កម្ពុជាដំណឹង

គេហទំព័រផ្លូវការ CNRP បាន​រលាយរូប​ជាស្ថាពរ ឬជា​បណ្ដោះអាសន្ន?

បើសិនជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា គណបក្សខ្លួនត្រូវបានរំលាយ តែនៅលើក្រដាសនោះ តែនៅលើប្រព័ន្ធអិនធើណិតវិញ «គេហទំព័រផ្លូវការ»របស់គណបក្សនេះ បានរលប់រូប មិនឃើញមានដំណើរការទៀតទេ។

តាំងពីច្រើនថ្ងៃមកហើយ ពេលគេចុច​ចូលទៅពិគ្រោះ«គេហទំព័រផ្លូវការ» របស់គណបក្សសង្គ្រោះជាតិ ដែលមានអាស័យដ្ឋាន «www.cnrp7.org» គេឃើញមានសំណេរ ជាភាសាអង់គ្លេស សរសេរដាក់ថា «This Account has been suspended» ដែលមានខ្លឹមសារជាខេមរភាសាថា «គណនីមួយនេះ ត្រូវបានព្យួរ»។

ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុករបស់គណបក្ស ដែលមានអាស័យដ្ឋាន «www.facebook.com/CNRParty» នៅមានដំណើរការ ហើយគេឃើញ មានការធ្វើបច្ចុប្បន្នភាព នៅលើទំព័រនោះជារឿយៗ។

កាលពីពីរសប្ដាហ៍មុន គេហទំព័រ «www.cnrp7.org» នៅមានដំណើរការនៅឡើយ បើទោះជាគេមិនឃើញមានការបង្ហោះថ្មីៗ ស្ដីពីព័ត៌មាន សេចក្ដីថ្លែងការណ៍ ឬវីដេអូក៏ដោយ។ អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ ហើយនៅតែអាច ស្វែងរកព័ត៌មាន ពីទីនោះបាននៅឡើយ។

មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការបំភ្លឺ ពីករណីនេះ ក្នុងពេលភ្លាមៗនេះបានទេ។

សម្រាប់អ្នកជំនាញ ខាងព័ត៌មានវិទ្យា លោក សុធា មេត្តា មកពីក្រុងកេប៊ិច ប្រទេសកាណាដា បានពន្យល់ថា បើសិនជាសារ «គណនីមួយនេះ ត្រូវបានព្យួរ» ត្រូវបានបង្ហាញ ជាសាធារណៈបែបនេះ ទំនងជាមូលហេតុ នៃការបិទគេហទំព័រនោះ គឺបណ្ដាលមកពី ម្ចាស់គណនី មិនបានបង់ប្រាក់ ឲ្យបានទៀងទាត់។

ស្ថាប័ន «Whois» ដែលជំនាញខាងការរុករក និងបង្ហាញ ទិន្នន័យថតទុក របស់អាស័យដ្ឋានគេហទំព័រទាំងឡាយ នៅជុំវិញពិភពលោក បានបញ្ជាក់ថា អាស័យដ្ឋាន «www.cnrp7.org» ត្រូវបញ្ជាទិញដោយ លោក យ៉ែម ប៉ុញ្ញឬទ្ធិ តាមរយៈក្រុមហ៊ុនមួយ ឈ្មោះ «BLUEHOST» ដែលមានទីតាំង ក្នុងសហរដ្ឋអាមេរិក។

បើតាមទិន្នន័យរបស់ «Whois» បានឲ្យដឹងទៀតថា អាស័យដ្ឋាន ឬ «Domain Name» នៃ«គេហទំព័រផ្លូវការ» របស់គណបក្សប្រឆាំង ត្រូវបានបង្កើត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ និងត្រូវផុតកំណត់ រហូតដល់ឆ្នាំ ២០២០ឯណោះ។

លោក សុធា មេត្តា បានពន្យល់ថា ការបញ្ជាទិញអាស័យដ្ឋាន អាចខុសពីការបញ្ជាទិញ ការផ្ទុកទិន្នន័យ ឬហៅជាភាសាអង់គ្លេស ថា «Host»។ បើការបញ្ជាទិញការផ្ទុកទិន្នន័យ មានលក្ខណៈ ជាការបង់ប្រាក់ប្រចាំខែ ឬឆ្នាំ ហើយមិនមានការបង់ប្រាក់ ឲ្យបានទៀងទាត់នោះ គណនីនៃការបញ្ជាទិញនោះ អាចនឹងត្រូវព្យួរ ឬដាក់ក្នុងការរង់ចាំ ឲ្យម្ចាស់គណនីទៅបង់ប្រាក់។

អ្នកជំនាញបន្តថា ផ្ទុយទៅវិញ អាស័យដ្ឋានគេហទំព័រ ដែលត្រូវបាន​បង់ប្រាក់ជាមុន សម្រាប់រយៈពេល៤ឆ្នាំ នឹងនៅតែមានសុពលភាព រហូតដល់ពេលផុតកំណត់៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ជឿថា ចូ បៃដិន នឹងចាត់​វិធានការបង្ខំ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសំដែងជំនឿថា ប្រធានាធិបតីថ្មី​នៃសហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យ​របបដឹកនាំ ...
កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.