កម្ពុជាដំណឹង

អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)

ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា គណនេយ្យដែលចូលទៅចុចគាំទ្រលោក ហ៊ុន សែន ភាគច្រើនជា​«គណនេយ្យ​ខ្មោច» និងមាន​ប្រភពពីក្រៅប្រទេស។

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងពិធីសម្ពោធសួនលេងទឹកមួយកន្លែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកមកអះអាង នូវការស្ទង់មតិមួយ របស់អង្គការខុមហ្វ្រែល ដែលបានធ្វើនៅលើបណ្ដាញសង្គម ជុំវិញភាពស្របច្បាប់ នៃការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។

រហូតមកដល់រសៀលថ្ងៃទី១៦​ដដែល ការស្ទង់មតិដែលមានរយៈពេល៧ថ្ងៃ បានបិទបញ្ចប់ និងបង្ហាញលទ្ធផលថា មាន៧៩ភាគរយជឿថា ចំណាត់ការរបស់អាជ្ញាធរ «មិនរំលោភ​ច្បាប់ និងសិទ្ធិ»ទេ ខណៈ២១ភាគរយទៀត ជឿថា ចំណាត់ការនោះ បាន«រំលោភច្បាប់ និងសិទ្ធ»។

លទ្ធផល​នៃការស្ទង់មតិខាងលើ ដែលជាការចូលរួមបោះឆ្នោត របស់ក្រុមអ្នក​ប្រើប្រាស់​បណ្ដាញសង្កម ត្រូវបានលោក ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីវាយប្រហារតបទៅ អង្គការ​ខុមហ្វ្រែល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសិទ្ធិមនុស្សនានា ដោយលោក​ចាត់​ទុក​ពួកគេថា ជា«តិរច្ឆាន» បើពួកគេមិនផ្សាយពីព័ត៌មាន (ស្ដីពីលទ្ធផល នៃការ​ស្ទង់​មតិ) មួយនេះ។

បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជាង៣៥ឆ្នាំ បានប្រើភាសាអាម៉ឹង និយាយជាសាធារណៈថា៖

«ខ្ញុំចង់មើលអាខុមហ្វ្រែល វាផ្សាយឬអត់ ហើយវិទ្យុបរទេសនិយាយភាសាខ្មែរ វាផ្សាយឬអត់ អាពួកសិទ្ធិមនុស្ស វាផ្សាយឬអត់ អាពួកអ្នកប្រឆាំង វាផ្សាយឬអត់។ ឥឡូវ ឡើងដល់៧៩ភាគរយ ដែលគាំទ្រ តើហ្អែងផ្សាយ ឬមិនផ្សាយ អាពួកប្រឆាំងនៅក្នុងស្រុក ហ្អែងផ្សាយឬមិនផ្សាយ។ នេះ “Facebook” របស់អាមេរិកកាំង ហើយផេករបស់អ្នកឯង មិនមែនផេករបស់អ្នកគាំទ្ររដ្ឋាភិបាលទេ។ បើមិនហ៊ានផ្សាយទេ ខ្ញុំចាត់ទុកថា ជាតិរច្ឆាន។»

ប៉ុន្តែ សម្រាប់អ្នកជំនាញ លោក សុធា មេត្តា វិស្វករ​ផ្នែក​បច្ចេកវិទ្យា ពីទីក្រុង ម៉ុងរ៉េអាល់ (កាណាដា) បានពន្យល់ថា ការស្ទង់មតិនៅលើបណ្ដាញសង្កម គ្មានទំងន់ផ្នែកនយោបាយ ឬផ្លូវច្បាប់ទេ ដោយហេតុថា ការស្ទង់មតិទាំងនោះ មានលក្ខណៈជា​ការកម្សាន្ដ​ច្រើន​ជាង និងគ្មានយន្ដការ បញ្ជាក់ថា តើអ្នកបោះឆ្នោតចូលរួមការស្ទង់មតិនោះ មានអត្តសញ្ញាណ​បែបណាឡើយ។

លោក សុធា មេត្តា ដែលបានចូលទៅពិគ្រោះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែល បាន​បញ្ជាក់​ទៀតថា៖

«ខ្ញុំបានចូលទៅសិក្សា អំពីការស្ទង់មតិនេះ តាំងពីមុនការស្ទង់មតិ​បិទបញ្ចប់។ អ្នក​បោះឆ្នោត​​គាំទ្រ​ចំណាត់ការ របស់រដ្ឋាភិបាល ភាគច្រើនជាគណនេយ្យ ដែលគ្មាន​អត្តសញ្ញាណ្ណត្រឹមត្រូវ ឬហៅថាគណនេយ្យខ្មោច។ ខ្លះទៀត មានប្រភព ឬមានទីតាំង​នៅបរទេស ដែលពិបាក​ជឿថា តើបរទេសទាំងនោះ ស្គាល់ពីរឿងខ្មែរយ៉ាងម៉េច?»

នៅលើបណ្ដាញសង្គម ក្រុមអ្នកចេះប្រើហ្វេសប៊ុកច្បាស់លាស់ ក៏បានរកឃើញថា គណនេយ្យ​ដែលចុច​គាំទ្រចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សុទ្ធសឹងជា​«គណនេយ្យ​ខ្មោច» និងមានចំនួន ដ៏ច្រើនលើសលប់ដែរ។

(អត្ថបទមានបន្ត នៅក្រោមវីដេអូ)

Gepostet von ហេង គឹម ឡាយ am Sonntag, 16. August 2020

មិនអាចទាក់ទង​អង្គការខុមហ្វ្រែល ដើម្បីសុំប្រតិកម្ម ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន និងការវាយតម្លៃ​ ទៅលើការស្ទង់មតិ​របស់អង្គការនេះបានទេ ក្នុងពេលភ្លាមៗនេះ។

យ៉ាងណា លោក សុធា មេត្តា បានពន្យល់ទៀតថា គណនេយ្យខ្មោច អាចត្រូវបានអ្នក​ប្រើប្រាស់​បណ្ដាញសង្គមម្នាក់ ឬស្ថាប័នណាមួយ បង្កើតឡើង មានលក្ខណៈជាគណនេយ្យ​ខុសៗគ្នា នៅទន្ទឹមគ្នាច្រើន ដើម្បីហេតុផល ឬផលប្រយោជន៍អ្វីមួយ។ លោក សុធា បន្តថា៖

«កន្លងមក ហ្វេសប៊ុក និងទ្វីសធើរ បានប្រកាសថា ខ្លួនមាន​គណនេយ្យខ្មោច ជាច្រើន​សែន​-លានគណនេយ្យ។ គណនេយ្យទាំងនោះ បង្កើតឡើង ដើម្បីបំភ្លៃព័ត៌មាន បំភ័ន្ដ​សាធារណៈមតិ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី នៅសហរដ្ឋអាមេរិក និង​នៅ​តាម​ប្រទេសធំៗ​ មួយចំនួន។ ពួកអ្នកបង្កើតគណនេយ្យខ្មោច ជាអង្គការចាត់តាំង មាន​រូបរាង​​​ច្បាស់លាស់ និងជាក្រុមហ៊ុនឯកជន នៅក្នុងប្រទេសរ៉ុស្ស៊ី ចិន ឥណ្ឌា ឬហ្វីលីពីន ដែលតែង​ធ្វើការស៊ីឈ្នួល ឲ្យយុទ្ធនាការ ឬការចង់បាន​ណាមួយ។»

គួររំឮកជូនដែរថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ខ្លួន​លោក ត្រូវបាន​ចោរ​បច្ចេកវិទ្យា (Hacker) លួចយកទៅគ្រប់គ្រង មុននឹង​ទំលាយ​ឲ្យដឹង​ថា អ្នកចុច​«Like»ទំព័ររបស់បុរសខ្លាំងនៅកម្ពុជា មានប្រមាណជិតពាក់កណ្ដាល សុទ្ធសឹង​ជា​«គណនេយ្យខ្មោច» និងជាគណនេយ្យ ដែលមានប្រភពនៅបរទេស៕

រកគ្នាមកជួយVote មិនបាន​​ មានតែហៅបរទេសមកជួយ😅😅😅

Gepostet von លី សូរ្យបុត្រ ចន្ទ្រតារ៉ាវុធ am Sonntag, 16. August 2020


លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ទ្វីសធើរ និងហ្វេសប៊ុក បិទគណនេយ្យ ដូណាល់ ត្រាំ មួយរយៈ

ទ្វីសធើរ (Twitter) និងហ្វេសប៊ុក (Facebook) បានសម្រេចបិទគណនេយ្យ របស់ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ក្នុងជំហានដំបូងនេះ គណនេយ្យទ្វីសធើរ ...
កម្ពុជា

Covid-19៖ ថៃដាក់​កម្ពុជា ក្នុងចំណោម​៥ប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់

ប្រទេសកម្ពុជា ជាប់ឈ្មោះក្នុងបញ្ជីប្រទេសទាំង៥ ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុងការឆ្លងជំងឺ «Covid-19» និងដែលថៃត្រូវផ្អាកទំនាក់ទំនង ជាបណ្ដោះអាសន្ន។ នេះ បើតាមការសេចក្ដីសម្រេច របស់ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃ ដែលចេញផ្សាយឲ្យដឹង ក្នុងថ្ងៃពុធ ...
កម្ពុជា

«ហ៊ុន សែន ម្នាក់គត់»​មានសិទ្ធិ​ស្នើ​ព្រះរាជា​ឲ្យផ្ដល់​សិទ្ធិ​ធ្វើនយោបាយ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិនិងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.