• ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​«មាន​ការទទួល​ខុសត្រូវ»

    អ្នក«ប្រើប្រាស់បណ្ដាញសង្គម»ទាំងឡាយ ត្រូវ«មាន​ការទទួល​ខុសត្រូវ» និង«ប្រុងប្រយ័ត្នខ្ពស់» ជាពិសេសត្រូវកត់សម្គាល់ ពីគណនេយ្យ និងទំព័រ (Profile/Page) ពិត របស់លោក ហ៊ុន សែន ដែលមានតែមួយគត់។ ខាងលើនេះ ជាការលើកឡើង របស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបង្ការទល់នឹង «ជនអគតិ» ដែលបង្កើតគណនេយ្យ និងទំព័រក្លែងក្លាយជាច្រើន រួចបង្ហោះនូវ «ព័ត៌មានមិនពិត» ក្នុងគោលបំណង «បំពុលសង្គម»។ បើគេវាយអក្សរ «Hun Sen» នៅក្នុងប្រអប់រុករក លើហ្វេសប៊ុក (Facebook) គេនឹងឃើញមានគណនេយ្យ ដាក់ឈ្មោះ «Hun Sen» យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញមក។ ...
  • គេហទំព័រផ្លូវការ CNRP បាន​រលាយរូប​ជាស្ថាពរ ឬជា​បណ្ដោះអាសន្ន?

    បើសិនជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា គណបក្សខ្លួនត្រូវបានរំលាយ តែនៅលើក្រដាសនោះ តែនៅលើប្រព័ន្ធអិនធើណិតវិញ «គេហទំព័រផ្លូវការ»របស់គណបក្សនេះ បានរលប់រូប មិនឃើញមានដំណើរការទៀតទេ។ តាំងពីច្រើនថ្ងៃមកហើយ ពេលគេចុច​ចូលទៅពិគ្រោះ«គេហទំព័រផ្លូវការ» របស់គណបក្សសង្គ្រោះជាតិ ដែលមានអាស័យដ្ឋាន «www.cnrp7.org» គេឃើញមានសំណេរ ជាភាសាអង់គ្លេស សរសេរដាក់ថា «This Account has been suspended» ដែលមានខ្លឹមសារជាខេមរភាសាថា «គណនីមួយនេះ ត្រូវបានព្យួរ»។ ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុករបស់គណបក្ស ដែលមានអាស័យដ្ឋាន «www.facebook.com/CNRParty» នៅមានដំណើរការ ហើយគេឃើញ មានការធ្វើបច្ចុប្បន្នភាព នៅលើទំព័រនោះជារឿយៗ។ កាលពីពីរសប្ដាហ៍មុន គេហទំព័រ «www.cnrp7.org» ...