• អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

    ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា គណនេយ្យដែលចូលទៅចុចគាំទ្រលោក ហ៊ុន សែន ភាគច្រើនជា​«គណនេយ្យ​ខ្មោច» និងមាន​ប្រភពពីក្រៅប្រទេស។ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងពិធីសម្ពោធសួនលេងទឹកមួយកន្លែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកមកអះអាង នូវការស្ទង់មតិមួយ របស់អង្គការខុមហ្វ្រែល ដែលបានធ្វើនៅលើបណ្ដាញសង្គម ជុំវិញភាពស្របច្បាប់ នៃការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ រហូតមកដល់រសៀលថ្ងៃទី១៦​ដដែល ...