​ធ្វើចត្តាឡីស័ក» ចំនួន១៤ថ្ងៃ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ មួយថ្ងៃក្រោយពី​លោកបានដឹកនាំរដ្ឋាភិបាល ឲ្យជួបចាប់ដៃជើង ជាមួយប្រមុខការទូត ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.