កម្ពុជាដំណឹង

ហ៊ុន សែន គាំទ្រ​ឲ្យមាន​ពិធី«ចូលឆ្នាំចិន» ក្នុងក្រសួងមន្ទីររបស់រដ្ឋ

ប្រមុខរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា របបដឹកនាំរបស់លោក គាំទ្រនិងលើកទឹកចិត្ត ឲ្យមានការប្រារព្ធពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យសាសនាសំខាន់ៗ ដោយលោកបានលើកយកមកបញ្ជាក់ នូវការអបអរសាទរ របស់មន្ត្រីរាជការមួយចំនួនធំ ដែលប្រារព្ធពិធីបុណ្យ«ចូលឆ្នាំចិន ក្នុងក្រសួងមន្ទីររបស់រដ្ឋ»។

ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយការបែកធ្លាយ នូវលិខិតស្នាមផ្លូវការមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលកោះអញ្ជើញមន្ត្រីរាជការចំណុះឲ្យក្រសួងទាំងអស់ មកចូលរួមសែនចូលឆ្នាំចិន កាលពីព្រឹកម្សិលម៉ិញ។

លោក ហ៊ុន សែន បានថ្លែងឡើងតាមបណ្ដាញសង្គមថា៖

«កាលពីថ្ងៃទី៤ កុម្ភះ ម្សិលមិញ គឺយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើន នៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសែនអបអរសាទរ ថ្ងៃចូលឆ្នាំចិនជួបជុំក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំ បានចូលរួមអបអរសាទរ ទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។»

លោកនាយករដ្ឋមន្ត្រី បានបន្តថា៖

«មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានា របស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួន ដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលផងដែរ។»

ប៉ុន្តែការរៀបចំ​ពិធីសែន​«ចូលឆ្នាំចិន ក្នុងក្រសួងមន្ទីររបស់រដ្ឋ»​​នៃប្រទេសកម្ពុជា ដែលគ្មានពិធីសែន​ចូលឆ្នាំ​របៀបនេះ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន បានរងការរិះគន់ខ្លាំងក្លា ពីសាធារណជនទូទៅ ជាពិសេស​ពីសំណាក់​អ្នកប្រើប្រាស់​បណ្ដាញសង្គម។

លិខិតចុះហត្ថលេខាដោយលោក ឡុង សោភ័ណ្ឌ (អគ្គនាយករងកិច្ចការទូទៅ) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលបែកធ្លាយមកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសប្បកម្ម បានអញ្ជើញមន្ត្រីក្រសួងទាំងអស់ រាប់ចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតមកដល់មន្ត្រីរាជការធម្មតា ឲ្យស្លៀកពាក់សមរម្យ ដើម្បីចូលរួមពិធីសែនចូលឆ្នាំចិ​ន នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី៤ ខែ​កុម្ភៈឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ លោក ចម ប្រសិទ្ធ

លិខិតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងទទួលស្គាល់ថា ជាកំហុសផ្នែករដ្ឋបាលរបស់ក្រសួង និងបដិសេធតាមសារព័ត៌មាន​ក្នុងស្រុកថា គ្មានពិធីសែនចូលឆ្នាំចិននោះទេ តែគ្រាន់តែជាពិធី«អុចធូបទៀន ក្នុងថ្ងៃសីលធម្មតា»ប៉ុណ្ណោះ។

ប្រភពក្រៅផ្លូវការមួយ បានអះអាងថា នៅក្នុងអំឡុងពេល នៃការជួបជុំគ្នានោះ ក្រុមមន្ត្រីអន្ទ្រើសៗនៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននាំមកនូវ«អាំងប៉ាវដ៏ធំៗ» សម្រាប់ចែកជូនលោករដ្ឋមន្ត្រី ចម ប្រសិទ្ធិ នោះផង។ ប៉ុន្តែព័ត៌មាននេះ មិនមានការបញ្ជាក់ពីមន្ត្រីក្រសួងនោះទេ។

យ៉ាងណា រលកនៃការរិះគន់​ចំពោះទង្វើរបស់ក្រសួងរដ្ឋមួយនេះ បានផ្ទុះឡើងយ៉ាងខ្លាំង រួចជាស្រេចហើយ។ សូមតាមដានការដកស្រង់ នូវការរិះគន់ទាំងនោះមួយចំនួន ដូចខាងក្រោម៖

ទម្លាប់​អាក្រក់​របស់មន្ត្រី​ខ្លះនៅតែមិនចេះកែកំហុសខ្លួនឯង​ រឿងអាស្រូវបែកធ្លាយនៅ​ក្រសួង​ឧស្សាហកម្ម​ និង​ សិប្បកម្ម​…

Gepostet von Vannak Pheng am Montag, 4. Februar 2019

#ដល់ម្លឹងផង?៖ តាមរយៈលខិលិតនេះគឺថា ចម ប្រសិទ្ធ ហៅមន្រ្តីមានមុខមាត់ក្នុងក្រសួងរបស់ខ្លួន ទៅចូលរួមពិធីចូលឆ្នាំចិន…

Gepostet von Nokor Koktlork ម៉ែន ណាត am Montag, 4. Februar 2019

ចុម! ឯកឧត្តមរដ្ឋមន្ត្រី​ ហៅតែគ្នាគាត់មួយក្រសួង​ ទៅសែនចិនយួន​ អត់ហៅរាស្រ្តដូចខ្ញុំផង 😩😎😒 ចិត្តដាច់ម៉្លេះមេ​ អាងតែគ្នាក្រ​ 🙏🏻🇰🇭 #កាលនៅក្រចៅខ្មែរ #ដល់ពេលឡេីងថៅកែចៅចិន​ 😆#ចំហពេកហេីយទានម្ចាស់!

Gepostet von អាចារ្យធំ នគររាជ am Montag, 4. Februar 2019

តើលិខិតនេះពិតទេ? បើពិត:ខ្ញុំមិនរើសអើង ឬប្រឆាំងចំពោះការប្រតិបត្តិសាសនាដទៃទេ ប៉ុន្តែវាហាក់ចជ្រុលហួសហេតុពេកហើយ ដែលគេរចេញលិខិតផ្លូវការកោះហៅមនុស្សចូលរួមពិធីសែនចូលឆ្នាំចិន ដោយរដ្ឋមន្រ្តីខ្មែរម្នាក់៕

Gepostet von Chantha Muth am Montag, 4. Februar 2019


You may also like

កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...
កម្ពុជា

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ...
កម្ពុជា

ហ៊ុន សែន៖ លប់«កាំកុងត្រូល»​ដើម្បីវិនិយោគិន​ទទួល​ប្រយោជន៍​ច្រើន​ជាងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...