• គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

    លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ។ សកម្មជនគណបក្សប្រឆាំង ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានី ចោទប្រកាន់​ពីបទ​ជេរប្រមាថ ជាសាធារណៈ និងញុះញង់ ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ តាមមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ...