កម្ពុជាដំណឹង

សកម្មជន​បរិស្ថាន​ស្នើ​រដ្ឋមន្ត្រី ឲ្យដោះស្រាយបញ្ហា​«បង្ហូទឹកស្អុយ»​នៅ​កោះរ៉ុង

ក្រុមសកម្មជនបរិស្ថាន នៃអង្គការមាតាធម្មជាតិ បានអះអាងថា ខ្លួនបានរកឃើញ ករណី”បង្ហូទឹកស្អុយ” ចូលក្នុងសមុទ្រ នៅក្នុងកោះរ៉ុង និងទាមទារទៅបណ្ដារដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវ នឹងបញ្ហាបរិស្ថាន ឲ្យចេញមុខមកបកស្រាយ និងចាត់វិធានការ។

ការរកឃើញនេះ បានបន្ថែមទៅលើការរកឃើញ ជាច្រើនដងក្នុងពេលកន្លងមក អំពីករណីបង្ហូទឹកស្អុយចូលក្នុងសមុទ្រ នៅតាមតំបន់ឆ្នេរនៃក្រុងព្រះសីហនុ ដែលក្រុមសកម្មជនទាំងនោះ លើកឡើងថា គួរត្រូវមន្ត្រីពាក់ព៏័ន្ធ ចាត់វិធានការដោះស្រាយជាការចាំបាច់។

អមជាមួយនឹងវីដេអូ ដែលទើបនឹងត្រូវបានបង្ហោះ កាលពីប៉ុន្មាននាទីមុន អង្គការមាតាធម្មជាតិ បានសរសេរឡើងថា៖

«ជាក់ស្តែង កោះរ៉ុង គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត និងពោរពេញទៅដោយប្រណីតភាព ហើយក៏ជាកន្លែង ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន មកលេងកម្សាន្ត។ តើកោះមួយនេះ ពិតជាមានការបង្ហូទឹកស្អុយ ចូលទៅក្នុងសមុទ្រ ជាហេតុធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងជាពិសេស គឺប៉ះពាល់ដល់សុខភាព របស់អ្នកទេសចរណ៍ដែលមកលេងតំបន់នេះ ពិតមែនដែរឬទេ?»

បន្ទាប់ពីរកឃើញថា ទឹកស្អុយទាំងនេះ មានមេរោគដែលបង្កផលប៉ះពាល់ ដល់សុខភាពនោះ ក្រុមយុវជនដែលជំនាញខាងបរិស្ថាន បានស្នើជាពិសេស ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម លោក ជា សុផារ៉ា ឲ្យចេញមុខបកស្រាយ និងចាត់វិធានការ បើសិនជាការបង្ហូទឹកនេះ ពិតជាត្រូវបានធ្វើឡើង ដោយខ្វះការទទួលខុសត្រូវ ​មែននោះ៕

» សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ការបំពុលបរិស្ថាននៅកោះរ៉ុង

វិបត្តិនៃការបំពុលបរិស្ថានដោយបង្ហូរទឹកស្អុយចូលទៅកាន់ឆ្នេរមួយចំនួននៅទីក្រុងព្រះសីហនុនៅតែជាបញ្ហាក្តៅគគុកដែលមន្ត្រីពាក់ពន្ធ័គួរតែមានវិធានការដោះស្រាយជាការចាំបាច់។ ជាក់ស្តែង កោះរ៉ុង គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាត និងពោរពេញទៅដោយប្រណីតភាពហើយក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកលេងកម្សាន្ត។ តើកោះ មួយនេះពិតជាបានត្រូវបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រជាហេតុធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងជាពិសេសគឺប៉ះពាល់ដល់សុខភាពរបស់អ្នកទេសចរណ៍ដែលមកលេងតំបន់នេះពិតមែនដែរឬទេ? ក្នុងនាមខ្ញុំជាយុវជនយើងខ្ញុំ សូមអោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីពាក់ពន្ធ័ជួយអន្តរាគមន៍ហាមឃាត់បញ្ឈប់នូវសកម្មភាពដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាននៅលើឆ្នេរនិងកោះទាំងឡាយដែលស្ថិតក្នុងខេត្តព្រះសីហនុទាំងមូល។ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT Ministry of Environment សាយ សំអាល់ – Say Samal ជា សុផារ៉ា-Chea Sophara The dumping of sewage into Sihanoukville’s beaches continues to be a huge problem, one which relevant government officials must put an end to. And what about the lush island of Koh Rong, is this increasingly-attractive tourism destination also seeing suffering from this practice? We are asking that the Minister of Environment and other relevant officials put an end to all activities that affect the environment of all beaches and islands in the province of Sihanoukville.

Publiée par Mother Nature Cambodia sur Jeudi 2 mai 2019


លំអិតបន្ថែមទៀត

កម្ពុជា

ប្រមុខការទូតអង់គ្លេស ប្រាប់​របបក្រុងភ្នំពេញ ឲ្យទទួលយកការរិះគន់

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានរំឭករបបក្រុងភ្នំពេញ ឲ្យទទួលយកការរិះគន់ បើទោះជា​ការរិះគន់នោះ ពិបាកលេប​យ៉ាងណាក៏ដោយ។ ប្រមុខការទូតអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានថ្លែងដូច្នេះ ...
ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សួន សេរីរដ្ឋា បន្ទោសពលរដ្ឋ ករណី«សម្រាមអណ្ដែត»​ក្នុងរាជធានី

សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាង​ថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារ​តែពលរដ្ឋ​ម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុង​ស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។ ...
របាយការណ៍

«ខ្ញុំជា ឈុត វុទ្ធី» ​ភាពយន្ដ​ឯកសារ​និយាយពី​វីរភាព និង​ការធ្វើឃាត

ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.